​​ពលរដ្ឋ​រាប់រយ​គ្រួសារ រស់ក្នុង​៦​ឃុំ នៃ​ស្រុក​មង្គល​បូរី ប្រើ​ទឹកស្អុយ​ក្នុង​ស្ទឹង «​ចំណោម​» កំពុង​ប្រឈម​ជំងឺ ខណៈ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​

0

​ខេត្តបន្ទាយមានជ័យ​​ប្រជាពលរដ្ឋ​ចំនួន​៦​ឃុំ​រស់នៅ​ជាប់មាត់​ស្ទឹង «​ចំណោម​» រួមមាន ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ឃុំ​បត់​ត្រង់​ឃុំ ឬ​ស្សី​ក្រោក និង​ឃុំ​គុយ​មែ​ង នៃ​ស្រុក​មង្គល​បូរី កំពុង​ប្រឈម​នឹង​ជំងឺឆ្លង​រាគ​រុះ​និង​ជំងឺ​ផ្សេងៗ ខណៈដែល​ពួកគាត់​កំពុង ប្រើប្រាស់​ទឹក​ក្នុង​ទឹកស្ទឹង «​ចំណោម​» ដែលមាន​ពណ៌​ខៀវ ក្លិនស្អុយ​ថែមទៀត ដោយសារ​កង្វះ​ទឹកស្អាត ប្រើប្រាស់​តាម​លំ​ដ្ឋា​ន​របស់​ពួកគាត់​។​ប្រជាពលរដ្ឋ​ប្រើ​ទឹកស្ទឹង​ទាំង​នោះបាន​លើកឡើងថា​មាន​ពលរដ្ឋ​ជាង​៥០​ភាគរយ​ដែល​យក​ទឹកស្អុយ​ក្នុង​ស្ទឹង​នេះ​មកប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ដូចជា​ងូត​លាងចាន លាង​ឆ្នាំង​ធ្វើ​ម្ហូប​ដាំ​ស្ងោរ​ដាំបាយ​ផងដែរ​ដោយសារតែ​ពួកគាត់​គ្មាន​លុយ​ទិញ​ទឹកស្អាត​យកមកប្រើ​ប្រាស់​នោះ​។​ចំណែក​មេឃុំ​ចំណោម​វិញ​បាន​ថ្លែងថា​អង្គភាព BMC News​មាន​ពលរដ្ឋ​រស់នៅ ជាប់មាត់​ស្ទឹង​ចំនួន​១២​ភូមិ​ឯណោះ​ដែល​បាន​ប្រើប្រាស់​ទឹកស្ទឹង​នេះហើយ​ថា​កាលពី​ឆ្នាំមុន​ទឹកស្ទឹង​នេះ​បាន​ហូរ​ធ្លាក់​ចេញពី​ស្ទឹង​ប៉ៃលិន​ហើយ​អាច​ប្រើ​បាន​ទាំង​ប្រាំង​ទាំង​វស្សា មូលហេតុ​ដែល​ទឹក​ឡើង​ពណ៌​ខៀវ​នោះ​គឺ​ដោយសា​តែ​បិតទ្វារ​ទឹក​នៅ​ចំណុចដើម​ពោធិ៍​ពីរ​ដើម​ដែលមាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី ទើប​បណ្តាល​ឲ្យ​ទឹក​មាន​ព៌​ណ​ខៀវ​បែបនេះ​តែម្តងទៅ​។​លោក​មេឃុំ​បន្តទៀតថា លោក​ចង់​ជួយ​ពលរដ្ឋ​ដែរ​តែ​មិនដឹង​ធ្វើ​បែបណា​មានតែ​ចុះ​អប់រំ​ពួកគាត់​ឲ្យ​ចេះ រក្សា​សុខភាព​អនាម័យ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ហើយ​លោក​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ត្រី​ជំនាញ​មេត្តា​បើកទ្វារ​ទឹក​ខាងលើ​ផង​ដើម្បី​ឲ្យ​ទឹកស្អុយ​វា​ហូរ​ចេញទៅ​ឆ្ងាយ​ទើប​ធានា​សុខភាព​ជូន​ពលរដ្ឋ​បាន​ពុំ​នោះទេ​ពលរដ្ឋ​រាប់ម៉ឺន​នាក់​អាច​និង​ប្រឈម​និង​ឆ្លង​ជំងឺ​ផ្សេងៗ​ស្លាប់​ជាមិនខាន​ឡើយ​។ ជាមួយគ្នានេះដែរ​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ពិសេស​សម្តេច​តេ​ជោ ហ៊ុនសែន​គួរ​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ាទ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ម​ង្គ​ល​បូរី​នេះ​ផង​៕image image