បទបញ្ជា​របស់​ឯកឧត្តម​អគ្គព្រះរាជអាជ្ញា គ្មាន​ប្រសិទ្ធភាព មកលើ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ​

0

​ស្ថាប័ន​តុលាការ​ខេត្តព្រះវិហារ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ ឡេ​ក​ឡក់​ដូច​ក្មេង​បៀម​ដៃ អនុវត្ត​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា ទៅវិញទៅមក មេ​មិនដឹង​កូន កូន​មិនដឹង​មេ ធ្វើការ​ទាំង​កំហឹង សំណុំរឿង​មួយ រក​អ្នក​កាន់​IMG_4303ច្បាស់លាស់ ពិតប្រាកដ​មិនបាន ។​
​ជាក់ស្តែង​សំណុំរឿង​ព្រហ្ម​ទ​ណ្ទ លេខ​៣៥ របស់​អ្នក​សារពត៌មាន​២​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី ១០ ខែ​កុ​ម្ភះ កន្លងមក ត្រូវបាន​គេ​ដឹងថា ការចាប់​ដោយ​គ្មាន​ដិ​ការ គ្មាន​ការសាក់សួរ ចាប់​ទាំង​បង្ខំ យកទៅដាក់​ព​ន្ឋ​នាគារ​ទាំងយប់ បង្ករ​ឲ្យ​មានការ​ផ្អើល​ពេញ​ក្រុង​ព្រះវិហារ វា​ប្រៀបបាន​ទៅនឹង​បង្ក្រាប​ឧក្រិដ្ឋជន ឬ​ឃាត់​ករ​សម្លាប់​មនុស្ស​អ​ញ្ជឹ​ង ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង មកលើ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ ដែល​គាត់​មាន​មាត់​អត់​ក្រ​ឡើ​ត ចេះតែ​និយាយ​ឲ្យ​ផុត​តែ​ពី​មាត់ ថា​សំណុំរឿង​របស់​អ្នក​សារពត៌មាន​ពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​លោក​ចៅក្រម​ទៅហើយ តែ​តាមពិត​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ ត្រូវបាន​មាន​ចេតនា ផ្អិ​ប​សំណុំរឿង​ចោល មិន​ខ្ចី​ចាត់ការ​បញ្ជូន​តាម​និតិ​វិធី នៃ​ច្បាប់​ក្នុង​ប្រ​ព័​ន្ឋ​តុលាការ ទោះជា​មានការ​បញ្ជា​ណែនាំ ពី​លោក​អគ្គព្រះរាជអាជ្ញា​ក៏ដោយ ក៏​លោក ឡុង ស៊ីថា ដែល​ត្រូវបាន​គេ​ដឹងថា ជា​ព្រះរាជអាជ្ញា សម្រាប់​កាង​បទល្មើស និង​រកស៊ី​ឈើ​ទាំង​ពូជ​រូបនេះ មិន​ខ្ចី​បញ្ជូន​សំណុំរឿង អ្នកកាសែត​២​នាក់ ទៅ​ជម្រះ​នោះឡើយ​។​

IMG_4837
