ស្ត្រី​ចំណាស់​ម្នាក់​ធ្លាក់​ពីលើ​ដើម​ស្វាយ ស​ន្លា​ប់​ធ្ងន់ ត្រួវបាន​ប្តី​បញ្ជូនមក​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន​៖​ស្ត្រី​ចំណាស់​ម្នាក់ ដែលជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ បាន​ឡើង​ដើម​ស្វាយ ក៏​រអិល​មែក​ស្វាយ​ធ្លាក់​មកក្រោម ស​ន្លា​ប់​មួយសន្ទុះ ក៏​ដឹងខ្លួន​ងើប​មិន​រួច បាន​លូន​ប្រហែល​១០០​ម៉ែត្រ​ហៅ​ប្តី​ឲ្យ​ជួយ ត្រួវបាន​បង​ប្អួ​ន​ដឹក​តាម​ម៉ូតូ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិនរូបភាព សេង​សុវណ្ណារិទ្ធ (1)​ភ្លាមៗ ។ ហេតុ​ការ​ណ៏​ស្ត្រី​ចំណាស់​រអិល​មែក​ស្វាយ​ធ្លាក់​រងរបួស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំការ ក្នុងភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ប្រភព​ពត៌មាន​ពី​បុរស​ឈ្មោះ សៃ សាមុត អាយុ​៥១​ឆ្នាំ ត្រួវ​ជា​ប្តី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា​៖ ប្រពន្ធ​របស់គាត់​ឈ្មោះ ឡាំ ម៉ន អាយុ​៥៧​ឆ្នាំ ជា​អ្នក​ស៊ី​ឈ្នូ​ល​ដក​ដំឡូង​មី​ឲ្យ​គេ មក​រស់នៅ​ខេត្ត​ប៉ៃលិន​បាន​ប្រហែល​៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ។រូបភាព សេង​សុវណ្ណារិទ្ធ (1) ប្រភព​បន្តទៀតថា​៖ នៅ​ថ្ងៃកើតហេតុ​រូបគាត់​និង​ស្ត្រី​រងគ្រោះ បានមក​ស៊ី​ឈ្នូ​ល​ដក​ដំឡូង​គេ​ដែលមាន​ទីតាំងនៅ​ភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ បន្ទាប់ពី​សំរាក​បាយ​ថ្ងៃត្រង់ ស្ត្រី​រងគ្រោះ បាន​ដើ​ទៅ​ចូល​ចំការ​ស្វាយ ដើម្បី​បោះ​ស្វាយ​យកមក​ហូប ប៉ុន្តែ នៅពេល​ឡើងលើ​ដើម ស្រាប់តែ​រអិល​មែក​ស្វាយ​ធ្លាក់​មកក្រោម ស​ន្លា​ប់​មួយសន្ទុះ ហើយក៏​ដឹងខ្លួន​វិញ ក៏មាន​ការ​ចុក​ច​ង្កោះ​ងើប​មិន​រួច ក៏​លូន​បាន​ប្រហែល​១០០​ម៉ែត្រ ក៏​ស្រែកហៅ​រូបគាត់​ឲ្យ​ជួយ ព្រមទាំង​កម្មករ​ដែល​ធ្វើការ​ជាមួយ​។ ប្រភព​បន្តថា​៖​ក្រោយពេល​កើតហេតុ​រុ​ប​គាត់​និង​កម្មករ​ក្នុង​ចំការ បាននាំគ្នា​ទៅ​ជួយ​លើក យកមក​ដាក់​លើ​គ្រែ ដោយ​ឃើញ​ស្ថានភាព​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មាន​អា​ការៈមិន​ស្រួល ក៏​លើកដាក់​លើ​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​តែម្តង ៕រូបភាព សេង​សុវណ្ណារិទ្ធ (1) អត្ថបទ សេង សុវណ្ណារិទ្ធ