​​ចាប់​ជនសង្ស័យ​ពីបទ​លាក់ទុក​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ម្នា​ក់នៅ​ស្រុក​វាលវែង​បែ​ជា​ឃើញ​ឧប្បករណ៍​ឆក់​និង​ដាក់​អន្ទាក់​សត្វព្រៃ​ខុសច្បាប់​មួយ​ករណី​ទៀត

0

ពោធិ៍សាត់ បុរស​មានមុខ​រប​បំផ្លាញ់​សត្វព្រៃ​នៅ​ខាង​ស្រុក​វាលវែង​ម្នាក់​ដែល​តែងតែ​លូច​លា​ល់​វត្ថុតាង​ឲ្យ​សមត្ថកិច្ច​ដឹង ពេលនេះ​បាន​អស់​ល័​ក្ខ​ដោយ​អំពើ​បាប​របស់​ខ្លួនឯង ត្រូវបាន​នគរបាល​ស្រុក​វាលវែង​ចាប់ខ្លួន​បញ្ជូនមក​ស្នង​កា​ខេត្ត​ដើម្បី​ចាត់កា​ទៅ​តុលា​៕ ខ​ណះ​ដែល​បុរស​រូបនេះ​បាន​ទៅ​ឈ្លោះ​អ្នក​ជាប់​ព្រំដី​ជាមួយ ហើយ​ប៉ុនប៉ង​ប្រើ​កំ​ភ្លើង​ខុសច្បាប់​បាញ់​គូទំនាស់ រហូតដល់​ជនរងគ្រោះ​រត់​ទៅប្ដឹង​សមត្ថកិច្ច​ក៍​ចាប់ខ្លួនបាន​ពីបទ​លាក់ទុក​អាវុធ​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់ រួមទាំង​នគរបាល​ឆែក​ឃើញ នូវ​ឧប្បករណ៍​ល្មើសច្បាប់​នូវ​ប្រភេទ​ខ្សែភ្លើង​និង​ខ្សែកាប សម្រាប់​ដាក់​អន្ទាក់​និង​ឆក់​សត្វព្រៃ​ទៀត​៕1

​លោក ព្រឿ​ន ហាន ហៅ​ម​យ នគ​បាល​ផ្នែក​ព្រម្ម​ទ័​ណ្ឌ​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា កា​ចាប់ខ្លួន​ជនសង្ស័យ​លាក់​អាវុធ​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នេះ​ឈ្មោះ សៅ យ៉ុម អាយុ​៥៣​ឆ្នាំ នៅ​ភួ​មិ​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​នេះ ៕ គឺ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ ត្រង់​លំនៅដ្ឋានរ​បស់ជនស​ង​កស័យ​ខាងលើ ដោយ​ក្នុងនោះ កំលាំង​យើង​រកឃើញ​នូវ​អាវុធ​AK​បត់​មួយ​ដើម បង់​មួយ និង គ្រាប់​ចំនួន​១២​គ្រប់ រួមទាំង​កំលាំង​នគរបាល​យើង​រកឃើញ​នូវ​ឧប្បករណ៍​ប្រមាញ់​សត្វព្រៃ​នូវ​ខ្សែភ្លើង​សម្រាប់​ដាក់​ឆក់​សត្វ​និង​ខ្សែកាប​សម្រាប់​ដាក់​អន្ទាក់​សត្វព្រៃ​ដែល​ច្បាប់​ហាមឃាត់​ថែមទៀត​៕2
​លោក ព្រឿ​ន ហាន បន្តថា មូល​ហែល​ដែល​កម្លាំង​យើង​ចាប់​ជនសង្ស័យ​បានរួម​ទាំង​វត្ថុ​តង​នេះ ដោយសា​បុរស​សង្ស័យ​នេះ​បាន​ឈ្លោះ​ជាមួយនិង​អ្នករស់នៅ​ជាប់​ព្រំដី​ម្នាក់​ឈ្មោះ សុន នៅ​ភួ​មិ​ជាមួយ​ខាង​នោះ រូ​ច​បុរស​សង្ស័យ​នេះ​បាន​យក​កាំភ្លើង​ខុសច្បាប់​ដែល​គេ​លាក់ទុក​មក​គំរាម​បាញ់សម្លាប់ ក៍​បុរសរងគ្រោះ​នេះ​រត់​ទៅប្ដឹង​សមត្ថកិច្ច​យើង​ធ្វើកា​ឆែកឆេ​ចាប់បាន​តែម្ដង ៕ ហើយ​ជនសង្ស័យ​នេះ​បាន​សារភាពថា​ខ្លួនគេ​ពិតជា​លាក់ទុក​អាវុធ​ខុស​ចិ​បាប់​ពិតមែន ដោយ​កាំភ្លើង​នេះ​កាលពី​ឆ្នាំ​២០១៤ ខ្លួន​បាន​ទៅ​ដាក់​អន្ទាក់​សត្វ​នៅ​ចំនុច​អូរ​ក្រពើ ភួ​មិ​ឃុំ​ខាង​លើក៍​ឃើញ​កាំភ្លើង​នេះ​នៅ​ដើម​សំឡាញ ក៍​យកមក​លាក់ទុក​ប្រើប្រាស់​រហូតដល់​ថ្ងៃ​ខាងលើ​ក៍​ឈ្លោះ​ជាមួយ​អ្នក​ជាប់​ព្រំដី​នោះ ហើយ​ទាញ​កាំភ្លើង​គំរាម​រក​បាញ់​ក៍​ត្រូវ​នគរបាល​ចាប់​តែម្ដង​៕
​លោក ម៉ូ លីដា នាយការិយាល័យ​ព្រម្ម​ទ័​ណ្ឌ​ក​ម្រឹត​ស្រាល​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៥​មិនា​ថា ជនសង្ស័យ​ដែល​ខាង​នគរបាល​ស្រុក​វាល​វែ​ល​បាន​បញ្ជូន​មកដល់​នេះ យើង​បាន​ចាត់កា​តាម​និតិ​វិធ បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាកា ចាត់កា​រូ​ចរាល​ហើយ​៕