ពៅ​សក់​បាស់ មេការ​របស់ ឧកញ៉ា លឹម ប៊ុណ្ណា ប្រមូល​ទិញ​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មន្ត្រី​ជំនាញ​មិន​ហ៊ាន​អើពើ

0

​ក្រចេះ៖ ប្រភពពី​សមត្ថកិច្ច​ស្រុក​ស្នួល បាន​បង្ហើប​អោយដឹងថា ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា កំពង់​ធ្វើ​សកម្មភាព​ប្រមូល​ទី​ញ​ឈើ​ស្តុក​នៅ​តំបន់​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ​មាន​ប៉េសេ ដឹកជញ្ជូន ឈើ​ពី​ព្រៃ​DSCN0187សម្បទាន​ចំនួន​៥០០​ម៉ែត្រគូប ដឹក​ឆ្ពោះទៅ​ខេត្ដ​ត្បូងឃ្មុំ ចូលទៅ​ប្រទេស​វៀតណាម ដែលមាន​មេការ​ឈ្មោះ ពៅ សក់​បាស់ ជា​អ្នក​រត់កា​ជួប​សមត្ថកិច្ច​តាមផ្លូវ ។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៥ រថយន្ដ​ដឹកឈើ​ប្រភេទ​យី​ឌុប​ជាង​១០ គ្រឿង ត្រូវបាន​ដឹក​ចេញពី​តំបន់​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កែវ​សីមា ខេត្ដ​មណ្ឌលគិរី ឆ្លងកាត់​ស្រុក​ស្នួល ខេត្ដ ក្រចេះ ក្នុងនោះ​រថយន្ត​១​គ្រឿង​កំពុង​ខូច​នៅ ចំណុច​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ប៉ុន្ដែ​តាំងពីព្រឹក​រហូតដល់ រសៀល​ថ្ងៃ​ដដែល​នេះ មិនទាន់​ឃើញ មាន​វត្ដ​មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល ព្រៃឈើ​ចុះទៅពិនិត្យ​លិខិតស្នាម​នោះ ឡើយ ខណៈ​ជា​ទម្លាប់​របស់​ពៅ​សក់​បាស់ តែងមាន​ករណី​រត់កា​រ​ផ្លូវ ដើម្បី​ជំនួញ ឈើ​បន្លំ​បង្កប់​ល្មើសច្បាប់​នោះ ។​បន្ដទៅ​ស្រុក​ត្បូងឃ្មុំ​យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ហ៊ាន​អើពើ​ឡើយ ។

ពលរដ្ឋ​បាន​រិះគន់ថា មន្ដ្រី​ជំនាញ វិធានការ​បង្ក្រាប​ទប់​ស្កាត់​នោះឡើយ គឺ​ហ៊ាន​តែ ចំពោះ​ប្រជាពលរដ្ឋ រកស៊ី​តូច ដឹកឈើ​ជន្លង់ម្រេច​តាម​រថយន្ត​តូចៗ​ប៉ុណ្ណោះ ដែល​ប្រឈម​និង​ការចាប់​បង្ខំ​អោយ បង់លុយ​សូម្បី​លើសពី​ថ្ងៃ​ក៍​មិនបាន​ផង ។​03.20_13.53

​សកម្មភាព​ប្រមូល​ទិញ​ឈើ​ល្មើស ច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច​របស់​ឈ្មួញ​ពៅ​សក់​បាស់​ជា​មេការ​របស់លោក ឧកញ៉ា លឹម ប៊ុណ្ណា ជំនួស​លោក សាន ច​យ កំពង់​រត់ការ​ជួប​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ជា​ថ្នូរ​និង​ការចាប់​រឹបអូស ។ គួរ​បញ្ចាក់​ថា​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​រូបនេះ បាន​ដឹកជញ្ជូន ផ្ទុក​លើស​ទម្ងន់ បង្ករ​អោយ​ប៉ះពាល់​ផ្លូវជាតិ​លេខ​៧ រង​កា​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ក្រុមមន្ត្រី​ជញ្ជីង​ចល័ត​ក៍​មិន​ហ៊ាន​មើល មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក៍​មិន​ហ៊ាន​ក្បែរ​ផង ។ ម៉េង ហ៊ាង