​មន្ទីរ​សម្រាក​ព្យាបាល​តា​ព្រហ្ម​រង​ការចោទប្រកាន់ថា ព្យាបាល​អ្នក​ជម្ងឺ​ ​លើសឈាម​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​

0

​ខេត្តសៀមរាប​៖ មន្ទីរ​ព្យាបាល​តា​ព្រហ្ម​រង​ការចោទប្រកាន់ថា បានដាក់​ស៊ី​រ៉ូម​និង​ចាក់​ថ្នាំ​ឲ្យ​អ្នក​ជម្ងឺលើសឈាម​ម្នាក់​បណ្តាល​ឲ្យ​ក្អួត​ទន់ដៃទន់ជើង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​បញ្ជូនទៅ​មន្ទីរពេទ្យ​បង្កែក​ខេត្តសៀមរាប ហើយ​ខាង​មន្ទីរពេទ្យ​ខេត្ត​ក៏​ឆ្លើយថា អស់​លទ្ធភាព​ព្យាបាល​ដែរ រួច​សាច់ញាតិ​ក៏​បញ្ជូន​ជនរងគ្រោះ​មក​ផ្ទះ​វិញ​បាន​មួយសន្ទុះ​ក៏​ស្លាប់​តែម្តង​។
ប្រភពពី​គ្រួសារ​សព​ឈ្មោះ ម៉ៅ សុផល រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​បាន​ឲ្យ​ដឹងថា បង​របស់គាត់​មាន​ជម្ងឺ​វិលមុខ​ក៏​បញ្ជូនទៅ​ពេទ្យ​តា​ព្រហ្ម នៅពេលនោះ​ក្រុមគ្រូពេទ្យ​បាន​យក​ស៊ី​រ៉ូម​មួយ​ផ្លោក និង ចាក់​ថ្នាំ​ចូល​២​អំពូល រួម​ក៏​ព្យួរ​ឲ្យ​បងប្រុស​របស់ខ្លួន មួយសន្ទុះ​ក្រោយមក​P1060891

បងប្រុស​របស់គាត់​ក៏មាន​សភាព​ក្អួតចង្អោរ​រហូត​ទន់ដៃទន់ជើង ហើយ​ខាង​គ្លីនិក​ឯកជន​យីហោ (​មន្ទីរ​ព្យាបាល​តា​ព្រហ្ម​)​នេះ​បាន​ប្រាប់​ឲ្យ​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​ទៅ​ពេទ្យ​ខេត្ត​។​លោក​បន្តថា អស់​រយៈពេល​២​ថ្ងៃ​ខាង​ពេទ្យ​ខេត្ត​ក៏បាន​ប្រាប់ថា អស់​លទ្ធភាព​ព្យាបាល​ហើយដោយ​អ្នក​ជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។​បន្ទាប់ពី​បញ្ជូនមក​ដល់ផ្ទះ​មួយសន្ទុះ​អ្នក​ជម្ងឺ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​
​ លោក​បាន​បញ្ជាក់ថា មុនដំបូង​ឡើយ​បងប្រុស​របស់ខ្លួន​មាន​សភាព​ធម្មតា​ប៉ុណ្ណោះ ពោលគឺ គាត់​អាច​ជិះ​ម៉ូតូ​ពីក្រោយ​ខ្ញុំ​បាន​ដូច​ធម្មតា ប៉ុន្តែ​បន្ទាប់ពី​គ្លីនិក​តា​ព្រហ្ម បាន​ព្យាបាល​រួច​ក៏ បណ្តាល​ឲ្យ​ទន់ដៃទន់ជើង​ដើរ​លែងរួច​តែម្តង​។​លោក​បញ្ជាក់ទៀតថា ករណីនេះ​លោក​បាន​ពិភាក្សា​ជាមួយ​បងប្អូន​សាច់ញាតិ​រួចរាល់​ហើយ ដោយ​សម្រេច​ថា មិន​ប្តឹងផ្តល់​មន្ទីរពេទ្យ​តា​ព្រហ្ម​នោះទេ ដោយ​គាត់​រវល់​តែ​មើល​បងប្រុស ហើយ​មិនបាន​ប្រមូល​ភស្តុតាង​ទុកដាក់​ទេ​។​P1060889
​ ​ ​ជុំវិញ​ករណីនេះ​ដែរ​ម​ន្ត្រី​ប៉ុស្តិនគរបាល​សង្កាត់​ជ្រាវ​ម្នាក់​បាន​ឲ្យ​ដឹងថា គ្រួសារ​ជនរងគ្រោះ​មិនបាន​ប្តឹងផ្តល់​អ្វី​នោះទេ ។​មន្ត្រី​ប៉ុស្តិ​បាន​បន្តថា ជនរងគ្រោះ​ដែល​ពេទ្យ​ចាក់​ថ្នាំ​ឲ្យ​ស្លាប់​នោះ​មានឈ្មោះ ម៉ៅ ឡេង ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​។​បច្ចុប្បន្ន​សាច់ញាតិ​ក្រុមគ្រួសារ​បានធ្វើ​បុណ្យ​តាម​ប្រពៃណី​។​
​ ទាក់ទង​និង​បញ្ហា​នេះ​គ្លីនិក​តា​ព្រហ្ម​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២១​ខែ​មិនា​នេះ​ថា ខាង​គ្លីនិក​ពិតជា​បានទទួល​ព្យាបាល​អ្នក​ជម្ងឺ​ម្នាក់​មែន ដោយ​គ្រាន់តែ​ដាក់​ស៊ី​រ៉ូម​១​កំប្លោក​និង​ចាក់​ថ្នាំ​២​អំពូល​តែប៉ុណ្ណោះ ហើយ​ឃើញ​សភាព​អ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ក៏​យកទៅ​មន្ទីរពេទ្យ​ខេត្ត​តែម្តង ប៉ុន្តែ​ករណីនេះ​ខាង​គ្លីនិក​បានស្នើ​សុំ​មិន​ឲ្យ​អ្នកកាសែត​ចុះផ្សាយ​ផ្សាយ​ព្រោះ​ខ្លាច​ប៉ះពាល់​កិត្តិយស​។​
​ ​ជុំវិញ​ករណី​ខាងលើនេះ​ផងដែរ លោក ក្រួស សារ៉ាត់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ដោយ​ទូរស័ព្ទ​របស់លោក​នៅក្រៅ​តំបន់​សេវា ។​
​ ​ ​គួរបញ្ជាក់​ផងដែរ​ថា កន្លែង​ព្យាបាល​ឯកជន​នៅក្នុង​ខេត្តសៀមរាប​មួយចំនួន​ត្រូវបាន​ពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ភាពកំសោយ របស់​អាជ្ញាធរ​ក៏ដូចជា​មន្ទីរ​សុខាភិបាល ៕​