ជំទប់​ទី​ពីរ​នៅ​ឃុំ​រកា កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ហើយ​

0

បាត់ដំបង​: ជំទប់​ទី​ពីរ​ឃុំ​ម្នាក់ នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ក្រុមគ្រួសារ​លោក​ មាន​ផ្ទុកមេរោគ​អេដស៍​ទាំង​ប្តី ទាំង​ប្រពន្ធ កំពុង​ធ្លាក់​ក្នុង​សភាព​ដុនដាប​ខ្លាំង​ហើយ កាលពី​ថ្ងៃទី​12-3-15​នេះ បន្ទាប់ពី​កូនៗ​របស់លោក​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅឯ​មន្ទីរimageពេទ្យ​ខេត្ត អស់​រយ​:​ពេល​ ប្រមាណ​ជិត​មួយខែ​កន្លងមកនេះ​។​
គួរ​បញ្ជាក់ដែរថា បន្ទាប់ពី​មានការ​ចំលង​មេរោគ​អេដស៍​ពី​គ្រូពេទ្យ​ភូមិ​ម្នាក់​រួចមក ប្រជាពលរដ្ឋ​
នៅ​ទូទាំង​ស្រុក​សង្កែ បាន​ក្លាយខ្លួនជា​ជនរងគ្រោះ ដោយមាន​ផ្ទុកមេរោគ​អេដស៍​សរុប​ប្រមាណ​ ជាង​900​នាក់ ទាំងនេះ​គឺជា​សោកនាដកម្ម​មួយ​យ៉ាង​សាហាវឃោរឃៅ​ជាទីបំផុត​ដែល​មិនអាច​ស្មាន​ដល់​ព្រោះ​អត្រា​នេះ គឺជា​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ សំរាប់​រាជរដ្ឋាភិបាល ដែលជា​អ្នក​ចេញមុខ​គិតគូរ អំពី​សុខទុក្ខ​និង​ជីវភាព​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​
បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ថ្មីៗ​នេះ​ជំទប់​ទី​ពីរ​ឃុំ​រកា កំពុងស្ថិត​ក្នុង​សភាព​យ៉ាប់​យុ​ឺ​ន​ ទៅហើយនោះ កម្ពុជា​ថ្មី​បាន​ព្យាយាម​ចុះទៅ​ដល់​លំនៅដ្ឋាន​របស់លោក ដែល​ស្ថិត​ក្នុងភូមិ​រកា​នេះ​តែម្តង​ដើម្បី​ពិនិត្យមើល​ស្ថានភាព​របស់លោក​។​image(1)
នៅ​ទីនោះ​ប្អូនប្រុស ឆ​ម ហ៊ អាយុ​34​ឆ្នាំ ត្រូវជា​កូនបង្កើត​បាន​រៀបរាប់​នៅក្បែ​នឹង​ឪពុក​ដែល​
កំពុង​សំរាក​ដាក់​សេរ៉ូម​ជាប់​នៅ​នឹង​ដៃ​ថា ឪពុក និង​ម្តាយ​របស់គេ​គឺមាន​ផ្ទុកមេរោគ​អេដស៍​ទាំងពីរ​នាក់​ ប៉ុន្តែ​ពេលនេះ​គឺ​សភាព​ជំងឺ​របស់​ឪពុក​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ហើយ ដោយឡែក​ម្តាយ ដូចជា​មិនមាន​បញ្ហា​ អ្វី​នោះទេ ព្រោះ​ពេលនេះ​ម្តាយ​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​បើក​ថ្នាំ​ពន្យា​។​
ប្អូនប្រុស​បាន​បន្តថា ឪ់ពុក​របស់ខ្លួន​ឈ្មោះ សឿន ឆ​ម អាយុ​63​ឆ្នាំ ជា​ជំទប់​ទី​ពីរ​ឃុំ​រកា​
ច​ណែ​ក​ម្តាយ​មានឈ្មោះ រឿន រ៉ា​យ អាយុ​58​ឆ្នាំ គឺ​ចាប់តាំងពី​ដឹងថា​រូបគាត់​មាន​ផ្ទុកមេរោគ​អេដស៍​ រួចមក​គឺ​គាត់​ហាក់ដូច​ជាមាន​សភាព​កាន់តែ​ដាប​ទៅៗ ប៉ុន្តែ​ខុសប្លែក​ត្រង់​ថា កន្លងមក​ការពិនិត្យ​រោគ​គឺ​លោកឪពុក​មិន​ដែលមាន​រោគរបេង​នោះទេ លុះ​ប្រហែលជា​មួយខែ​មុន​ដោ​យស​ង្គេ​ត​ឃើញ​អការ​: