​កុមារ​ទុ​រគ​ត៌​៣​នាក់​បងប្អូន​ម្នាក់​ពិការ​ជើង​ត្រូវ​ឪពុកម្តាយ​និង​បងៗ​២​នាក់​ចេញ​ចោល​៣​ឆ្នាំ​ហើយ​ ​កំពុង​រស់នៅ​យ៉ាង​វេទនា​អំពា​នាវ​សប្បុរសជន​ជួយសង្គ្រោះ​

0

​កំពង់ឆ្នាំង​៖​ភាព​វេទនា​អត់ឃ្លាន​និង​កំព្រា​របស់​កុមារ​៣​នាក់​បងប្អូន​ដែល​ម្នាក់​ត្រូវ​ពិការ​ជើង​ដោយសារ​ពស់​ចឹក​ផង ត្រូវបាន​ឪពុកម្តាយ និង​បង​បង្កើត​២​នាក់​ចាកចេញ​ទៅធ្វើ​ការបាត់​ដំណឹង​៣​ឆ្នាំ​មកហើយ បានធ្វើអោយ​អ្នកស្រុក​ភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស មានការ​អាណិតអាសូរ​ចំពោះ​ការតស៊ូ​រស់នៅ​យ៉ាង​លំបាក​រប ស់​កុមារកំព្រា​ទាំង​៣​នាក់​បងប្អូន ដោយ​ស្នើសុំ​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តាជួយ​សង្គ្រោះ​ដល់​ពួកគេ​ផង​។​កុមារ​ទាំង​៣​នាក់​ខាងលើនេះ​រស់នៅ​ក្នុងភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។​IMG_2148
​ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ស្គារ​បាន​និយាយ​ពី​ប្រវត្តិ​កុមារកំព្រា​ទាំង​៣​នាក់​និង​ក្រុមគ្រួសារ​គេ​អោយដឹងថា​៖​កុមារា​ទី​១​ឈ្មោះ សឺ សាន អាយុ​១៥​ឆ្នាំ សព្វថ្ងៃ​ដើរ​ស៊ីឈ្នួល​មើល​គោ ក្របី​អោយគេ​យកប្រាក់​ចិញ្ចឹម​ប្អូនៗ កុមារី​ទី​២​ឈ្មោះ សឺ សុជា អាយុ​១០​ឆ្នាំ ដើរ​ជីក​ដំឡូង​ព្រៃ​លក់ កុមារី​ទី​៣​ឈ្មោះ សឺ មាណិត អាយុ​៨​ឆ្នាំ ពិការ​ជើង​ខាងស្តាំ​មួយ​កំណាត់​កាលពី​២​ឆ្នាំមុន​ដោយសារ​ពស់​ចឹក​គ្មាន​លុយ​ព្យាបាល​។​IMG_2145
​ពួកគេ​មាន​បងប្អូន​៣​នាក់​ទៀត​គឺ ១​ឈ្មោះ​សឺ សល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទៅធ្វើ​ការ​នៅ​ភ្នំពេញ​បាត់​ដំណឹង​ជាង​៣​ឆ្នាំ​មកហើយ ២​ឈ្មោះ សឺ ម៉ា​ណុ​ត​ភេទ​ស្រី អាយុ​១៨​ឆ្នាំ បែក​មាន​ប្តី​មិនដែល​មករក​ប្អូនៗ​ឡើយ ៣​ឈ្មោះ សឺ ឡុង ភេទ​ស្រី អាយុ​១៣​ឆ្នាំ ស៊ីឈ្នួល​លាងចាន​អោយគេ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច បានតែ​បាយ​ហូប​មិនដែល​បាន​ប្រាក់​អ្វី​ឡើយ​។​ចំណែក​ឪពុក ពួកគេ​ឈ្មោះ ញឹម សៃ អាយុ​៤២​ឆ្នាំ ចេញទៅ​រស់នៅ​ជាមួយ​ប្រពន្ធចុង​ជាង​២​ឆ្នាំ​ហើយ​មិនដែល​មក​មើល​កូនៗ​ឡើយ ចំណែក​ម្តាយ​របស់គេ​ឈ្មោះ នី អាយុ​៤១​ឆ្នាំ ចេញទៅ​ធ្វើជា​កម្មការិនី​នៅ​ប្រទេស​ថៃ​ជាង​២​ឆ្នាំ​មកហើយ​បាត់​ដំណឹង​ឈឹង​។​IMG_2144
​ដោយ​មើលឃើញ​ការលំបាក​អត់ឃ្លាន​និង​ទាំង​មិនបាន​រៀនសូត្រ​ផង​នោះ ចំពោះ​កុមារ​ទុ​រគ​ត៌​ទាំង​៣​នាក់​ខាងលើនេះ​កំពុង​រស់នៅក្នុង​កូនខ្ទម​ស្លឹក​ដ៏​តូច​មួយ​ធ្លុះធ្លាយ​មុខក្រោយ​ដ៏​គួរអោយ​អាណិត​ណាស់ ប្រជាពលរដ្ឋ​ក្នុងភូមិ​សំណូមពរ​ស្នើសុំ​ដល់​សប្បុរសជន ដែលមាន​ទឹកចិត្ត​សប្បុរស មេត្តាជួយ​សង្គ្រោះ​ភាពអត់ឃ្លាន​ដល់​កុមារ​ទាំង​៣​នាក់​បងប្អូន​ខាងលើនេះ​ដោយ​អនុគ្រោះ​ផង​ចុះ​៕