ពិធី​ប្រជុំ​ពង្រឹង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្ទោង​ខេត្តកំពង់ធំ

0

​កំពង់ធំ​៖ ក្នុង​ពិធី​ប្រជុំ សមាជិក​គ​ណះ​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ផាន់ សុ​ផេង ទីប្រឹក្សា​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​ក្រុម ការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក ស្ទោង ស្រុក​សណ្តាន់ និង​ស្រុក​ប្រាសាទ​សំបូរ​និង ឯកឧត្តម ហង្ស​ថុល សមាជិក​អចិន្ដ្រៃ៍យ​គ​ណះ​បក្ស​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទោង​ក្រោម​ការចូលរួម​ពីរ​លោក​ព្រឹម​រដ្នា ប្រធាន​គណបក្ស​ស្រុក និង​ប្រធាន​ក្រុមការងារ​បក្ស​មូលដ្ឋាន​ព្រមទាំង​សមាជិក ចូលរួម​ជាច្រើន​នាក់ ។​ ​

លោក ព្រឹម រដ្នា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្ទោង បាន​ឡើង​អាន​នូវ​របាយការណ៍ ស្តី សកម្មភាព​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង បម្រើ​ប្រជាពលរដ្ឋ និង​រក​ដំណោះស្រាយ​សមស្រប ជូន​ប្រជាពលរដ្ឋ ជាពិសេស​សកម្មភាព ពង្រឹង​និង​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ ការពារ សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ។​ ​ពិធី​ប្រជុំ​នេះ បាន​ផ្តោតទៅលើ​ការ ជម្រុញ​ឲ្យ​ក្រុមការងារ​បក្ស ទាំងអស់ ទទួលខុសត្រូវ ចំពោះមុខ​ថ្នាក់​ខេត្ត ក្រុមប្រឹក្សា និង​មូលដ្ឋាន ក្នុងការ​ដណ្តើម​យកជ័យ​ជំនះ ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ ច​ម្រា​ប់ បម្រើរ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដើម្បី​ឈានទៅរក​ការបោះឆ្នោត​សកល​ខាងមុខ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ក្នុងស្រុក​ស្ទោង ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ដែលមាន​គណបក្ស​ចំនួន ៣ ចូលរួម បោះឆ្នោត​ផងដែរ ។20140406_092137 20140406_092213 20140406_093956 20140406_094012

ឯកឧត្តម​ផាន់​សុ​ផេង បាន​សំណូមពរ កុំ​ឲ្យ​ស្លៀកពាក់ ឯកសណ្ឋាន​បក្ស ឬ​ផ្លាកសញ្ញា​គ​ណះ​បក្ស​​ប្រើប្រាស់​នៅពេល​កំពុង​បោះឆ្នោត កុំ​ឲ្យ​មាន​សតិអារម្មណ៍​ថ្នាំ​ថ្នាក់ ត្រូវ​ចេះ​យក​យល់​គ្នា កុំ​ឲ្យ​មាន​បញ្ហារ​សុខភាព ព្រោះ​បេក្ខជន​ទាំង​៦១​រូប ជា​បេក្ខជន​ឈរឈ្មោះ សំខាន់បំផុត ចៀសវាង​ការផឹក​សុរា​បណ្តាល​ឲ្យ​មានការ​ខកខាន ក្នុង​ការបោះ ឆ្នោត និង​ត្រូវ​រៀបចំ​អ្នកសង្កេតការ ដែល​គោរព​នូវ​តួនាទី ទទួលខុសត្រូវ ពេល​បោះឆ្នោត​ព្រោះ​គ​ណះ​បក្ស​ប្រជាជន​ត្រូវការ​យុ​ត្តិ​ធ​ម៍ ស្មោះត្រង់​ពិតៗ សមត្ថកិច្ច​កងកម្លាំង​ទាំង​៣ ប្រភេទ​ត្រូវការ ពារ​ហឹប​ឆ្នោត​ឲ្យ​មាន​សុ​វត្តិភាព និង​ស្មោះត្រង់ យុ​ត្តិ​ធ​ម៍​។​

​ក្នុង​ឳ​កាស​នៃ​ពិធី​សំណេះសំណាល ឯកឧត្តម ផាន់ សុ​ផេង​បាន​ឧបត្ថម្ភ សាច់ប្រាក់​ជូន​ដល់​អង្គ​បោះឆ្នោត គណបក្ស​ប្រជាជន​ចំនួន​៦១​នាក់ ក្នុង​ម្នាក់​ទទួលបាន​៥០០.០០០​រៀល សរុប ៣០៥០០០០០​រៀល ដើម្បី​ជាការ​លើកទឹកចិត្ត ក្នុង​ឳ កាស​នៃ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែលជា​ការ​ឧបត្ថម​ពីរ​ឯកឧត្តម​បណ្ឌិត​ងួន​ញិ​ល​និង​ឯកឧត្តម ជា​ចាន់តូ ។​ ​