រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ បង្កា​ប់​ឈើប្រណិត​រត់គេច​ពី​ការតាមប្រមាញ់​របស់ សមត្ថកិច្ច ជ្រុល​ទៅបុក​បាក់​ផ្ទះបាយ​ប្រជាពលរដ្ឋ នៅ​ស្រុក​ចិត្រ​បុរី​

0

ខេត្តក្រចេះ​៖ រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ លួច​បង្កា​ប់​ឈើប្រណិត​បើកបរ​ក្នុង​ល្បឿន លឿន​ពេក ទំនងជា​កំពង់​រត់គេច​ពី​ការតាមប្រមាញ់​របស់ សមត្ថកិច្ច​នោះ​ក៍បាន​ជ្រុល​ទៅបុក​បាក់​ផ្ទះបាយ​ប្រជាពលរដ្ឋ នៅ​ចំណុច​នៅ​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី​6
​ខេត្តក្រចេះ កាលពី​វេលា​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​មិញ​នេះ ។​
ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន បានអោយដឹងថា រថយន្ត​សាំ​យ៉ុង​ព​ណ៏​ស​គ្មាន​ស្លាក​លេខ មួយគ្រឿង​នេះ​បើកបរ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំនុច ដែលជា​កន្លែង​ផ្លូវ​កោង​ខ្លាំង​ក៏​ជ្រុល​ចង្កូត ទៅបុក​ផ្ទាំង​ប៉ាណូ​នៅតាម​ជ​ញ្ជើ​ម​ផ្លូវ​បាក់​ពី​ផ្ទាំង ហើយក៍​ជ្រុល​ទៅផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ផ្ទះបាយ​មួយ​កំណាត់​ត្រូវ​បាក់​ខូចខាត​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​ត្រូវបាន​ក្រឡាប់​ផ្ងារជើង​ឡើងលើ ខ្ទាត​ចេញ​សុទ្ធតែ​ឈើប្រណិត​ធ្នង់​សន្លឹក​ជាច្រើន​ផងដែរ ។
បើ​ការ​ឲ្យ​ដឹង​ពី​ស្ត្រី ដែលជា​ម្ចាស់ផ្ទះ​ឈ្មោះ ទូ ឡេ​ន បានបញ្ជាក់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​កំពុង អង្គុយ​ធ្វើការ​នៅក្រោម​ផ្ទះ ស្រាប់តែ​រថយន្ត​នេះ បើក​លឿន​ដូច​ព្រួញ​សំដៅ​មក​បុក​ប៉ាន​ណូ​ចំនួន​២​ផ្ទាំង​នៅ​ចំហៀង​ផ្លូវកែង​ហើយក៏​ជ្រុល​មក​បុក​ចំ​ផ្ទះបាយ របស់គាត់​លាន់​សូរ​ប្រាវ គាត់​ក្រឡេក​ទៅ​ឃើញ​ផ្ទះបាយ​គាត់​បាន​ដាច់ចេញ​ពីគ្នា​តែម្តង ប៉ុន្តែ​សំណាងល្អ ដែល​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ឬ​ស្លាប់បាត់​បង់ជីវិត​ឡើយ ។​8
ស្ត្រី​ជា​ម្ចាស់ផ្ទះ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែលមាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​ធ្នង់​សន្លឹក​ដូចគ្នានេះ មក​ក្រឡាប់​ត្រង់​ផ្លូវ​កោង​ខាងជើង ក្បែរ​ផ្ទះ​គាត់ តែ​មិន​បណ្តាល​ឲ្យ​មានការ​ខូចខាត​បាក់បែក​ទ្រព្យសម្បត្តិ​ដូច​ពេលនេះ​ទេ​។
ប្រភព​មួយ​ផ្សេងទៀត​បានបញ្ជាក់​ថា រថយន្ត​ដឹកឈើ​ដែល​ក្រឡាប់​នោះ ទំនងជា​កំពង់​ព្យាយាម​បើក​រត់គេច ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច ទើប​គេ​បើក​លឿន​បែបនេះ ព្រោះ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយ​ផ្សេងទៀត​បើក​ប្រដេញ​តាម​ក្រោយ​ប៉ុន្តែ​ពួកគាត់​ស្គាល់​ថា​សមត្ថកិច្ច​ខាង​ណា​នោះទេ ។
ប្រភព​បន្ត​រថា បច្ចុប្បន្ន​សង្កេតឃើញ​ពពួក​រថយន្ត​សាំ​យ៉ុង​ដឹកឈើ គ្រឿង​សង្ហា​រឹម ឬ ដឹក​ជន្លង់ម្រេច​ច្រើនណាស់ ក្នុង​មួយថ្ងៃៗ ហើយ​ក្រុម​នេះ​បើកបរ​លឿន​មិនដែល​ចេះ​យឺត​ទេ បើទោះបី​ផ្លូវ​តូចចង្អៀត​យ៉ាងណា​ក៍ដោយ ហើយ​រថយន្ត​ទាំងនេះ​តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ប៉ុន្តែ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​មិនដែល​ខ្វល់​រឿង​បញ្ហារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដែល​កំពង់តែ​ចរាចរណ៍​នៅតាម​ដងផ្លូវ​នោះឡើយ ។​
ផ្ទុយ​ទៅ​វី​ញ​ពួកគាត់​សង្កេតឃើញ​ក្រុម​សមត្ថកិច្ច​ដែល​(​ដាក់​កុងត្រូលជជុះ​)​នៅត្រង់ចំណុច​សងខាង​ក្បាលស្ពាន​ពាម​ទេ ចាំ​យកលុយ​ពី​ក្រុម​រថយន្ត​ដឹក​បទល្មើស ហើយ​បើ​រថយន្ត​ណាមួយ​មិនបាន​បង់លុយ​ឲ្យ​គេ​ទេ ពួកគេ​នឹង​ប្រដេញ​តាម​ចាប់​ប្រផាប់​ប្រ​ផី​ង ដូច​តាម​ចាប់ចោរ​អ​ញ្ជឹ​ង ។​7
លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត បានអោយដឹង​ដែរ​ថា ឈើប្រណិត​ទាំងនោះ​គឺ​សុ​ទ្ឋ​សឹង​ជា​ប្រភេទ​ឈើ​ធ្នង់ មាន​ចំនួន​៣៩​កំណាត់ បើតាម​ការប៉ាន់ស្មាន​ប្រហែល​ជាជាង​២​ម៉ែត្រគូប ហើយ​បច្ចុប្បន្ននេះ​កំពង់​មានការ​ច​ម្រោ​ង​ចម្រាស់​គ្នា​ដោយសារ​ម្ចាស់​ដែល​រង​កា​ខូចខាត​មិន​អនុញ្ញាតអោយ​សមត្ថកិច្ច​នាំយក​ឈើ​ឬ​រថយន្ត​បង្ករ ចេញ​ទៅណា​ឡើយ ដោយ​គាត់​ព្រួយបារម្ភ​ខ្លាច​មិនមាន​អ្នកដោះស្រាយ​បញ្ហារ ការខូចខាត​ទ្រព្យសម្បត្តិ​របស់គាត់ ។ ម៉េង ហ៊ាង