​រថយន្ត​ឡិច​ស៊ី​ស​RX300​បើក​បុក​រៈ​រ៉ឺម៉ក​និង​កង់​បី​រង​ការខូចខាត​ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ម្ចាស់​តោង​ជាប់​រថយន្ត​ឃាត់​ជាប់​

0

​ភ្នំពេញ​៖ បុរស​បុរស​ម្នាក់​និង​នារី​២​នាក់​រួម​ដំណើរ​ជាមួយ បាន​បើករថយន្ត​ឡិច​ស៊ី​ស RX300 ជ្រុល​បុក​រ៉ឺម៉ក​លក់​ទឹកក្រូច និង​បន្ត​បុក​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​រង​ការខូចខាត កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី​យប់ ថ្ងៃទី​១២ ខែ​ឧ សភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សណ្ឋាគារ​លុ​ច្ស តាម​បណ្ត​យ​ផ្លូវ​លេខ​១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សា​ថ្មី​១ ខណ្ឌដូនពេញ ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់ ទាំង​ម្ចាស់​រ៉ឺម៉ក​លក់​តោង​ជាប់​និង​រថយន្ត រហូតដល់​ផ្លូវ​លេខ​១៣០ ទើប​រថយន្ត​ឈប់ ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-1438 បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​២​នាក់​រួម​ដំណើរ​ជាមួយ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​បុក​រ៉ឺម៉ក​លក់​ទឹកក្រូច ហើយ​បន្ត​ទៅបុក​និង​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​រង​ការខូចខាត ភ្លាមនោះ​ម្ចាស់​រ៉ឺម៉ក​លក់​ទឹកក្រូច ក៏បាន​ឃាត់ តែ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ ទើប​ជនរងគ្រោះ​លោត​តោង​ជាប់​និង​រថយន្ត រហូតដល់​ផ្លូវ​លេខ​១៣០ ទើប​រថយន្ត​បង្ក​ឈប់ និង​ធ្វើការ​សម្របសម្រួល ។​3
​ ​ក្រោយពេល​កើតហេតុ នារី​បើករថយន្ត​បង្ក បានធ្វើការ​សម្របសម្រួល ដោយ​ព្រម​ចេញថ្លៃ​ខូចខាត​ទៅលើ​ម្ចាស់​រ៉ឺម៉ក​លក់​ទឹកក្រូច ចំនួន​២៥០​ដុល្លារ ចំណែក​រ៉ឺម៉ក​កង់​បី ចេញថ្លៃ​ជុស​ជុល ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត ហេតុតែ​ម្តង ៕5 4 1 5