​សកម្មភាព​របស់​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ នៅ​ស្រុក​សៀម​ប៉ាង នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ក៏​ព្រោះតែ​គ្មាន​វិធានការ​ទប់ស្កាត់ ពី​សមត្ថកិច្ច​ជំនាញ​នៅ​ទីនោះ​

0

 

​ព្រៃឈើ​នៅ​ស្រុក​សៀម​ប៉ាង ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​នៅ​តំបន់​កន្ទុយ​នាគ កំពុង​ត្រូវបាន​ពួក​ឈ្មួញ បន្ត​ដាក់​កម្លាំង ចូលទៅ​កាប់បំផ្លាញ​ឥតឈប់ឈរ ខណៈពេល​ព្រៃឈើ​ទាំងនោះ ជិត​ផុត​ពូជ​អស់ ហើយ​សមត្ថកិច្ច​ជំនាញ គ្មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​សោះឡើយ ។ រីឯ​ការកាប់បំផ្លាញ​ឈើ​នេះដែរ មិន​ត្រឹមតែ​កើតមាន​នៅក្នុង​ដី​ខ្មែរ​ប៉ុណ្ណោះ​ទេ ! ពួក​ឈ្មួញ​ក៏បាន​បំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន ទៅ​កាប់​ឈើ​នៅ​ប្រទេសជិតខាង ដើម្បី​យកមក​លក់​ឲ្យ​ខ្លួន ដោយ​មិន​គិតពី​ការប៉ះពាល់ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​នោះឡើយ ។​7
​ជាក់ស្តែង​សព្វថ្ងៃនេះ គេ​សង្កេតឃើញ​មាន​ក្រុម​ឈ្មួញ នៅតែ​បន្ត​កាប់បំផ្លាញ​ឈើ នៅ​តំបន់​ព្រៃ​ក្នុង​ទឹកដី នៃ​ស្រុក​សៀម​ប៉ាង ។ ហើយ​ក្រុម​កាប់បំផ្លាញ​ឈើ នៅតែ​ប្រឹង​កាប់ ឯ​ក្រុម​ដឹកជញ្ជូន​នៅតែ​បន្ត​ដឹក ។ ហើយ​បើ​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ នៅតែ​បន្ត​និង​បណ្តែតបណ្តោយ ឲ្យ​ក្រុម​ឈ្មួញ​អស់ទាំង​នេះ ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ ដែលជា​ធនធាន​សម្បត្តិ​ធម្មជាតិ របស់​រដ្ឋ​ទៀត​នោះ ព្រៃឈើ​ដែល​នៅ​សេសសល់​នាពេលនេះ នឹង​ខិត​ទៅរក​ការ​ផុត​ពូជ​អស់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ជាក់​ជាមិនខាន​ឡើយ ។​4
​សូម​រំ​ឮ​កថា នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥​កន្លងទៅនេះ នៅ​សាលាខេត្ត​ស្ទឹងត្រែង មាន​រៀបចំ​ការប្រជុំ​មួយ ស្តីពី​ការពង្រឹង នៃ​ការអនុវត្តន៍​បទបញ្ជា លេខ​០២ របស់​រាជរដ្ឋាភិបាល ក្នុងន័យ​ខ្លឹមសារ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ។5
​ក្នុង​កិច្ចប្រជុំ​នេះដែរ អាជ្ញាធរខេត្ត បានលើកឡើង និង​ធ្វើការ​អនុវត្តន៍ ទៅតាម​បទបញ្ជា លេខ​០២ របស់​រាជរដ្ឋាភិបាល ដែលមាន​ខ្លឹមសារ​ថា មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កង​នគរបាល ការពារ​ព្រំដែន ដែល​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន និង​ក្បែរ​តំបន់​ព្រៃឈើ ដែល​ពួក​ឈ្មួញ​បាន នាំ​កម្លាំង​ទៅ​កាប់បំផ្លាញ​នោះ ត្រូវ​អនុវត្តន៍​ដូចតទៅ ត្រូវ​3 2 1

ទប់ស្កាត់​ឲ្យ​បានជា​ដាច់ខាត នូវ​រាល់​ការ​លបចូល​ទៅក្នុង​ទឹកដី ប្រទេសជិតខាង ដើម្បី​កាប់​ឈើ ក៏ដូចជា​កាប់បំផ្លាញ​ឈើ​នៅក្បែរ​មូលដ្ឋាន ដែល​អង្គភាព​នោះ​ឈរជើង ហើយ​ប្រសិនបើ​អង្គភាព​នោះ មិនមាន​វិធានការ​ទប់ស្កាត់​នោះទេ អង្គភាព​នោះ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល ៕