​លោក Bill Gates ក្លាយជា មហាសេដ្ឋី ពិភពលោក​ឡើងវិញ

0


​លោក Bill Gates ត្រូវបាន​គេ​ប្រកាស​ជា​ឱ​ឡា​រឹក​ថា ដែល​ត្រូវបាន​រកឃើញ ដោយ​ទស្សនា​វ​ដ្តី​ដ៏​ល្បីឈ្មោះ Forbes ថា​លោក​ក្លាយជា មហាសេដ្ឋី​ពិភពលោក​ឡើងវិញ​ហើយ ចំនួន​១៦​លើក នៃ​ការរកឃើញ​របស់​ទស្ស​នាវ​ដ្តី ក្នុងអំឡុងពេល​២១​ឆ្នាំ​មកនេះ ។​a1ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី បាន​ផ្សព្វផ្សាយ កាលពីដើម​សប្តាហ៍​នេះ​ថា ស្ថាបនិក​របស់​ម៉ា​យ​ក្រូ​ស៊ូ​ហ្វ បាន​យកឈ្នះ​លោក Carlos Slim ដែលជា​ធុរជន​មិ​ុ​ក​សិ​ុ​ក ។​​គេ​បានដឹងថា លោក Gate បាន​កើនឡើង នូវ​ទ្រព្យសម្បត្តិ​ជាង​៣​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ​២០១៥​នេះ ដែល​លោក​មាន​ទឹកប្រាក់​សរុប ចំនួន​៧៩​ពាន់​លាន​ដុល្លារ សហរដ្ឋ​អាម៉េរិក ។​
​ទស្សនា​វ​ដ្តី Forbes បាន​ឲ្យ​ដឹងថា នៅក្នុង​កំណត់ត្រា របស់​ពិភពលោក​នោះ មាន​មហាសេដ្ឋី​សរុប ចំនួន ១.៨២៦​រូប ក្នុងអំឡុងពេល​១២​ខែ​មកនេះ ចំនួន​អ្នក ដែល​បាន​ក្លាយជា​មហាសេដ្ឋី បាន​កើនឡើង ១៨១​រូប ។ Forbes បាន​បន្ថែមថា បច្ចុប្បន្ននេះ​លោក Gate បាន​ក្លាយជា​មហាសេដ្ឋី​លើក​ទី​១៦ ក្នុងអំឡុងពេល​២១​ឆ្នាំ​មកនេះ ។​a3
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី ដែល​រៀប​តាម​លំដាប់​លេខ​១ ដល់​លេខ​១០ របស់​ពិភពលោក ដែល​រកឃើញ​ដោយ​ទស្សនា​វ​ដ្តី​ខាងលើៈ​១.​លោក Bill Gates មាន​ទឹកប្រាក់​សរុប ៧៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក (​ម៉ា​យ​ក្រូ​សហ្វ​)២.​លោក Carlos Slim Helu មាន​ទឹកប្រាក់ សរុប​៧៧,១​ពាន់​លាន​ដុល្លារ (​ក្រុមហ៊ុន​ទូរស័ព្ទដៃ និង​សំណង់​នៅ​មិ​ក​ស៊ី​ក​)
៣.​លោក Warren Buffett មាន​ទឹកប្រាក់ ៧២,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក (​អ្នក​វិនិយោគិន​ពិភពលោក​)​ក្នុងនោះដែរ ទស្សនា​វ​ដ្តី​ដដែល​នេះ​បាន​ចុះផ្សាយ​ថា សម្រាប់​មហាសេដ្ឋី​ដែល​ឈរ លំដាប់​លេខ​២០ និង​ជា​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ត​ម វ័យក្មេង​នោះ គឺ​លោក Mark Zuckerberg ដែលជា​ស្ថាបនិក របស់​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស (Facebook)​បច្ចុប្បន្ន ៕