មន្ត្រី​កាំកុងត្រូល​មាន​មន្ត្រី​ចំរុះ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ក្នុង​ផ្សារ​មង្គលបុរី​

0

​ខេត្តបន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៤​មន្ត្រី​កាំកុងត្រូល​មាន​មន្ត្រី​ចម្រុះ​បាន​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ផ្សារ​មង្គល​បូរី​ស្រុក​មង្គល​បូរី​ខេត្ត​​បន្ទាយមានជ័យ​។ លោក ហុង លៀង អនុប្រធាន​ទី​១​សាខា​កាំកុងត្រូល​ខេត្តបន្ទាយimage (1)មានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា​ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​ប្រតិភូ​ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​និង​មានការ​ណែនាំ​ពី​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​ពិនិត្យ​ទំនិញ​ដែល​ផុតកំណត់ និង​ខូចគុណភាព​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។image (2)
​លោក​ហុង​លៀង​បាន​បន្តថា​ការចុះពិនិត្យ​នៅ​ផ្សារ​មង្គល​បូរី​និង​ផ្សារ​បន្ទាយ​នាង​ស្ថិតនៅក្នុង​ស្រុក​មង្គល​បូរី​រស​មិត្ត​កិច្ច​បានធ្វើ​ការឆែកឆេរ​ក​ឃើញ​ទំនិញ​ខូចគុណភាព​ផុត​កាលបរិច្ឆេទ​ដែល​រឹបអូស​យកមក​បាន​មាន​១.​កំប៉ុង​ទឹក​សូ​ដា​ម៉ាក់​Aquarius ចំនួន​៥៦​កំប៉ុង​២.​ទឹកដោះគោ​ប៉ា​រ៉ា​ចំនួន​២៥​ក​ញ្ចា​ប់​៣.​ទឹកក្រូច​ដី​ដូរ​៥​កញ្ចប់​៤.​ទឹកក្រូច​ដប​ជ័រ​២៤​ដប​៥.​កំទិច​មី​៥០​កញ្ចប់​។ លោក ហុង លៀង បាន​បន្តថា ក្រោយពេល​ចុះ​ផ្សព្វផ្សាយ​និង​ពិនិត្យ​ទំនិញ​ខូចគុណភាព​និង​ផុត​កា​រប​ដិ​ច្ឆេ​ត​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដើម្បី​ការពារ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​និង​រឹបអូស​ទំនិញ​ខូចគុណភាព​ហើយ​បាន​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា​និង​ណែនាំ​អប់រំ​ឲ្យ​បញ្ឈប់​ការលក់ទំនិញ​និង​ម្ហូបអាហារ​ដែល​ខូចគុណភាព​បន្តទៀត​៕​គង្គា