ប្រជា​ការពារ​ភូមិ​ទំនប់ ក​៥​បានទទួល​ឯកសណ្ឋាន​ពី​មេបញ្ជាកា​វេរ​សេនា​តូច​លេខ​៩១១​ដែលមាន​តំលៃ​១​លាន​រៀល​

0

​ខេត្តបន្ទាយមានជ័យ​៖​លោក​សូ​ចាន់ណា​រី​មេបញ្ជាការ​វរ​សេនា​តូច​៩១១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានផ្តល់​ថវិកា​ផ្ទាល់ខ្លួន ចំនួន​១​លាន​រៀល​ជូន​ដល់​មេភូមិ​ទំនប់ ក​៥ ដើម្បី​យកទៅ​កាត់​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​សម្រាប់​ប្រជា​ការពារ​ភូមិ​ដើម្បី​បំពេញimageការងារ​ប្រចាំថ្ងៃ​ក្នុង​មូលដ្ឋាន​។​លោក​សូ​ចាន់ណា​រី​បាន​និយាយថា​ថវិកា​ចំនួន​១​លាន​រៀល​ខាងលើនេះ​ត្រូវបាន​លោក​សួន​បូរ៉ា​ជា​មេបញ្ជាការរង​វរ​:​និង​សហការី​នាំយកទៅ​ប្រគល់ជូន​លោក​មេភូមិ​កាលពី​វេលា​ម៉ោង ១០​និង​៥០ នាទី ព្រឹក​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០១៥​នៅ​ទ​នុប ក​៥​។​លោក សួន បូរ៉ា បាន​និយាយថា​ដោយ​មើលឃើញ​ក្រុម​ប្រជា​ការពារ​ភូមិ​ទំនប់ ក​៥ ខ្វះខាត​សម្លៀកបំពាក់ ឯកសណ្ឋាន ក្នុងការ​បំពេញការងា​រ​ប្រចាំថ្ងៃ​ទើប​មេបញ្ជាការ​វរ​:​ដោយមាន​ការណែនាំ​ពី លោកស្នងការ​ផង​នោះបាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១​លាន​រៀល​ទៅ​ប្រគល់ជូន​មេភូមិ​ដើម្បី​យកទៅ​ចាត់ចែង​ទិញ​ជា​ឯកសណ្ឋាន​ជូន​ប្រជា​ការពារ​នៅតាម​ភូមិ​តាម​តម្រូវការ​។​imageក្រៅពី​កិច្ចការងារ​ផ្សេងៗ​ទៀត​នោះ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ចាប់ពី​វេលា​ម៉ោង​៧​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​នគរបាល​របស់​វរ​សេនា​តូច​៩១១​បាន​បន្ត​ចុះ​ល្បាត​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន​និង​ទប់ស្កាត់​បញ្ហា​បទល្មើស​ផ្សេងៗ​ផងដែរ ។​ជាល​ទ្ឋ​ផល​ក្រោយ​ការចុះ​ល្បាត​ពុំមាន​អ្វី​ប្រែប្រួល​នោះឡើយ​គឺ​សភាព​ការ​ជាធម្មតា​។​ក្រុម​ប្រជា​កា​ពារ​ទំនប់ ក​៥​ទាំងអស់​ក្រោយពី​បានទទួល​សំលៀកបំពាក់​ជា​ឯកសណ្ឋាន​ក្រុម​ប្រជា​ការពារ​ភូមិ​រួចមក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​សូ​ច​ន់​ណា​រី​ដែល​បាន​ចំណាយ​ជាថ​វិការ​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សណ្ធឹកសណ្ធាប់​វិញ​សំលៀកបំពាក់​ឲ្យ​ក្រុម​ពួកគាត់​ដែល​កំពុង​ខ្វះខាត​៕​គង្គា​