ខេត្តស្ទឹងត្រែង លើក​កំពស់​ទីក្រុង​ស្អាត​

0

​ស្ទឹងត្រែង​៖​អភិបាលខេត្ត​ស្ទឹងត្រែង​ធ្វើការ​អំពាវនាវ​សាជាថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​នាំគ្នា​ធ្វើ​អនាម័យ​នៅតាម​មូលដ្ឋាន​ដើម្បី​សុខភាព​រស់នៅ​និង​រួមគ្នា​លើក​កំពស់​ទីក្រុង​ស្អាត​នៅ​ឆ្នាំ​២០១៦​ដណ្តើមយក​ពានរង្វាន់​រំដួល​បី​ទង​។​11056964_473047362849407_577356312_n
ក្នុង​ទី​វាទី​ក្រុង​ស្អាត និង​បរិស្ថាន​ល្អ ធ្វើ​នៅ​ក្រុង​ខេត្តស្ទឹងត្រែង​ថ្ងៃទី​១២​មិនា​ឆ្នាំ​២០១៥​លោក​កុល​សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​ទីក្រុង​ស្អាត​និង​ធ្វើ​ឲ្យ​ខេត្ត​មាន​សោ​ភណ្ឌ​ភាព​ហើយ​ធ្វើ​ឲ្យ​ការរស់នៅ​របស់​យើងទាំងអស់គ្នា​មាន​សុខភាព​ល្អ ដូចនេះ​សូម​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ រួមគ្នា​គិត រួមគ្នា​ធ្វើ​និង​រួមគ្នា​សំអាត​ទីក្រុង​និង​មូលដ្ឋាន​រស់នៅ​ឲ្យ​បានល្អ​។​
​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ទៀតថា​៖​កត្តា​សំខាន់​នេះ​គឺ​វា​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដូចនេះ​ភាព​ស្អា​ត់របស់​ទីក្រុង​ជាការ​ឆ្លុះបញ្ចាំង​ពី​សេចក្តីថ្លៃថ្នូរ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទូទៅ ដែល​បានធ្វើ អនាម័យ​បរិស្ថាន​នៅ​ជំវិញខ្លួន​យើង​។​
​យុវ​សិស្ស ពិ​សិទ្ធ សុវណ្ណ​រ៉ា​មក ចូល​រួច​ក្នុង​ទិវា​ទីក្រុង​ស្អាត​បាន​លើកឡើងថា​៖​ការមិន​ចោល​សំរាម​ផ្តេសផ្តាស់​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​ថែរក្សា​បាន​នូវ​សុខភាព​ហើយ​ទីក្រុង​ក៏មាន​សោ​ភណ្ឌ​ភាព​ទទួលបាន​ការលើក​សរសើរ​ពី​មជ្ឈដ្ឋាន​និង​ភ្ញៀវទេសចរ​ណ៏​។​11056964_473047362849407_577356312_n
​យុវ​សិស្ស​រូបនេះ​បន្ថែមថាៈ​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​កុល​សំអុល​ជា​អភិបាលខេត្ត ខេត្តស្ទឹងត្រែង​កំពុងធ្វើការ​អភិវឌ្ឍ​ន៏​គ្រប់បែបយ៉ាង​ហើយក៏​ចង់បាន​ផ្ការំដួល​បី​ទង​ដែរ​ទីក្រុង​ស្អាត​លើក​ទី​បី​ឆ្នាំ​២០១៥​នេះ​ទី​១​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យ់​ង​មាន​សុខភាព​ល្អ​ទី​២​គឺ​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​មកលេង​នៅ​ខេត្តស្ទឹងត្រែង​ទី​បី​គឺ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំងឺ​ឈី​ស្កាត់​ច្រើន​ដោយសារ​តឺ​សំរាម​ទី​៤​គឺ​ឲ្យ​ខេត្ត​មាន​សោ​ភណ្ឌ​ភាពល្អ​និង​ស្រស់ស្អាត​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​សំរាប់​ចូលរួម​ទៅ​ឆ្នាំក្រោយ​គឺ​នាង​ខ្ញុំ​សូម​ឲ្យ​បាន​ផ្កាកូលាប​៣​ដូចជា​ខេត្ត​ផ្សេងៗ​ទៀត​។​
​សូមបញ្ជាក់ថា​៖​ក្រោយពី​ទិវា​នេះ​ត្រូវបាន​បញ្ចា​ប់ ថ្នាក់ដឹកនាំ​ខេត្ត​រួម​និង​មន្ត្រីរាជការ សិស្សានុសិស្ស​បាននាំគ្នា​ចុះ​ធ្វើ​សកម្មភាព​រើស​សំរាម​សាក់​ថង់ នៅតាម​ទីសាធារណៈ​ជាការ​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​ទីក្រុង​តប​តាម​ទិស​ស្លោក​លើកឡើងថា​(​ទីក្រុង​ស្អាត​ផ្តើមចេញពី​យើងទាំងអស់គ្នា​)៕11056964_473047362849407_577356312_n
ងិន លីម​