មន្ត្រី​ជំនាញ​ចំរុះ​កំពុង​ប្រឹងប្រែង​រក​មូលហេតុ​ពុល​នំប៉័ង​ដា​ក់សាច់​

0

​សៀមរាប​៖​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប អះអាងថា​គេ​អាច​គ្រប់គ្រង​ទៅលើ​ស្ថានភាព​ពុល​នំប៉័ង​ប៉ា​តេ​នៅ​ឃុំ​ពង្រ​លើ​ស្រុក​ជីក្រែង​នោះបាន​ហើយ បើទោះបីជា​ចំនួន​អ្នកពុល នៅតែមាន​បញ្ជូនមក​ម​ណ្ឌ​ល​សុខភាព បន្ថែមទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩​ខែមីនា​នេះ​ក៏ដោយ​។​WP_20150329_002
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប គឺ​លោក​វេជ្ជបណ្ឌិត​គ្រូ​ស សារ៉ាត់​។ លោក​មានប្រសាសន៍ថា​គិត​មកដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃអាទិត្យ ចំនួន​កុមារ​និង​ប្រជាពលរដ្ឋ ដែល​ពុល​នំប៉័ង​សាច់​ប៉ា​តេ​ទាំងអស់​៨០៦(​បាំ​បី​រយ​ប្រាំមួយ​)​នាក់​។ ទោះយ៉ាងណា​លោកក្រូ​ស សារ៉ាត់ បាន​បដិសេធចោល​ពត៌មាន​ខ្លះ ដែលថា​មាន​អ្នកពុល​មួយចំនួន​បាន​ស្លាប់បាត់​បង់ជីវិត​នោះ​។​
​លោក​វេជ្ជបណ្ឌិត​ក្រូ​ស សារ៉ាត់ បាន​បញ្ជាក់ថា​ស្ថានភាព​កុមារ​និង​ប្រជាពលរដ្ឋ ដែល​ពុល​នំប៉័ង​ប៉ា​តេ​ទាំងនោះ មិន​ធ្ងន់ធ្ងរ​ទេ គឺ​គ្រាន់តែ​ខ្លះ រាគ ក្អួត និង​ចុក​ឆ្អល់​ប៉ុណ្ណោះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា ក្រុម​សមត្ថកិច្ច​ជំនាញ របស់​រដ្ឋាភិបាល មាន​ប៉ូលីស​សេដ្ឋកិច្ច កាំកុងត្រូល និង​មន្ទីរ​ឧ​ស្សហកម្ម បាន​ចុះទៅពិនិត្យ​កន្លែង​ផលិត​នំប៉័ង យីហោ​ពន្លឺព្រះអាទិត្យ នៅក្នុង​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ដោយ​សុំ​នំប៉័ង​និង​វត្ថុធាតុដើម​ខ្លះ យកទៅ​ពិនិត្យ​ជាមួយគ្នា​និង​នំប៉័ង ដែល​គេ​ប្រមូលបាន​ពី​កន្លែង​ដែលមាន​ប្រជាពលរដ្ឋ​ពុល​នោះ​។​
​អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តសៀមរាប លោក ជុំ ឌី​វី​រី​ស មានប្រសាសន៍ថា​ក្រុម​របស់លោក​មិនទាន់​ហ៊ាន​កំណត់ថា​តើ​ការពុល​នោះ បណ្ដាលមកពី​អ្វី​ទេ ហេតុដូចនេះ ក្រុម​លោក​ក៏​សុំ​នំប៉័ង​ខ្លះ និង​វត្ថុធាតុដើម​ខ្លះទៀត​ពី​កន្លែង​ផលិត​ដើម្បី​យកទៅ​ពិសោធន៍ រក​សារធាតុ​ឱ្យ​ច្បាស់លាស់​។​WP_20150329_026
(( យើង​អះអាង​និង​មាត់​និង​សំដី​វា​អត់​ផ្លូវការ​ទេ សុំ​គាត់​ដើម្បី​យើង​យកទៅ​ធ្វ​តេស្ត​មើល​និង​វត្ថុធាតុដើម​ផ្សំ ប៉ុណ្ណោះ​))​។​
​ម្ចាស់​ហាង​នំប៉័ង​យីហោ​ពន្លឺព្រះអាទិត្យ លោក​គី ស៊ូ​ឡុង ទទួលស្គាល់ថា​កាលពី​ថ្ងៃទី​២៧​ខែមីនា​កន្លងទៅ លោក​ពិតជា​បាន​លក់​នំប៉័ង ចំនួន​៧៥០​ដើម ទៅឱ្យ​អ្នក​ជីក្រែង​មែន​។​លោក​គី ស៊ូ​ឡុង​បង្ហាញ​ឆន្ទៈ​ថា​លោក​ពេញចិត្ត ឱ្យ​សមត្ថកិច្ច​យកនំ​ប៉័ង និង​វត្ថុធាតុដើម​ខ្លះ ទៅពិនិត្យ ដើម្បី​លុបលាង​ភាព​មន្ទិល​មកលើ​កន្លែង​អាជីវកម្ម​របស់លោក ។ លោក ស៊ូ​ឡុង​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា​នំប៉័ង​របស់លោក​គ្មាន​ជាតិពុល​ទេ ពីព្រោះ លោក​បាន​បើក​របរ​រក​ទទួលទាន​រយៈពេល​១០​ឆ្នាំ​មកហើយ ដោយ​ក្នុង​១​ថ្ងៃៗ​លោក​បាន​ចែកចាយ​នំប៉័ង ១២០០០​ដើម ទៅឱ្យ​ទីផ្សារ​ទូទាំង​ខេត្តសៀមរាប​។​
((​ប្រសិនជា​នំប៉័ង​ខ្ញុំ​ពុល​មែន ក្នុង​១​ថ្ងៃ​ខ្ញុំ​ផលិត​ជាង​១​ម៉ឺន​ដើម តើ​៧៥០​ដើម​សម្រាប់តែ​១​ឃុំ​ហ្នឹង​ទេ រួច​ចុះ​អ្នក​ដែល​ហូប ទូទាំង​ខេត្តសៀមរាប​ទាំងមូល ដែល​ដាក់​តាម​ហាង​នំប៉័ង​សាច់​គ្រប់កន្លែង​នេះ​តើ​មាន​អ្នកពុល​ប៉ុន្មាន​នាក់​ហើយ​?))​។​ខេង ឧ​ត្ត​ម