រថយន្ត​ដឹក​ទឹក​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ព្រលះ​រថយន្ត​កូរ៉េ​ដឹក​ដី​ចំណុះ​មួយ​តោន​កន្លះ​ខ្ទេច​មួយ​ចំហៀង​មុខ

0

​ខេត្ត​កំ​ពតៈ​រថយន្ត​ដឹក​ទឹក​ផលិត​ទឹកកក​ម៉ាក​ហ៊ីយ៉ាន់​ដាយ​មួយគ្រឿង​បាន​បុក​រថយន្ត​កូរ៉េ​ដឹក​ដី​ចំណុះ​មួយ​តោន​កន្លះ​មួយ​​គ្រឿង​ដែល​កំពុង​ឈប់​ចត​នៅ​ស្ងៀម​(​បូម​កង់​)​នៅ​កន្លែង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង​ក្បែរ​ចិញ្ចើមផ្លូវ​លើផ្លូវ​ជាតិ​លេខ​3​ក្បែរផ្លូវ​រថភ្លើង​ស្ថិតក្នុង​ភូមិ​ព្រៃ​c2ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ បណ្តាល​ឲ្យ​រថយន្ត​កូរ៉េ​ខ្ទេច​មុខ​មួយ​ចំហៀង​ខាងស្តាំ​យ៉ាង​ដំ​
​ណំ ចំណែក​រថយន្ត​បង្ក ក៍រង​ការខូចខាត​មួយ​ចំហៀង​មុខ​ខាងស្តាំ​ដែរ ចំណែក​អ្នកបើកបរ​ទាំងសងខាង​ពុំមាន​អ្នកណាម្នាក់​​រងរបួស​នោះទេ ។​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​8,30​នាទី​ព្រឹក​ថ្ងៃទី​12/3/15​នៅ​ចំណុចកើតហេតុ​ខាងលើ ។​
​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថាៈ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ​មកពី​ទិស​ខាង​​ត្បូង​លុះ​មកដល់​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត​ក៍​ឈប់​បូម​កង់​នៅលើ​ចិញ្ចើមផ្លូវ ក៍​ស្រាប់​មាន​រថយន្ត​ដឹក​មួយគ្រឿង​ប​បើកបរ​​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៍បាន​វាក់​និង​រថយន្ត​មួយគ្រឿង​រត់​ពីមុខ​រួច​រថយន្ត​ដឹក​ទឹក​ក៍​ងា​កច​​ង្កូ​ត​គេច​រថយន្ត​ពីមុខ​ក៍​បណ្តាល​ឲ្យ​បុក​រថយន្ត​កូរ៉េ​ដែល​កំពុង​ឈប់​ចត​ស្ងៀម​អស់​មួយ​ចំហៀង​មុខ​ខាងស្តាំ​តែម្តង ។​ប្រភព​c1
​បន្តទៀតថាៈ​ក្រោយពី​មាន​ហេតុការណ៍ គេ​ឃើញ​ថៅកែ​ខាង​រថយន្ត​ដឹក​ដី​មក​ធ្វើការ​សំរួល​គ្នា​ដោយ​មិន​ឲ្យ​រវល់​ដល់​សមត្ថ​កិ​​ច្ច​ពីព្រោះ​ភាគី​ទាំងសងខាង​គិត​ឃើញ​ថាបើ​ឲ្យ​សមត្ថកិច្ច​ដ​ដោះស្រាយ​គឺ​ភាគី​ទាំងពី​ត្រូវ​ខុស​ទាំងអស់គ្នា ខុស​ទាំង​ម្ចាស់​យា​​ន​ដ្ឋា​ន​ទៀតផង ពីព្រោះ​បើក​កន្លែង​យានដ្ឋាន​គ្មាន​កន្លែង​សំរាប់​រថយន្ត​ចត​។​បុ​ន្តែ​បញ្ហា​គួរ​សោកស្តាយ​នោះ​គឺ ថៅកែ​រថយន្ត​​កូរ៉េ​ខ្វះ​សុជីវធម៌​បន្តិច នូវ​ពាក្យសំដី​ដោយ​ខ្វះ​សីលធម៌ គ្រាន់តែ​អ្នកកាសែត​សួ​នាំ​ពី​ហេតុ​ការ​និង​ការសម្រុះសម្រួល​គ្នា​តែ​ប៉ុ​
​ណ្ណោះ​។​