ឆេះ​ក្លឹប​កំសាន្ត​នៅ​ក្រុង​បាវិត សម្លាប់​មនុស្ស ៥​នាក់​

0

​ស្វាយរៀង​៖ មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ៣៖២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​បន្ទប់​ខារ៉ាអូខេ និង​ឌី​ស្កូ ក្នុង​ក្លឹប​កំសាន្ត​ស្តារ បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​បាន​ស្លាប់ ដោយហេតុ​ការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​photo (1)បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​តាម​សេចក្ដីរាយការណ៍​បន្ថែម​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ខាងលើ ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ចំរុះ និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ២​គ្រឿង បាន​អន្ដរាគមន៍​បាញ់​ពន្លត់​រួចរាល់​ហើយ​។ រីឯ​ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នោះ នៅ​មិនទាន់មាន​របាយការណ៍​នៅឡើយ​ទេ​៕photo (4) photo (2) photo