​នារី​ម្នាក់​ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្តបុក​ម៉ូតូ កំពុង​ជិះ​កាត់​ទទឹងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​៣​នាក់​ទៀត​របួសធ្ងន់ នៅ​ចំណុច​ភ្លើងស្តុប​ទឹកថ្លា

0

ខណ្ឌ​សែន​សុខ​​ ​នារី​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ម៉ូតូ​មួយគ្រឿង​ទៀត កំពុង​ជិះ​កាត់​ទទឹងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ម្នាក់ បោក​ក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ និង​របួសធ្ងន់​៣​នាក់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១​នឹង​១៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ភ្លើងស្តុប​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​4
​ ​យុវជន​រងគ្រោះ​មានឈ្មោះ ប៊ូ​យ ពិសិដ្ឋ មានមុខរ​បរជា​កម្ម​ករ មាន​ស្រុកកំណើត​នៅ​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងធ្វើការ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​​ប្រភពព័ត៌មាន​នៅ​កន្លែង បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​យុវជន​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៍​ខ្មៅ​មួយគ្រឿង សេរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ កណ្តាល 1H-1088 ជិះ​ឌុប​គ្នា​៣​នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​១០១៩ ទិសដៅ​ពី​ត្បូង​ទៅ3

​ជើង ខ​ណះ​ដែល​កំពុង​ជិះ​ឆ្លងកាត់​ទទឹងផ្លូវ ជិត​នឹង​ផុត​ទៅហើយនោះ ស្រាប់​តែមាន​នារី​ម្នាក់ ជិះ​ម៉ូតូ​អាយ​ខុន សេរី​ឆ្នាំ​២០០៨ ពណ៍​ផ្ទៃមេឃ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-4432 ជិះ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន និង​បាន​វ៉ា​រថយន្ត ហើយ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង អូស​ប្រមាណ​ជិត​១០​ម៉ែត្រ បណ្តាលឱ្យ​

យុវជន​ម្នាក់ បោក​ក្បាល​ហូរឈាម​ស្លាប់​ភ្លាមៗ​តែម្តង ដោយសារ​មិនបាន​ពាក់មួក​សុវត្ថិភាព​និង​២​នាក់​ទៀត រងរបួស​ធ្ងន់ ចំណែក​នារី​ម្នាក់​នោះ ក៏​របួស​ធ្ងន់ធ្ងរ​ដែរ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

2
​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​សាច់ញាតិ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