​ជាក់ស្តែង​អ្នក​សារពត៌មាន មាន​ទូរទស្សន៍ កាសែត វិទ្យុ បានមក​ស៊ើបអង្កេត លើ​សំណុំរឿង អ្នកកាសែត​២​រូប ដែល​ត្រូវបាន​ចាប់ខ្លួន ទើប​ដឹងថា ការចាប់ខ្លួន​អ្នកកាសែត​២​រូបនេះ គឺ​បណ្តាលមកពី អ្នកកាសែត​២​រូបនេះ ធ្លាប់បាន​នាំ​ក្រសួងរដ្ឋបាល​ព្រៃឈើ ទៅ​ចាប់​សិប្បកម្ម​របស់​ឪពុកក្មេក របស់លោក ឡុង ស៊ីថា និង​ប៉ះពាល់​សិប្បកម្ម និង​ឈ្មួញ​ឈើ​មួយចំនួន ដែល​លោក ឡុង ស៊ីថា កាង​បទល្មើស​ទាំងនេះ បណ្តាល​ឲ្យ​អាប់អោន​ក​ត្តិ​យស់ និង​បាត់បង់​ផលប្រយោជន៍ របស់លោក ឡុង ស៊ីថា ទើប​លោក​ព្រះរាជអាជ្ញា​ស្ទាវ​រូបនេះ ចាត់ការ​អ្នកកាសែត​ទាំង​ទទឹង​ទែង ដោយ​សំអាង​ទៅលើ​ឈ្មួញ​ឆ្លើយ​ដាក់ ក៏​ចាប់​ញាត់​គុក ដោយ​គ្មាន​ដិ​ការ និង​គ្មាន​សកម្មភាព​ជាក់ស្តែង ហើយ​បាន​ឃាត់ឃាំង​សេរីភាព របស់​អ្នកកាសែត​២​រូបនេះ ដោយ​គ្មាន​ដំណោះស្រាយ ដោយ​សំអាង​ទៅលើ​ខ្លួន ជា​ព្រះរាជអាជ្ញារង នៃ​ស្ថាប័ន​តុលាការ ចង់​ចាប់​អ្នកណា ចង់​ទំលាក់កំហុស​ឲ្យ​អ្នកណា ស្រេច​តែ​អំពើ​ចិត្ត ។​
​ស្ថាប័ន​តុលាការ នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល ចាប់ពី​លោក​ព្រះរាជអាជ្ញា លោក​ចៅក្រម លោក​ក្រឡាបញ្ជី គឺ​សុទ្ធតែ​ធ្វើ​ការរក​អ្នកទទួលខុសត្រូវ កាន់​សំណុំរឿង​ពិត​ប្រក​ដ របស់​អ្នកកាសែត​២​រូបនេះ​មិនបាន អ្នក​សារពត៌មាន​យើង​បាន​តាម​យ៉ាង​កកិត ដើម្បី​សាក​សួររក​ពន្លឺ​នៃ​ដើមហេតុ ដើម្បី​ធ្វើការ​ដោះស្រាយ សុំ​ឲ្យ​អ្នកកាសែត​២​រូបនេះ បាន​នៅក្រៅ​ឃុំ តែ​សួរ​លោក​ព្រះរាជអាជ្ញា លោក​ឆ្លើយថា សំណុំ​រឿងនេះ នៅ​លោក​ចៅក្រម ឈ្មោះ ពន្លក ដល់​សួរ​លោក ចៅក្រម​ពន្លក លោក​ឆ្លើយថា នៅ​លោក ឡុង ស៊ីថា មិនទាន់​បញ្ជូនមក​ទេ សួរ​លោក ឡុង ស៊ីថា លោក​ឡុង ស៊ីថា ថា​បា​នប​ញ​ជញ្ជូន​មក​ចៅក្រម​ឈ្មោះ​ពន្លក ចំណែក​លោក​ពន្លក​បាន សំដែង​ភាព​ស្មោះស្ម័គ្រ ឲ្យ​ឃើញ​នូវ​ឯកសារ​ផ្សេងៗ​ថា លោក​រងចាំ​ជា​យូរ​មកហើយ តែ​លោក ឡុង ស៊ីថា មិន​ព្រម​បញ្ជូន​ឲ្យ​គាត់ តែបើ​គាត់​បញ្ជូនមក​ពេលណា និង​បញ្ជូន​សម្រេច​ពេលនោះ​ភ្លាម លោក​មិន​ទុក​នាំ​ឲ្យ​ឈឺក្បាល​នោះទេ ។​

IMG_4304
