តំបន់សឹករង​កំពង់​ធំ ប្រជុំ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ សុ​វត្តិភាព​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

0

​(ពត៌មានរូបភាព វីដេអូ)ខេត្តកំពង់ធំ​៖ តំបន់​ប្រតិ​បិ​ត្តិ​ការ​សឹក​រង​កំពង់ធំ បើក​កិច្ចប្រជុំ រៀបចំ​ផែនការ ការពារ​សន្តិសុខ និង​សុ​វត្តិភាព ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​មេបញ្ជាការរង នាយទាហាន​ជា ច្រើន​រូប​នៅ​ព្រឹក​ថ្ងៃទី ៣​ខែមេសា ឆ្នាំ ២០១៤​។​

​បន្ទាប់ពី​មេបញ្ជាការ តាម​បណ្តា​ស្រុក​ក្រុង បាន​ឡើង​អាន​នូវ​របាយការណ៍ សង្ខេប​ចំពោះ​បញ្ហារ​សន្តិសុខ​នៅ ក្នុងភូមិ​សាស្ត្រ ដែល​បានបញ្ជាក់​ពី​សកម្មភាព​បទល្មើស បាន​ថយចុះ​គួរអោយកត់សម្គាល់ ។​ ​កិច្ចប្រជុំ​នា​ថ្ងៃនេះ បាន​ផ្តោត​សំខាន់​ទៅលើ កិច្ចសហការ​ការពារ ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ គឺ​ឆ្នាំមមី ព​.​ស ២៥៥៨ ដែល​កំពុងតែ​រំកិល ខិតចូល​មក​នា​ថ្ងៃទី

១៤.១៥.១៦ ឆ្នាំ ២០១៤​ខាងមុខនេះ ។​ ​លោក កុល សុធា នាយរង​សេនាធិការ តំបន់​ប្រតិបត្តិការ​សឹក​រង មាន​យោបល់​បន្ថែម របស់​មេបញ្ជាការ​កង​ឯកភាព​រួចមក​។​ ​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ​បានប្រគល់​ភារៈកិច្ច ដល់​កងឯកភាព ទី​១ ការចាត់តាំង​កំលាំង​ចូលរួម​សហការ ជាមួយនឹង​សមត្ថកិច្ច អជ្ញាធរ​ដែនដី ការពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ សប្បាយរីករាយ​ក្នុងការ​ទទួល​នូវ​សេរី​សួរ​ស្តី​ឆ្នាំ​ថ្មី ។​

​ទី​២ ពង្រឹង​បន្ថែម​ការ​ប្រតិបត្តិការ ប្រចាំ​បញ្ជា ប្រចាំ​ប្រយុទ្ធ គ្រប់​សកម្មភាព ដើម្បី​ដោះស្រាយ​នៅ​ហេតុ​ការ អាក្រក់​កើតឡើង នៅក្នុង​ភូមិសាស្ត្រ និង​តាម​គោលដៅ​ប្រចាំការ ។​ ​ទី​៣ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ត្រូវ​រៀបចំ​ឲ្យ​មានការ​លេងល្បែង ប្រជាប្រិយ នៅតាម​អង្គភាព ដើម្បី​ចូលរួម​លើកស្ទួយ វប្បធម៌ និង​ប្រពៃណី​ខ្មែរ និង​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​លេងល្បែង​ស៊ីសង ខុសច្បាប់​ផ្សេងៗ នៅក្នុង​មូលដ្ឋាន និង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នូវ​គ្រោះ​អគ្គីភ័យ ចូលរួម​បង្កា​កុំ​ឲ្យ​កើតមាន ជាពិសេស​គឺ​បញ្ហារ គ្រោះថ្នាក់​ចរាចរ ដែល​កក្តា​ចម្បង ត្រូវតែ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ការពារ ការខាតបង់​នូវ​ទ្រព្យសម្បត្តិ និង​បាត់​បង់ជីវិត ។​

​ក្នុងនោះដែរ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បានដាក់​បទបញ្ជា​រដាច់​ខាត ទៅលើ​ការ​គ្រប់​គ្របង​អាវុធ ជាតិ​ផ្ទុះ យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​មិន​អនុញ្ញាតិ​ឲ្យ យោធិន​នាំយក​អាវុធ ចេញទៅ​ក្រៅ​អង្គភាព ដោយ​គ្មាន​បទបញ្ជា ដើម្បី​ចៀសវាង យោធិន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គ​ម្បី ប៉ះពាល់​ដល់​សិទ្ធ​សេរីភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ចុងក្រោយ​ឯកឧត្តម​សំណូមពរ ឲ្យ​កងឯកភាព​រៀបចំ ដោយ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ ចំពោះ​យោធិន​ឲ្យ​មានការ​ចាត់តាំង បែងចែក​ឲ្យ​កំលាំង​បាន​ទៅ​ជួប បងប្អូន​សាច់ញ្ញាតិ ក្នុង​ឳ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។​20140403_074946 20140403_074651