រថយន្ត​ធន​ធំ បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ខណ្ឌមានជ័យ

0

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យរ​ន្ឋ​ត់​មួយ ដែល​បង្កឡើង​ដោយសារតែ​រថយន្ត​ធន​ធំ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ដែល​ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​៤​នាក់ បណ្តាលឱ្យ​នារី​ម្នាក់ ស្លាប់​យ៉ាង​អាណោច​អា​ធោ​ម នៅនឹងកន្លែង​កើតហេតុ ត្រូវ​រថយន្តបុក​និង​3កិន​បែកក្បាល​ធ្លាយ​ខួរ និង​នារី​ម្នាក់ទៀត ស្លាប់​ពេល​បញ្ចូល​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ ចំណែក​យុវជន​ម្នាក់ នារី​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៤០​នាទី​យប់ ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងត្បូង​នឹង​ស្ពានដែក តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ ​នារី​រងគ្រោះ​ដែល​ត្រូវ​រថយន្ត កិន​បែកក្បាល​ធ្លាយ​ខួរ មានឈ្មោះ ដា នី អាយុ​ជាង​២០​ឆ្នាំ នឹង​នារី​ដែល​បាន​ស្លាប់ ពេល​បញ្ចូនទៅ​សង្គ្រោះ បាន​ពាក់​កណ្តាលផ្លូវ មានឈ្មោះ ភឿន អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​២ ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ស្រុកកំណើត នៅក្នុង​ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​4
​ ​ប្រភព​ពត៌មាន​ពីសា​ក្សី នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​មនុស្ស​ប្រុស​ស្រី​៤​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៨​មួយគ្រឿង ពាក់​ស្លាក​លេខ កណ្តាល 1D-3757 ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខ​ណះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធន​ធំ​មួយគ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង និង​កិន​នារី​ម្នាក់​ពីក្រោម​កង​រថយន្ត បណ្តាលឱ្យ​បែក​លលា​ក្បាល​ស្លាប់​ភ្លាមៗ ។ ប៉ុន្តែ​ជា​អកុសល​នារី​ម្នាក់ ដែល​ត្រូវជា​បងស្រី របស់​នារី​ស្លាប់​ខាងលើ ដែល​រងរបួស​ធ្ងន់​នោះ បាន​ដាច់ខ្យល់​ស្លាប់ ពេល​ប​ញ្ចូ​ន​យកទៅ​សង្គ្រោះ បាន​ពាក់​កណ្តាលផ្លូវ ចំណែក​ម៉ូតូ​ត្រូវ​កិន​ជាប់​ក្រោម​រថយន្ត រង​ការខូចខាត​យ៉ាងដំណំ ។
​ប្រភព​បន្តថា ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ ដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​បាន​ប្រូ​រថយន្ត​ម្នាក់ យកទៅ​សាកសួរ​នៅ​បុ​ស្តិ៍​នគរបាល ស្ទឹងមានជ័យ និង​បាន​សហការ ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ នាពេល​ក្រោយ ។ សមត្ថកិច្ច​បានឱ្យដឹង​ថា សព​នារី​រងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី ៕1