ក្មេង​ទំនើង​១​ក្រុម​ជិះ​ម៉ូតូ​៨​គ្រឿង​តាម​កាប់​យុវជន​៣​នាក់​តាំងពី​ផ្សារ​ក្រោម​ដល់​ភូមិ​ត្រពាំង​បី​ ​យុវជន​ម្នាក់​របួស​ដាច់​ឆ្អឹងកដៃ​ស្តាំ​១​កំណាត់​

0


​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​ក្នុងចំណោម​មិត្ត​ភ័​ក្រ​៣​នាក់​បាន​រងរបួស​ដា​ច់​ឆ្អឹងកដៃ​ស្តាំ​១​កំណា ត់​ដោយសារ​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​៨​គ្រឿង​តាម​ដេញ​កាប់​តាំងពី​ផ្សារ​ក្រោម​រហូតដល់​
​ភូមិ​ត្រពាំង​បី ព្រោះតែ​ទំនាស់​គ្នា​ក្រោយពេល​រាំវង់​ធុងបាស់​។​ហេតុការណ៍​នេះ​បានកើត​ឡើ​
​ង​នៅវេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​យុវជន​រងគ្រោះ​ដាច់​
​កដៃ​មួយ​កំណាត់​ខាងស្តាំ​នោះ​មានឈ្មោះ ហួន បញ្ញា អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​។​មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​និង​មិត្ត​ភ័​ក្រ បាននាំគ្នា​ទៅលេង​រាំវង់​DSC02794

ធុងបាស់​ក្នុង​បុណ្យ​កំសាន្ត​ភូមិ​ផ្សារឆ្នាំង​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ក្រោយពី​កម្មវិធី​រាំវង់​ក្នុង​បុណ្យ​បញ្ចប់ទៅ ជនរងគ្រោះ​និង​មិត្ត​ភ័​ក្រ បាន​បះ​សំដី​ទាស់ទែង​គ្នា​ជាមួយ​ក្មេង​ទំនើង​មួយក្រុម ហើយក៏​មានការ​វាយតប់​គ្នា បន្ទាប់មក​
​ជនរងគ្រោះ​និង​មិត្ត​ភ័​ក្រ​២​នាក់​ទៀត​ក៏បាន​ឡើង​ជិះ​ម៉ូតូ​១​គ្រឿង គេចខ្លួន​ពី​ក្រុម​ក្មេង​ទំនើង​ដែលមាន​គ្នាច្រើន​។​DSC02801
​ខណៈនោះ​ដែរ ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជាង​១០​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​៨​គ្រឿង កាន់​
​ដាវ​ដេញ​កាប់​ជនរងគ្រោះ ពេល​ជិះ​ម៉ូតូ​មកដល់​ភូមិ​ត្រពាំង​បី​ជិត​ផ្ទះ​ខ្លួន​ហើយ យុវជន​រង​
​គ្រោះ​បាន​លោត​ចុះ​ពី​ម៉ូតូ​មិត្ត​ភ័​ក្រ​រត់គេច​លាក់​ខ្លូន​ក្នុងភូមិ ប៉ុន្តែ​ក្រុម​ក្មេង​ទំនើង​ដែលមាន​គ្នាច្រើន​បាននាំគ្នា​បើក​ម៉ូតូ​ក្រឡុក​ពេញ​ភូមិ រក​ជនរងគ្រោះ​ឃើញ​ជនរងគ្រោះៗ ក៏បាន​

ស្រែកហៅ​អ្នកស្រុក​អោយជួយ ប៉ុន្តែ​គ្មាន​អ្នកណា​ហ៊ាន​ចេញ​ជួយ​ឡើយ ហើយ​នៅពេល​ជនរងគ្រោះ​រត់ឡើង​លើ​ខឿន​ជណ្តើរថ្ម​របស់​អ្នកភូមិ​អោយគេ​ជួយ ពេលនោះ​ជនដៃដល់​ម្នាក់​ក្នុង​ក្រុម​ក្មេង​ទំនើ ង ក៏បាន​យក​ដាវ​តាម​កាប់​ដាច់​ឆ្អឹងកដៃ​ខាងស្តាំ​ជនរងគ្រោះ​មួយ​កំណាត់ ហើយ​បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​ទៅ​។​DSC02792
​ ​ក្រោយពេល​កើតហេតុ​ពេល​ដឹងថា​ពួកក្មេង​ទំនើង​ដ៏​សាហាវ​ចេញពី​ភូមិ​អស់​ទៅ​ទើប​
​មិត្ត​ភ័​ក្រ​នៅក្នុង​ភូមិ​បាន​ចេញមក​ដឹកបញ្ជូន​យុវជន​រងគ្រោះ មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ព្យាបាល​។​
​ ​ក្រោយពី​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​កណី​នេះ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បា​
​ន​អោយដឹងថា​៖​ក្រុម​ក្មេង​ទំនើង​ជា​ក្រុម​បង្ក​គ្រោះថ្នាក់ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​បាន​DSC02794