អាជ្ញាធរ​ស្រុក​បរិបូរណ៍​និង​មន្ត្រី​ជំនាញ​មិនមាន​វិធានការណ៍ ចំពោះ​អ្នក​ដែល​កាប់បំផ្លាញ​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ដំបូក​ក្រហម ឃុំ​ផ្សារ ស្រុប​រិ​បូរ​ណ៏​

0

 

​ដីព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ត្រូវបាន​អា​បុល​(​ត្រាក់ទ័រ​) ២​គ្រឿង​កំពុង​ឈូសឆាយ​ជា​
​រៀងរាល់ថ្ងៃ ដោយ​ពុំមាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ណា​ហាមឃាត់​ឡើយ ដោយ​គ្រាន់តែ​ចុះទៅ​មើល​
​និង​ធ្វើ​កច្ច​សន្យា​នៅលើ​តែ​ក្រដាស់​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចេញ​បាត់ ម្ចាស់​អាត្រា​ក់​បា​នប​នុ្ត​ឈូស​ដដែល​ទៀត ។ ទីតាំង​ដីព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​ដែល​រង​ការ​ឈូស​បំផ្លាញ​នេះ​​គឺ​នៅ​ចំណុច​ដំបូក​ក្រហម ស្ថិតក្នុង​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៏ ។
​ ​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​និយាយថាៈ អា​បុល​ឈូស​ដី​ទាំង​២​គ្រឿង​ត្រូវបាន​
​គេ​ដាក់ចូល​ទៅក្នុង​ចំណុច​នោះ នៅ​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ និង​បានចាប់ផ្តើម​ឈូស​នៅ​ថ្ងៃទី​២៥ ខែ​4
​មិនា រហូតដល់​បច្ចុប្បន្ន ។ ម្ចាស់​អា​បុល​ឈូស​ដី​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​រុំ មួយគ្រឿង និង​ឈ្មោះ​សៅ​​ប៊ុនធឿន មួយគ្រឿង ។​ម្ចាស់​អា​បុល​ឈូស​ដី​ទាំង​២​គ្រឿង បាន​សំអាង​ទៅលើ​លិខិត​ស្នើសុំ​ឈូស​ពង្រៀប​​ដីស្រែ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ឈ្មោះ​រុំ មាន​លិខិត​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​២៥​ហិកតា និង​ឈ្នោះ​3
​សៅ ប៊ុនធឿន មាន​៤៥​ហិកតា ។​ប៉ុន្តែ​ក្នុង​លិខិតស្នើ​សុំ​នោះ មាន​ត្រឹមតែ​ហត្ថលេខា លោក​មេឃុំ និង​លោក​អភិបាលស្រុក​ប៉ុណ្ណោះ ចំណែក​មន្ត្រី​ជំនាញ​ជលផល​វិញ​មិនបាន​ចុះហត្ថលេខា​ទេ តែ​បាន​សរសេរ​​ដាក់ថា សុំអោយ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​សិន ។
​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល បាន​និយាយ​អោយដឹងថាៈ លោក​បានឃើញ​​លិខិតស្នើ​សុំ​នោះ​ហើយ​តែ​លោក​មិនបាន​ចុះហត្ថលេខា​អនុ​ញ្ញា​ត្តិ​ទេ លោក​បាន​ចារ​អោយ​មន្ត្រី​ជំនាញ​​របស់លោក​ចុះទៅពិនិត្យ​សិន ហើយ​បើតាម​លោក​ដឹង គាត់​សុំ​ឈូស​ដី​កន្លែង​ផ្សេង តែ​ដល់​មក​ធ្វើ​កន្លែង​2
​ផ្សឹ​ង ហេតុនេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​មិនា នេះ លោក​បានអោយ​មន្ត្រី​ជំនាញ​របស់លោក​ចុះ​​ទៅពិនិត្យ​និង​ហៅ​ម្ចាស់​គ្រឿងចក្រ​មក​ធ្វើ​កិច្ចសន្យា បើ​នៅតែ​ហ៊ាន​ឈូស​ដីព្រៃ​ទៀត​នៅ​ត្រូវ​ទទួលទោស​​តាមច្បាប់​ជាពុំខាន ។​​ ​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៏ បាន​មាន​ប្រសា​ស​ន៏​ថាៈ​ប្រជាពលរដ្ឋ​លោក​បានស្នើ​7
​សុំ​ឈូស​ពង្រៀប​ដីស្រែ តែ​ពេលខ្លះ​ក៏​បះ​ដីព្រៃ​តិចតួច​ជាស​មិន​ផុត​ទេ ហើយ​តាំងពី​ដាក់​អា​បុល​ឈូស​ដី​​មក អាជ្ញាធរ​បាន​ហៅ​ម្ចាស់​គ្រឿងចក្រ​មក​ណែនាំ​ពីរដង​ហើយ ថាៈបើ​ពួកគាត់​អោយ​ឈូស​ដីព្រៃ​កុំ​ឈូស​​អោយ​គាត់​អោយសោះ គឺ​ឈូស​តែ​ដី​មា​នក​ញ្ច្រាំ​ង​បាន​ហើយ តែបើ​មិន​ស្តាប់​ទៀត​ទុកអោយ​មន្ត្រី​ជំនាញ​​ចាត់ការ​តាមច្បាប់​ចុះ ។​1
​ ​សូមបញ្ជាក់ថា ដី​នៅ​ចំណុច​នោះ​ខ្លះ​ក៏មាន​ស្រែ​ខ្លះ​ជាប់​ព្រៃ ខ្លះ​បាន​លួច​កាប់​និង​ដុត​ព្រៃ​ថ្មីៗ បន្ទាប់​​មក​បាន​ជួល​អា​បុល​ឈូសឆាយ​ជាក​ម្មសិ​ទ្ឋ ។​ដី​តំបន់​នោះ​តាំងពី​ប្រធាន​ជលផល​មុនៗ​ផ្លាស់​២-៣​នាក់​​ហើយ​មិន​ដែលមាន​នរណា​ហ៊ាន​ឈូសឆាយ​ឡើយ ទើបតែ​លើក​នេះ​ដោយ​យក​លេស​ថា​ឈូស​ពង្រៀបដី​​ស្រែ​តែ​ធាតុពិត​គឺ​ឈូស​ដីព្រៃ​ថ្មី​សុ​ទ្ឋ និង​ឈូស​ដីព្រៃ​ជាប់​ក្បាល​ស្រែ​តែម្តង​៕