ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​ខត្ត​សៀមរាប​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​ក្នុងស្រុក​ជីក្រែង​

0

.​សៀមរាប​៖​នៅ​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៩​ព្រឹក​លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋ​ព្រៃឈើ​សៀមរាប និង លោក​សូរ ផល្លា​នាយផ្នែក​រដ្ឋ​ព្រៃឈើ​ជីក្រែង ដឹកនាំ​ម​ន្រី្ត​រដ្ឋបាល​ជា​ព្រៃឈើ​ក្នុង​ខេត្ត សហការ​ណ៏​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ក្តី នឹង សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ​ចុះ​ទប់ស្កាត់​និង​ប​ង្ក្រា​.​ប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ជីក្រែង ។​
​លទ្ធផល​សំរេចបាន ពី​ការចុះ​ឆែកឆេរ​កន្លែង​សិប្បកម្ម​២​កន្លែង ទី​១​ម្ចាស់​សិប្បកម្ម​ឈ្មោះ​ទូរ វណ្ណា នៅ​ភូមិ​ប៉ាត​ត ឃុំ​គោគធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បានធ្វើ​សិប្បកម្ម​ធ្វើ​តុ ទូរ កៅអី .​ទ្វារ​បង្អួច​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ទី​២ ឈ្មោះ​សេញ វ​ណ្ណី​នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជា​កន្លែង​សិប្បកម្ម​ធ្វើ​ក្តា​អនិចា​រ្យ ក្នុងការ​ឆែកឆេរ​គេ​បាន​រកឃើញ​សិប្បកម្ម​ទាំងពីរ​មាន​ស្ត​ប់​ឈើ​ដុំ នឹង ឈើប្រណិត​ចំនួន​ច្រើន សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សំរេច​រឹបអូស​យក​ឈើ​ក្នុង​សិប្បកម្ម​ទាំងពីរ​កន្លែង បាន​ឈើ​ចំនួន​២​រថយន្ត​កូរ៉េ​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង ចំណែក​បរិមាណ​ឈើ​មិនអាច​អាច​សរុប​នៅឡើយ​ទេ​។​
លោក​ទូរ វណ្ណា ម្ចាស់​សិប្បកម្ម​បាន​ប្រាប់​អ្នក​សារពត៌មាន​យើង​ថា ឈើ​ទាំងអស់នេះ​មិនមែនជា​ឈើ​ផ្ទាល់ខ្លួន​របស់លោក​ទេ គឺជា​ឈើ​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​យកមក​ជួល​ឲ្យ​លោក​ធ្វើជា​ទ្វារ បង្អួច ធ្វើ​តុ ទូ​កៅអី​ជាដើម លោក​បន្តទៀតថា ឈើ​ទាំងអស់នេះ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ផ្ចឹក​.​សុ​ក្រម ធ្នង់ បេង ។​
លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​បង្ក្រាប​ទី ស្ត​ប់ និង​ការបើក​ទីតាំង​ប្រកប​សិប្បកម្ម​កែច្នៃ​ឈើ​ដោយ​គ្មាន​ច្បាប់​នេះ និង​ត្រូវបាន​បង្ក្រាប​ជា​បន្តបន្ទាប់ ជាពិសេស នៅក្នុង​ឃុំ​ខ្វាវ ដែលមាន​ទីតាំង​សិប្បកម្ម​រីក​ដុះ​ដូច​ផ្សិត លោក​នឹង​បង្ក្រាប​ឲ្យ​អស់ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការសុំ ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ចំណែក​ទីតាំង​សិប្បកម្ម​ដោយ​គ្មាន​ច្បាប់​នៅក្នុង​ស្រុក​ស្វាយ​លើ ជាច្រើន​កន្លែង​លោក នឹង​លុបបំបាត់​ឲ្យ​អស់ គឺជា​ការ​ការកាត់បន្ថយ​ការដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់ និង​ប្រកប​អជីវ​កម្ម​ដោយ គ្មាន​ច្បាប់​។ ដោយ ព្រុំ សុខា

IMGP0655IMGP0664 IMGP0657 IMGP0658
.(​ដោយ ព្រំ សុខា​)