អ្នក​ជក់​គ្រឿងញៀន​៣​នាក់​ត្រូវ​កំលាំង​នគ​បាល​ក្រុង​ប៉ោយប៉ែ​ត្រ​ចាប់​ឃាត់ខ្លួន​

0

ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​មាន​គ្នីគ្នា​មួយក្រុម​ពេល​កំពុង​ចុះ​ល្បាត​ស្រាប់តែ​បាន​ប្រទះឃើញ​ជនសង្ស័យ ៣​នាក់​ដែល​កំពុង​ជក់​គ្រឿងញៀន​យ៉ាងសកម្ម​ស្ថិតនៅ​ចំណុច​ផ្សារ​យួន​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ព្រមទាំង​ដកហូត បាន​imageសម្ភារៈ​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួនធំ​ផងដែរ ។ លោក អ៊ុំ សុផល​អធិការ​នគ​បាល​ក្រុង​ប៉ោយប៉ែ​ត្រ​បាន​ប្រាប់ថា​ពេល​កម្លាំង​របស់ខ្លួន​ចុះ​ល្បាត​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០១៥​ក៏​ជួប ជនសង្ស័យ​ទាំងនេះ​ហើយក៏​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ អធិការ​ក្រុង​ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ។​លោក​អ៊ុំ​សុផល​
​បាន​បញ្ជាក់ថា ជនសង្ស័យ​ទី​១ ឈ្មោះ​សុខ វ៉ាន់ ឆៃ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ទី​២ ឈ្មោះ​វ៉ាន់ វាសនា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត និង​ទី​៣ ឈ្មោះ​ឯម ភារ​ម្យ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​image
​លោក​ផល​បាន​បញ្ជាក់ថា​ដោយមាន​ការណែនាំ​ជាប្រចាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​បានដាក់​បញ្ជា​ឲ្យ​កងកំលាំង​នគ​បាល​ទាំងអស់​លើ​ការ ពង្រឹង​បញ្ហា​សន្ដិសុខ និង​ទប់ស្កាត់​បទល្មើស ក្នុង​មូលដ្ឋាន​របស់ខ្លួន​លោក​បានដាក់​ផែនការ ឱ្យ​នគរបាល តាម បណ្ដា​ប៉ុស្ដិ៍​ចុះ​ល្បាត​ជាប្រចាំ​ទាំងយប់​ទាំង​ថ្ងៃជា​ពិសេស​ធ្វើការ​ស្រាវជ្រាវ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ទឹកដី​ប៉ោយប៉ែត ទឹកដី​ស្រុក​មង្គល​បូរី ទឹកដី​ក្រុង​សិរីសោភ័ណ​នៅ​ចំណុច​ស្ថាន​នី​យ៎​រថភ្លើង​នៅក្នុង​ភូមិ​សែ​សិន​ជាដើម​៕​គង្គា​