លោកឪពុក​មានការ​ខុស​ប្លែក​ច្រើន​ទើប​សំរេចចិត្ត​បញ្ជូន​គាត់​ទៅ​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ ហើយ​នៅ​ទីនោះ​លោកឪពុក​ត្រូវបាន​ក្រុមគ្រូពេទ្យ ដាក់​គាត់​ទៅ​នៅក្នុង​សាល​របេង ដោយបាន​អះអាងថា​គាត់​មាន​ជំងឺរបេង​មួយ​មុខ​ទៀត ព្រមទាំង​បានផ្តល់​ថ្នាំ​របេង​អោយ​គាត់​លេប​ជាប្រចាំ​ផង​។​ចាប់តាំងពី​គាត់​លេបថ្នាំ​របេង​ពេលណា គឺ​អការ​:​រោគ​របស់គាត់​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ស្ទើរតែ​ផុតដង្ហើម​ម្តងៗ​
លុះ​នៅ​ថ្ងៃទី​12-3-15 ដោ​យស​ង្គេ​ត​ឃើញ​គាត់​រឹងខ្លួន និង​ហើម​ដៃ ហើមជើង ព្រមទាំង​គ្រាប់ភ្នែក​ ឡើង​ល្អក់​ទៅហើយនោះ ក៏​សុំ​គ្រូពេទ្យ​យក​គាត់​មក​មើល​នៅផ្ទះ​វិញ ដោយ​ក្តី​អស់សង្ឃឹម​។ ហើយ​នៅពេលនេះ ទាំង​បងប្អូន​អ្នក​ដែល​រស់នៅ​ក្នុងភូមិ បានមក​ចោមរោម​មើល​គាត់ ដោយ​ចាស់ៗ​ខ្លះ​បាននាំគ្នា​សូត្រ​ធ៌​ម​ជា​បណ្តើរៗ​ហើយ​ព្រោះ​ម្នាក់ៗ​គ្មាន​សង្ឃឹមថា​គាត់​អាច​បន្តជីវិត​តទៅទៀត​បានទេ​។​
ប្អូនប្រុស ឆ​ម ហ៊ បាន​សង្កត់ធ្ងន់ថា ការរស់នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប្រមាណ​ជិត​មួយខែ​
មកនេះ គឺ​ក្រុមគ្រូពេទ្យ​ហាក់​មិនសូវ​យកចិត្តទុកដាក់​ទៅលើ​អ្នកជំងឺ​ទាល់តែសោះ ពិសេស​គឺ​នៅ​ពេលយប់​ ព្រោះ​ថ្ងៃ​ខ្លះ នៅពេលដែល​ឃើញ​សភាព​គាត់​មានការ​យ៉ាប់​ខ្លាំង​ខ្លួន​ក៏បាន​ទៅ​ហៅ​គ្រូពេទ្យ​អោយមក​ជួយ​មើល ប៉ុន្តែ​ក្រោយពី​មក​ស្ទាប​ខ្លួន​ហើយ​គឺ​គេ​ពោលថា “​អ្នក​កើត​អេដស៍​តែ​អញ្ចឹង​ ហើយ​គេ​ក៏​ត្រឡប់​ ទៅវិញ​បាត់ទៅ គឺ​គ្មាន​ពាក្យ​អ្វី​និយាយ​អោយ​ក្រុមគ្រួសារ​មាន​កក់ក្តៅ​ក្នុង​ចិត្ត​ទាល់តែសោះ ព្រោះ​អ្នកជំងឺ​បើ​គ្រូពេទ្យ​ចេះ​ប្រើ​ភាសា​ល្អ នោះ​អារម្មណ៍​របស់​អ្នកជំងឺ​អាច​បាន​ធូរស្បើយ​ទៅតាម​ហ្នឹង​ដែរ​។​image
រាល់​សកម្មភាព និង​ទង្វើ ដែល​ក្រុមគ្រូពេទ្យ​ខេត្ត​បានធ្វើ សូមអោយ​លោក​ប្រធាន​មន្ទីរពេទ្យ​
ពិនិត្យឡើងវិញ ព្រោះ​យ៉ាងណា​ក៏​គួរតែ​គិតដល់​ក្រម​សីល​ធ៌​ម​ផងដែរ​ដើម្បី​ជៀសវាង​នូវ​ពាក្យរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​វា​មិនល្អ​ទាល់តែសោះ​។​
នៅ​ថ្ងៃ​13​មីនា​នេះដែរ គេ​ស​ង្គេ​ត​ឃើញ​លោក ឡោក ហ៊ួ​រ ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សង្កែ របស់​គណ​:​បក្ស​ប្រជាជន​ក៏បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ ព្រមទាំង​បានផ្តល់​ជា​អំណោយ​ដល់​លោក​ ជំទប់​ទី​ពីរ​នេះដែរ ដើម្បី​ទប់ទល់​ដល់​ជីវភាព​របស់​ក្រុមគ្រួសារ ដែល​មិនអាច​ចេញទៅ​ប្រកបការងារ​ រក​ស៊ីងក្រៅ​បាន​សោះ​នោះ ដោយសារតែ​រវល់​ថែទាំ​ដល់​អ្នកជំងឺ​៕
សោ និយម​រ័ត្ន​