អាវុធហត្ថ ចាប់ខ្លួន​កូន អភិបាល ក្រុង​ច្បារមន និង​បក្ខពួក ពីបទ​ចែកចាយ គ្រឿងញៀន

0

​កំពង់ស្ពឺ ៖ កម្លាំង​កងរាជអាវុធហត្ថ ខេត្ដ កំពង់ស្ពឺ បាន​បង្ក្រាប​ករណី​ចែកចាយ​និង​ប្រើ ប្រាស់​គ្រឿងញៀន ដោយ ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ក្នុងនោះ មាន​ម្នាក់​ជា​កូនប្រុស របស់​អភិបាលក្រុង​ច្បារមន លោកស្រី ប៉ោ ស៊ីថា ។​x2
​មន្ដ្រី​អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ បានឱ្យដឹង ថា ប្រតិ​ប​ត្ដិ​ការ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ ភូមិ​អង្គ​សេរី សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ ។​
​តាម​មន្ដ្រី​អាវុធហត្ថ ក្នុង​ប្រតិ​ប​ត្ដិ​ការ ខាងលើនេះ ក្រៅពី​ការចាប់ខ្លួន​ជនសង្ស័យ ទាំង​៤​នាក់ សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង​ជា ច្រើន ផងដែរ ។​
​ជនសង្ស័យ​ទាំង​៤​នាក់​នោះ រួមមាន​ទី​១ ឈ្មោះ​ហ៊ុន​បូ​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិ​ប្រាក​ត់រស​នៅ​ភូមិ​បូរី​កម្មករ​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​សមត្ថកិច្ច​អះអាងថា ជា កូនប្រុស​របស់​នាក់ មាន​តួនាទី​ជា​អភិបាលក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ​ឈ្មោះ​ហ៊ុន​បូ​រិ​ន​នេះ​ធ្លាប់បាន​នគរបាល​ក្រុង​ច្បារមន​ចាប់បាន​ម្ដង​រូ​ច​មកហើយ​កាលពី​ពាក់​កណ្ដាលខែ​១២​ឆ្នាំ​២០១៤​តែ​មិនដឹងថា​យ៉ាង​មិច​ទើប​យុវជន​បូ​រិ​ន​នៅក្រៅ​ឃុំ​។ ទី​២ ឈ្មោះ​សំ រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៣ ឈ្មោះ​នឹម សុភ​ក្ដិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​៤ ឈ្មោះ​សូន​រដ្ឋា​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ទាំង​៣​អ្នករសនៅ​ភូមិ​រកា​ធំ​ស​ង្គា​ត់រ​កា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ជា​មូ​យ​គ្នា​។​x3
​មន្ដ្រី​អាវុធហត្ថ​បានបញ្ជាក់​ទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្ដីពី​សកម្មភាព ចែកចាយ​និង​ប្រើប្រាស់ គ្រឿងញៀន រួចមក មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ លោក ឧត្ដមសេនីយ៍ ម៉ែន ស៊ី​ប៊​ន បាន​បញ្ជា​មក​ការិយាល័យ​ជំនាញ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ច្បារមន ចុះទៅ​បង្ក្រាប​ជាក់ស្ដែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ព្រមទាំង វត្ថុតាង​ជាច្រើន​ផងដែរ ។​
​តាម​មន្ដ្រី​អាវុធហត្ថ វត្ថុតាង​ដែល​ត្រូវ​ដក ហូត​ក្នុង​ប្រតិ​ប​ត្ដិ​ការ​ខាងលើនេះ​រួមមាន ក្បាលមាន់​ផ្សា​មួយ កា​តាប​១ ទុយោ​ច្នៃ​រួច ១៣ ដែកកេះ ៦ ពូថៅ ១ សំបក​ថង់​សម្រាប់ ច្រកថ្នាំ ៦៦ ដាវ​វែង ១ រណា​អារ​ដែក​១ និង ថវិកា​មួយចំនួន​១៣២៥០០​រៀល​ម៉ូតូ​២​គ្រឿង​ទូ​រស​ព្វ័​៣​គ្រឿង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ស្ថិតក្រោម​ការសាកសួរ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុល​ការ ផ្ដន្ទាទោស​បន្ដ​តាមផ្លូវ​ច្បាប់​៕​ដោយ​សុខ​សុ​ភ័​ណ្ឌ​