អាណាព្យាបាល​កុមា​៣​នាក់​ដែល​ស្លាប់​ដោយសា​លង់ទឹក​ទទួល​អំណោយ​និង​ថវិការ​ពី​ស្នងការ​​ខេត្តបន្ទាយមានជ័យ​

0

​ ​បន្ទាយមានជ័យ​៖ អាណាព្យាបាល​របស់​ក្មេងប្រុស​៣​នាក់​ដែល​រងគ្រោះ​លង់ទឹក​ស្លាប់​បានទទួល​អំណោយ និង​វ​ថិ​ការ​ពី​លោក អាត់ ខែម សមាជិក​អចិ​ន្ត្រៃ​គណ​បណ​ក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ កាលពី​ព្រក​ថ្ងៃទី​០៧ មីនា ២០១៥ ។
​ ​អំណោយ​ដែល​ត្រូវបាន​ចែកជូន រួមមាន អង្ករ ៦​កា​រ៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ទឹកក្រូច ស្ករស ប៊ីចេង អំបិល មី និង​ថវិការ​ចំនួន ១៨៣០០០០​រៀល ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ឯ​ឧ​ត្ត​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។image1
​ ​គួររំលឹកថា កុមា​រងគ្រោះ​ទាំង​បីនាក់​មានឈ្មោះ ១,​ឈ្មោះ​ផាត សុ​ភី អាយុ​៧​ឆ្នាំ ២,​ឈ្មោះ ផាត សុ​ភិន អាយុ​៤​ឆ្នាំ ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​ម្នាក់ទៀត ជា​បងប្អូន​ជីដូនមួយ ឈ្មោះ រុំ ពិសិដ្ឋ អាយុ​៦​ឆ្នាំ បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​០៦ មីនា ២០១៥ នៅក្នុង​ស្រះ​ក្បែ​ផ្ទះ ភូមិ​ត្រលោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕
​ ​ ​ ​ ​ ​