​រថយន្តបុក​ម៉ូតូ​នៅ​ចំណុច​ផ្លូវបំបែក​បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​

0

​ ​បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង ខ​ណះ​ដែល​កំពុង​ជិះ​ម៉ូតូ​រួច​ក៏​រថយន្ត​មួយគ្រឿង បុក ពេញទំហឹង នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ភ្លាមៗ កាលពី​វេលា​ម៉ោង​៩​នឹង​១៥ នាទី​យប់​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ តាម បណ្តោយ ផ្លូវ​Sequence 46.Still070លេខ​១៣៨ កែង​នឹង​ផ្លូវ​លេខ​២២៥ ស្ថិតក្នុង​សង្កាត់​ផ្សារ ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។​
​ ​ប្រភព​ត​ពត៌មាន​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស ម្នាក់​ជិះ​ម៉ូត អែ​ប្លេ​ក​ពណ៍​ប្រផេះ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-7608 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ ១៣៨ ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​តា​កូ ម៉ា​មួយ គ្រឿង ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-5380 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង ល្បឿន លឿន​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​បុក​ម៉ូតូ​នៅ​ផ្លូវបំបែក​ជា​៤​ពេញទំហឹង បណ្តាលឱ្យ ម្ចាស់​ម៉ូតូ​របួសធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត រង​ការខូចខាត​យ៉ាងដំណំ ។4

​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា ម្យ៉ាងវិញទៀត​គឺជា​អ្នក​នៅផ្ទះ​ជិតគ្នា​ផង​នោះ អ្នកបើក រថយន្ត​បាន​សុខចិត្ត​ចេញ​នូវ​ថ្លៃ ព្យាបាល​ជំងឺ និង​ខូចខាត​ម៉ូតូ ដើម្បី​បញ្ចប់រឿង​មិន​ចង់ រំខាន់ ដល់​សមត្ថកិច្ច ៕3