​ម៉ូតូ​ធន​ធំ​ជិះ​ក្នុង​ល្បឿន​លឿន បុក​រថយន្ត​តាក់ស៊ី បណ្តាលឱ្យ​រង​ការខូចខាត សំណាងល្អ​មិនមាន​អ្នករងរបួស​

0

​ភ្នំពេញ ​ ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ធន​ធំ​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​ទាំង​ម៉ូតូ តែ​សំណាងល្អ​មិនមាន​អ្នករងរបួស កាលពី​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់ ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ កែង​នឹង​ផ្លូវ​លេខ​២៧៨ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។3
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​តាក់ស៊ី​ឆ​យ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-5091 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៨ ទិសដៅ​ពី​លិចទៅ​កើត ខ​ណះ​មកដល់​ចំណុចកើតហេតុ ក៏មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ធន​ធំ ពណ៍​ក្រហម សេ​៦៥០ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-8705 ជិះ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ទិស​ដោ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​រថយន្ត ត្រង់​ផ្លូវបែក​ជា​បួន ចំក្បាល​រថយន្ត​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត តែ​សំណាងល្អ មិនមាន​អ្នករងរបួស​នោះទេ ។4
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​ភាគី​ទាំងសងខាង ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា តែ​ប្រកែក​រក​ខុសត្រូវ​រៀងខ្លួន ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​ជំនាញ យក​យាន្ត​ជំនិះ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕1