មែក​ស្វាយ​ធំ​មួយ​បាក់​ចំ​លើ​របង​សាលាខេត្ត​កំពង់ឆ្នាំង​និង​លើ​ចិញ្ចើមផ្លូវ​ ​ទាំង​ព្រឹក​សំណាងល្អ​ពុំមាន​អ្នកណា​រងគ្រោះ​

0

​កំពង់ឆ្នាំង​៖​ដើម​ស្វាយព្រៃ​មួយ​ដើម​បាន​បាក់មែក​ដ៏​ធំ​មួយ​ធ្លា​ក់មក​ចំ​របង​សាលាខេត្ត​កំពង់​
​ឆ្នាំង​និង​ចំ​ចិញ្ចើមផ្លូវ​កៅស៊ូ​ទាំង​ព្រឹក ប៉ុន្តែ​សំណាងល្អ​ពុំមាន​អ្នករងគ្រោះ​ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​
​ដែល​កូន​សិស្សសាលា​គំរូ​ក្រុង​ធ្លាប់​ដើរ​ទៅមក​រៀនសូត្រ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​DSC02743
​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ នៅ​របង​ផ្នែក​ខាងកើត​ឈៀង​ខាងជើង​របស់​សាលាខេត្ត​កំពង់ឆ្នាំង ស្ថិតនៅក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​
​ ​ម្ចាស់ផ្ទះ​ថតរូប​យីហោរ សំណាងល្អ​ថតរូប បាន​និយាយ​អោយដឹងថា​៖​មែក​ស្វាយ​
​ព្រៃ​មួយ​មែក​ធំ​នោះ​មាន​ទំហំ​ប្រមាណ​៤​តឹក បាន​បាក់មែក​មក​ស្រស់ៗ​តែម្តង​មិនដឹងថា​មក​
​ពី​មូល​ហេតុអ្វី​ច្បាស់លាស់​ឡើយ ហើយ​មែក​ស្វាយ​នោះបាន​ធ្លាក់​មកលើ​ចិញ្ចើមផ្លូវ​កៅស៊ូ និង​របង​សាលាខេត្ត ខូ​ត​ខាត​ប្រមាណ​ជាង​៤​ម៉ែត្រ​។​ប៉ុន្តែ​អ្វីដែល​ចាត់​ទុ​ថា​ជា​សំណាងល្អ​
​នោះ គឺ​មិនមាន​អ្នកណាម្នាក់​រងរបួស​ឡើយ ព្រោះថា​ចំណុចកើតហេតុ​នេះ​គឺ​សិស្សសាលា​
​បឋមសិក្សា​គំរូ​ក្រុង​ធ្លាប់​ដើរទៅ​រៀន​មុន​ម៉ោង​៧​ព្រឹក និង​ចេញ​មកវិញ​ក្រោយ​ម៉ោង​១១​ថ្ងៃជា​DSC02731

រៀងរាលថ្ងៃ ប្រសិនបើ​មែក​ស្វាយ​នោះ​បាក់​ចំ​ម៉ោង​សិស្ស​ដើរ​វិញ​ប្រាកដ​ជាមាន​សិស្សសាលា​រងគ្រោះ​ជាមិនខាន​។​ម្យ៉ាងវិញទៀត​បើ​ការបាក់​មែក​ស្វាយ​នោះ​បណ្តាលអោយ​ខ្សែ​
​ភ្លើង​ដាច់​វិញ​នោះ ក៏​អាចអោយ​រងគ្រោះ​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ផងដែរ​។​
​ ​មន្ត្រី​សាលាខេត្ត​ម្នាក់​បានអោយដឹងថា​៖​ដើម​ស្វាយ​និង​ដើម​គគីរ​នៅ​ចំណុច​ជុំវិញ​សា​
​លា​ខេត្ត​នេះ មាន​អាយុ​រាប់រយឆ្នាំ​មកហើយ​ដែល​គេ​បាន​ដាំ​តាំង​ជំនាន់​អាណានិគម​បារាំង​
​មក​ម្លេះ ហើយ​រៀងរាល់ឆ្នាំ​កន្លងមកនេះ​ពេល​មាន​ភ្លៀងខ្យល់ មែកឈើ​ទាំងនេះ​ធ្លាប់​បាក់​
​ធ្លាក់​មកជា​រឿយៗ ដែល​បញ្ហា​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើ​ឆ្លងកាត់​ទីនេះ​គួរតែ​
​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​។​
​ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ថា​៖​គួរតែ​កាប់​មែកឈើ​ធំៗ​
​ទាំងនេះ​ចេញពី​ផ្លូវ និង​ចេញពី​ខ្សែភ្លើង​ទើប​ជាការ​ល្អ បើ​ទុក​បែបនេះ​ថ្ងៃ​ណាមួយ​ពិតជា​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជាមិនខាន​ឡើយ​៕ ( ឈៀង ថា​រិ​ទ្ធ )DSC02737