ក្រុមចោរប្លន់​ប្រើ​ដាវ​មួយក្រុម​ត្រូវ​សម​រ្ថ​កិច្ច​ស្រុក​កំរៀង​ក្រសោប​ទាំង​សំបុក​

0

​បាត់ដំបង​៖ មុខសញ្ញា​ប្លន់​ដោយ​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​5​នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ធ្វើការ​ក្រសោប​បាន​កាលពី​ថ្ងៃទី​18-3-15​វេលា​ម៉ោង​3,10​នាទី​ល្ងាច​នៅ​ចំនុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បន្ទាប់ពី​ក្រុម​នេះ​បានធ្វើ​សកម្មភាពimage (1)​ប្លន់​យកលុយ​ពី​ប្រជាពលរដ្ឋ​អស់​ជាច្រើន​រួចមក​។​
​យោងតាម​របាយ​ការ​របស់​សមត្ថកិច្ច​ដែល​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ឈុន ហ៊ាង ភេទ​ប្រុស អាយុ​57​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង បានអោយដឹងថា នៅ​យប់​ថ្ងៃទី​14-3-15
វេលា​ម៉ោង​ប្រហែល​3​ទៀបភ្លឺ ខណ​:​ដែល​រូបលោក​និង​ក្រុមគ្រួសារ​កំពុងតែ​សំរាក​នោះ​ស្រាប់តែ​ឮ​សំ​រិ​ប​​ជើងមនុស្ស​ដើរ​នៅក្បែ​ជញ្ជាំង​ផ្ទះ​។​ដោយមាន​ការសង្ស័យ​លោក​ក៏បាន​បើកភ្លើង​ដែល​នៅ​ខាងក្រៅ​ផ្ទះ​ដើម្បី​បំភ្លឺ ប៉ុន្តែ​ត្រូវបាន​ក្រុម​នេះ​វាយ​បំបែក​អំពូល​នោះ​ទៀត បន្ទាប់មក​ពួកគេ​បាននាំគ្នា​សំរុក​វាយ​ទំ​លុះ​ទ្វារផ្ទះ​របស់លោក​ទាំង​មុខ ទាំងក្រោយ ហើយ​មាន​មនុស្ស​ចំនួន​ពីរ​នាក់​បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ដើរចូល​មក​ក្នុងផ្ទះ ហើយ​ធាក់​រូបលោក​អោយ​ដួល​ទៅនឹង​ដី បន្ទាប់មក​ពួកវា​បាន​យក​ដាវ​នោះមក​ភ្ជង់​ទៅលើ​បំពង់ កលោក​ជាប់​មិនអោយ​រើបំរះ​ឬ​ស្រែក​ឡើយ ដោយ​គ្នា​វា​ម្នាក់ទៀត​បាន​យក​ដែក​ទៅ​គាស់​កែប​ម៉ូតូ​ដោយ​ហាក់បីដូចជា​ដឹងថា​លោក​បាន​លាក់ទុក​លុយ​នៅ​ទីនោះ​អញ្ចឹង ហើយ​ក៏បាន​ប្រមូល​លុយ​image (1)
ដែល​នៅ​ក្នុងនោះ​យក​អស់រលីង​ទើប​ពួកវា​នាំគ្នា​គេចខ្លួន​ចេញទៅ​បាត់អស់​ទៅ​។ ទឹកប្រាក់​ដែល​ក្រុមចោរ​យកទៅ​នោះ​មាន​ចំនួន 17.000​បាត និង​លុយ​ដុល្លារ​មាន​ចំនួន​5.000​ដុល្លារ​។​
បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​អស់​មួយរយ​:​ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​លោក​វរ​:​សេនីយ៍​ឯក​
​ជេ​ត វណ្ណ​នី ស្នងការរង​កណ្តា​លន​គ​របាល​យុ​ត្តិ​ធ៌​ម ព្រមទាំង​ទទួលបាន​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​នួន សាន រួចមក កំលាំង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​5​នាក់​ដែលមាន ឈ្មោះ​1 យ៉ា ជាង ភេទ​ប្រុស​អាយុ​28​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង 2 ឃុន ឌី ភេទ​ប្រុស អាយុ​27​ឆ្នាំ​3 ជា ចាន់​កូ​ភេទ​ប្រុស អាយុ​43​ឆ្នាំ​4 សេង ប៊ុន​ថៃ ភេទ​ប្រុស អាយុ​29​ឆ្នាំ និង​5 ទាវ ផល្លី ភេទ​ប្រុស អាយុ​32 ឆ្នាំ​ជន​ទាំង​4​នាក់​នេះ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​
ដោយ​យោងតាម​ការសារភាព​ផង​នោះ បច្ចុប្បន្ន​សមត្ថកិច្ច​កំ​ពុ​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ពួកគេ​ទាំង​5​នាក់​ទៅកាន់​សាលាដំបូង​ហើយ​៕
សោ និយម​រ័ត្ន​