សិស្សសាលា ៤​នាក់ រងរបួស​ធ្ងន់​ដោយសារ​រើស​គ្រាប់​(​តេ​ឡង់​)​មិនទាន់​ផ្ទុះ​មក​វាយ​លេង

0

​ខេត្តសៀមរាប​: យ៉ាងហោចណាស់​ក៏មាន​ក្រុម​ក្មេង​សិស្សសាលា​បឋមសិក្សា​ពង្រ ឃុំ​ពង្រ​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​ពួកគេ​រើស​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​ប្រភេទ តេ​ឡង់ យកទៅ​វាយ​លេង បណ្តាល​ឲ្យ​ផ្ទុះ​កក្រើក​វាលស្រែ ដែល​អ្នកភូមិ​អះអាងថា ជា​បន្ទាយ​ទាហាន​ចាស់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព​ល​រដ្ឋ រីឯ​កុមារា​រងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។image-cc60eab6fae01fb2eb94e11f76acf14ab2068682702f609ee9689fb8f401da73-V
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ពង្រ​១ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មាន​ចំងាយ ប្រមាណ ១៥០​ម៉ែត្រ ពី​សាលាបឋមសិក្សា​ពង្រ ដែលជា​កន្លែង ដែល​សិស្ស​រងគ្រោះ កំពុង​សិក្សា​។
អធិការនគរបាល​ស្រុក​ជីក្រែង លោក​វរសេនីយ៍ទោ តូច សាកល​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា​នេះ​ថា កុមារា​រងគ្រោះ​ទាំង​៤ ដែល​រងរបួស​ធ្ងន់ មាន​ទី​១.​ឈ្មោះ ជា ចិត្ត អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​, ទី​២.​ឈ្មោះ ហេង ស៊ា​ង​ហៃ អាយុ​១២​ឆ្នាំ មាន ទីលំនៅ​ភូមិ​ពពេល​, ទី​៣ ឈ្មោះ ដា​វុ​ធ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពង្រ​១ និង​ទី​៤.​ឈ្មោះ ហ៊ុន រឿន អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង​។ ក្មេងរងគ្រោះ រៀន​ជុំគ្នា នៅ​សាលាបឋមសិក្សា​ពង្រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​image-e8dd2480cc744e82b83738b7aef36a7b18ee59c33481fc58272af80998dae4c9-Vលោក​បន្តថា គ្រោះ​ថា្នក់​ផ្ទុះ​គ្រាប់​នេះ គឺ​នៅពេលដែល​គ្រូ ឲ្យ​សិស្ស​ចេញលេង ហើយ​ក្មេង​ទាំង​៤​បានធ្វើ​ដំណើរ​ទៅលេង​ក្រោយ​ផ្ទះ​ប្រជាជន ឈ្មោះ ឆឹង កន ដែលមាន​ចំងាយ ខាងជើង​សាលា​ពង្រ ប្រមាណ​១៥០​ម៉ែត្រ ហើយ​ក្មេងប្រុស ឈ្មោះ ដា​វុ​ធ ក៏​បានឃើញ​គ្រាប់​តេ​ឡង់ ចាស់​មួយ​គ្រាប់ ហើយក៏​យកមក​ឲ្យ កុមារ​ឈ្មោះ ជា ចិត្ត ទុក​លក់​ឲ្យ​អ្នកទិញ​អេតចាយ ។​បន្ទាប់មក ឈ្មោះ ជា ចិត្ត ក៏បាន​យក​ដំបង មួយ​កំណាត់​មក​ដំ ទើប​បណ្តាល​ឲ្យ​គ្រាប់​តេ​ឡង់​នោះ ផ្ទុះឡើង ហើយ​កុមា​រទាំង​៤ ដែល​ឈរ​ក្បែរ​នោះ រងរបួស​ធ្ងន់​ទាំងអស់គ្នា​។ ក្រោយពី​ការផ្ទុះ​គ្រាប់ អ្នកស្រុក ក៏បាន​រត់​ទៅកាន់ កន្លែងកើតហេតុ ក៏​ឃើញ​កុមារា​ទាំង​៤​នាក់ រងរបួស​រដូករណែល ក៏​នាំគ្នា​ដឹក​មកកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​។​លោក​បញ្ជាក់ទៀតថា ទីតាំង​ខាងលើនេះ​ពីមុន​ជា​កន្លែង​បន្ទាយ​ទាហាន ដូច្នេះ​វា​អាច​នៅ​សេសសល់​គ្រាប់​មិនទាន់​ផ្ទុះ​ខ្លះៗ​។​
​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ជួយសង្គ្រោះ​៕