មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​យុវជន​៦​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

0

​រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​កំលាំង​ដោយ​លោក​វិ​រ​:​សេនីយ៍​ត្រី​ប៉ុល​និល​ឯក​នាយរង​ការ​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះបង្ក្រាប ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​11​ខែv2មីនា​នេះ​នៅ​ចំណុច​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ដោយ​សង្ស័យថា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​។​
​ប្រភព​ពត៍​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងការ​ឃាត់ខ្លួន​ដកហូត​បាន​វត្ថុតាង​រឹបអូស បាន​ឧ​បករ​ណ៏​មួយចំនួន​ដូចជា​កា​ដុង​ទឹក​សុទ្ធ ទុយោ កាំបិត​កន្ត្រៃ ដែកកេះ​ជាដើម ។ ក្រោយពី​ការសាកសួរ​ជនសង្ស័យ​ទាំង​6​នាក់​បាន​សារភាពថា​ពួកខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ជន​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ត្រូវគេ​ឲ្យ​ដឹងថា ទី​1​ឈ្មោះ យី​លី​ហុង​ភេទ​ស្រី អាយុ​33​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​មុខ​របរ​ជា​មេការ​ក្លិប ទី​2 មឿ​ន​សុខ​ឌី​ម៉​ង់ អាយុ​26​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក​មុខរប​រ​មិន​ពិតប្រាកដ​, ទី​3 ឈៀង​រតនា អាយុ​25​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ មានជ័យ​មុខរបរ​អ្នករត់​តុ​, ទី​4 គឹម ស៊ន ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ស្នាក់នៅ ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ មុខរបរ​ជានា​រី​ខា​រា​អូ​ខេ​, ទី​5 ហុង សៀង​យូ អាយុ​36​ឆ្នាំ ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ មុខរបរ​សិស្ស និង ទី​6 គង់ សាង អាយុ​18​ឆ្នាំ​មុ ខរ​បរ​មិន​ពិតប្រាកដ​នៅ នៅ​សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក ។​v1
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន កសាង​សំនុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​៕