​បើកឡាន​ក្រុង​ដេកលក់ ក្រឡាប់​ស្លាប់​មួយ របួសធ្ងន់​ស្រាល​25​នាក់​

0

 បាត់ដំបង​: យ៉ាងហោចណាស់​ក៏មាន​នារី​ម្នាក់​ត្រូវបាន​រថយន្ត​កៀប​ស្លាប់​ភ្លាមៗ ក្នុងចំណោម​អ្នក​ដំណើរ​ដែល​រងរបួស​ធ្ងន់​ស្រាល​ជាង​20​នាក់ ខណ​:​ដែល​រថយន្តក្រុង​នេះ​កំពុង​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5 ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត កាលពី​ថ្ងៃទី 22-3-15 image (1)

វេលា​ម៉ោង 2,23​នាទី រំលង​អ​ធ្រា​ត លុះ​ទៅដល់​ចំនុច​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ ខេត្តបាត់ដំបង ស្រាប់តែ​អ្នកបើកបរ​ហាក់បីដូច​ជា​ងងុយដេក ក៏​រេ​ចង្កូត​ធ្លាក់​ទៅបុក​នឹង​ខឿន​ផ្លូវ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ហោះ​ទៅ​ធ្លាក់​នៅក្នុង​ប្រលាយ​តែម្តង​។​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដែល​បាន​សាកសួរ​អ្នកដំណើរ​បានអោយដឹង​ថា មុនពេល​កើតហេតុ​គឺមាន​រថយន្តក្រុង​មួយគ្រឿង​របស់​ក្រុមហ៊ុន លី​ហុង ពាក់​ស្លាក​លេខ ភ្នំពេញ​
3B 6159 គឺ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ថែមទាំង​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ទៀតផង លុះ​ទៅដល់​ត្រង់​ចំនុចកើតហេតុ ស្រាប់តែ​អ្នកបើកបរ​ហាក់ដូចជា​ដេកលក់ ទើប​ធ្វើអោយ​ រថយន្ត​នោះបាន​រេ​ចង្កូត​ទៅខាង​ស្តាំ ផ្អៀង​ធ្លាក់​ទៅក្នុង​ប្រលាយ ហើយ​ជ្រុល​ទៅបុក​នឹង​ខឿន​ដែល​គេ​ធ្វើ​ផ្លូវ​សំរាប់​ចូល​ផ្ទះ​យ៉ាង​ពេញ​ទំ​ហុ​ឹ​ង ព្រមទាំង​បាន​ហោះ​រំលង​ទៅ​ធ្លាក់​ក្នុង​ប្រលាយ​ម្ខាង​ទៀត​ ធ្វើអោយ​អ្នកដំណើរ​នៅក្នុង​រថយន្ត​ទាំងអស់​មានការ​ភិតភ័យ​image (2)

ស្លន់ស្លោ និង​បោក​ទង្គិច​ទៅនឹង​រថយន្ត​បណ្តាលអោយ​រងរបួស​ជាច្រើន​នាក់ ដោយឡែក​ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅខាងមុខ​គឺ​ត្រូវ​ក្បាក​រថយន្ត​ ដែល​រួញ​យ៉ាងខ្លាំង​នោះ​កៀប​ជាប់ និង​ស្លាប់​ភ្លាមៗ​តែម្តង​។​ក្រោយពេល​កើតហេតុ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់ ទើប​ដឹងថា​នារី​រងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ អ៊ុំ អូន អាយុ​41​ឆ្នាំ រស់នៅ​ភូមិ​កំពង់​អុល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រីឯ​អ្នករបួស​ទាំងអស់​សរុប​មាន​ចំនួន​25​នាក់ ដោយ​ក្នុងនោះ​មាន​របួសធ្ងន់​ចំនួន​3​នាក់ ចំណែក​បុរស​ម្នាក់​ដែលមាន​វ័យ​ប្រហែល​ជាង​30​ឆ្នាំ ហើយ​ត្រូវបាន​បាក់ជើង​ខាងឆ្វេង​ម្ខាង​បាន​និយាយថា​គេ​គឺជា​ព្រូឡាន ប៉ុន្តែ​បើតាម​ការសិក្សា និង​ពិនិត្យ​ទៅលើ​រថយន្ត​ដែលមាន​ការប៉ះទង្គិច​យ៉ា​ខ្លាំង​ចំ​កន្លែង​អង្គុយ​របស់​អ្នកបើកបរ​នោះ​ សមត្ថកិច្ច​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា​បុរស​រូបនេះ​អាចជា​អ្នកបើកបរ ប៉ុន្តែ​ត្រូវបាន​គេ​លាក់លៀម​មិន​ហ៊ាន​និយាយប្រាប់​គេ ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​។​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទាំងអស់​image (3)

ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​បន្ទាន់​ ដើម្បី​ធ្វើការ​សង្គ្រោះ ដោយឡែក​សព​ក៏ត្រូវ​បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​ដែរ​ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​លំនៅដ្ឋាន ចំពោះ​រថយន្ត​ដែល​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ របស់​អ្នកដំណើរ​នោះ​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​ដើម្បី​រក​ដំណោះ​ ស្រាយ​ជា​ក្រោយ ហើយ​ទោះបីជា​អ្នកបើកបរ​ឆ្លើយថា​ជា​ព្រូ​ក៏ដោយ​ក៏​មិនអាច​គេចផុត​ពី​សំណាញ់​ច្បាប់​ដែរ ព្រោះ​ក្នុងនាម​ជា​អ្នកបើកបរ​មិនមាន​ការទទួលខុសត្រូវ​ដល់​ជីវិត​អ្នកដំណើរ​ដែល​សង្ឃឹម និង​ទុកចិត្ត​ទៅលើ​អ្នកបើកបរ​តែ​ម្នាក់​គត់​នោះ បែបនេះ​គួរតែ​ច្បាប់​ដាក់ទណ្ឌកម្ម​អោយបាន​តឹង​រុ​ឹ​ង​បន្តិច​ទៅលើ​
អ្នកបើកបរ​ដែល​ខ្វះ​ការទទួលខុសត្រូវ​៕image