រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បញ្ជា​អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ចុះបង្ក្រាប​ឈើ​សុ​ក្រំ​ជិត​២​រយ​កំណាត់​

0

​ស្ទឹងត្រែង​៖​ឈើ​ផ្ចឹក​សុ​ក្រំ​ប្រភេទ​សរសរ​ប្រវែង​ចាប់ពី​៣​ម៉ែត្រ​រហូតដល់​៥​ម៉ែត្រ​ដែលមាន​មុខកាត់​ចាប់ពី​២០​សង់ទីម៉ែត្រ​រហូតដល់​២៥​សង់ទីម៉ែត្រ ប្រមាណ​ជិត​២​រយ​កំណាត់ ដែល​ក្រុម​ឈ្មួញ​អារ​លាក់ទុក​ក្នុងព្រៃ​ត្រូវបាន​បញ្ជា​ពី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល អោយកំលាំង​20150318_114548

រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ធ្វើការ​ចុះបង្ក្រាប​កាលពី​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​ចូល​ញ៉ឺ​ន ស្ថិតក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​
​ ​ទីតាំង​ស្តុក​ឈើ​ខាងលើ​គឺជា​ទីតាំង​ដែល​ក្រុម​ឈ្មួញ​តែងតែ​ប្រព្រឹត្ត​បទល្មើស​រាប់​ឆ្នាំ​មកហើយ ហើយ​​គេ​មិនដែល​ឃើញ​មានការ​បង្ក្រាប ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ទេ​? តែ​ក្រោយពី​មាន​សេចក្តីរាយការណ៍​ដល់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល បាន​បញ្ជា​អោយ​លោក​ឈាង តុលា​នាយ​ខណ្ឌ​ដាក់​កំលាំង​ធ្វើការ​ចុះបង្ក្រាប​តែម្តង​។​

20150318_120040
​ ​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ឈើ​ទាំងនោះ ត្រូវបាន​ក្រុម​ឈ្មួញ​អារ​ជ្រៀក ក្នុងភូមិ​សាស្ត្រ​ខាងលើ ជាស​រសរ​ដែលមាន​ប្រវែង​ចាប់ពី​៣​ម៉ែត្រ​រហូតដល់​៥​ម៉ែត្រ និង​បាន​ដឹក​តាម​គោយន្ត​មក​ដាក់​នៅតាម​អម​សងខាង​ផ្លូវលំ ជាច្រើន​គំនរ​ក្នុង​មួយ​គំនរៗ មាន​ចាប់​ជិត​១០​ដើម​រហូត​ជិត​២០​ដើម និង​គ្រោង​ធ្វើការ​ដឹកជញ្ជូន​ចេញ ក្រោម​ការ​ត្រូវ​រូ​វ​គ្នា​ជាមួយ​ជំនាញ​មូលដ្ឋាន តែ​ក្រោយពី​មាន​សេចក្តីរាយការណ៍ ដល់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល ទើប​មានការ​បង្ក្រាប​។​

20150318_120053
​ ​ប្រជាពលរដ្ឋ​បាន​លើ​ឡើង​ពី​ភាព​អសកម្ម​របស់​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ស្ទឹងត្រែង ដោយ​មើលឃើញថា​សព្វថ្ងៃ​ភាពអនាធិបតេយ្យ​ក្នុងការ​ដឹកជញ្ជូន​ឈើ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ ទាំង​តាម​គោយន្ត​និង​តាម​រថយន្ត​យី​ឌុប ដែល​បន្លំ​តាម​ខ្សែ​រថយន្ត​ស្របច្បាប់ ក្រោម​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​។​ជាក់ស្តែង​ដូចជា​ឈើ​ខាងលើនេះ បើសិន​មិន​មានការ​ទាន់ពេលវេលា​ទេនោះ ត្រូវបាន​ដឹក​ទៅដល់​គោលដៅ​បាត់ទៅហើយ​។​
​ ​ឈើ​នេះ​ត្រូវបាន​មន្ត្រី​រដ្ឋ​ព្រៃឈើ យក​រថយន្ត​យី​ឌុប​មួយគ្រឿង ដើរ​ប្រមូល​ពេញ​មួយ​រថយន្ត​យី​ឌុប​តែម្តង ដែលមាន​ចំនួន​ប្រហែល​១៨០​ដើម រីឯ​ចំនួន​ពិតប្រាកដ​គេ​មិនទាន់បាន​វាស់វែង​នៅឡើយ​ទេ​ហើយ​បានធ្វើការ​ដឹកជញ្ជូន​ទាំងយប់ យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

20150318_140356