​ការស៊ើបអង្កេត របស់​កម្លាំង​អ្នក​សារពត៌មាន បាន​ចុះ​ពេញ​ខេត្តព្រះវិហារ ដោយ​បែងចែក​តួនាទី​គ្នា ដើម្បី​ស្រាវជ្រាវ​រក​ភាព​ពិត ពី​ការ​នៅ​ពី​ក្រោយខ្នង ដែល​បាន​ឈរ​ចង្អុល​ឲ្យ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​តាម​និតិ​វិធី ដែលជា​មនុស្ស​ខ្ចី​ក្នុង​ការងារ ងាយស្រួល​ក្នុង​ប​ង្វ​ក់​ស្មារតី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទើប​ដឹងថា សំណុំរឿង​ទាំងនោះ គឺ​នៅក្នុង​ដៃ​លោក ឡុង ស៊ីថា​នៅឡើយ មិនទាន់​បញ្ជូន​ឲ្យ​ចៅក្រម​នោះទេ ។​
​ចំណែក​លោក​ម៉ៅ ដែលជា​ដើមបណ្តឹង ដែល​បានដាក់​ពាក្យ​ប្តឹង​មកលើ​សារពត៌មាន អាកា​ប៉េ បាន​អះអាងថា លោក​ពុំបាន​ប្តឹង​លោក ឈឿង ចាន់ ដែលជា​បុគ្គលិក​របស់​ទូរទស្សន៍​អប្សរា​នោះទេ លោក ឈឿង ចាន់ គ្រាន់តែ​គេ​ឆ្លើយ​ដាក់ ដោយ​ពុំមាន​ភស្តុតាង ហេតុអ្វី​បាន​ចាប់​គេ ដោយ​គ្មាន​ដិ​ការ​ដាក់គុគ ដោយ​គ្មាន​ការ​ស៊ើបសួរ​អ្វី​ទាំងអស់ ហើយ​លោក​ម៉ៅ​បាន​បញ្ជាក់ថា ក្រោយពី​កំហឹង​លោក​បាន​ធូរស្រាល លោក​បាន​ដក​ពាក្យបណ្តឹង​ហើយ តែ​លោក ឡុង ស៊ីថា នៅតែមាន​ចេតនា ឃុំឃាំង​មិន​ព្រម​ដោះស្រាយ​នោះទេ រហូតមកដល់​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ ២០១៥ លោក​អគ្គព្រះរាជអាជ្ញា បាន​អញ្ជើញ​មក​តុលាការខេត្ត​ព្រះវិហារ ហើយ​ក៏បាន​ណែនាំ​ឲ្យ​លោក ឡុង ស៊ីថា លោក​ពន្លក បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ តែ​លោក ឡុង ស៊ីថា នៅតែ​ពុំ​ព្រម ដូច្នេះ​អ្នក​សារពត៌មាន នៅតែ​ក្រាញននៀល ដេកចាំ​ជាច្រើន​ថ្ងៃ ដោយ​បែង​ចែកគ្នា ស៊ើបអង្កេត​ជុំវិញ​ករណី អំពើរ​ពុករលួយ​រប​ស់ លោក ឡុង ស៊ីថា និង​មន្ត្រី​ពាក់​ព័​ន្ឋ និង​សូម​ឲ្យ​អ្នក​សារពត៌មាន ជួយ​ជា​កម្លាំង​បន្ថែម​មក​ខេត្តព្រះវិហារ ដើម្បី​ជា​កម្លាំងចិត្ត តស៊ូ​ដើម្បី​ទាមទារ​រក​ភាព​យុត្ត​ធម៌ ជូន​អ្នក​សារពត៌មាន ។​
​ក្នុងនោះ​ក្រុមប្រឹក្សា​សារពត៌មាន​កម្ពុជា បានរៀបចំ​ពាក្យបណ្តឹង ប្តឹងទៅ​ឧ​ត្ត​ម និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេងៗ ឲ្យ​ជួយ​ចុះមក​ស៊ើបអង្កេត លើ​អំពើពុករលួយ របស់លោក ឡុង ស៊ីថា ៕