​រថយន្ត​កាមរី​បត់​មិន​ប្រយ័ត្ន ត្រូវបាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​បុក បណ្តាល​ឲ្យ​របួស សង​១២០​ដុល្លារ ដើម្បី​បញ្ចប់រឿង​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រង​បួស ខណៈ​រួប​គេ​បាន​ជិះ​ម៉ូតូ​ស្មាស់​មួយគ្រឿង ហើយ​ត្រូវបាន​បុរស​ម្នាក់ បើករថយន្ត​កាមរី​សេរី​ចាស់ បើក​បត់​មិន​ប្រយ័ត្ន​ជ្រុ ល​បុក​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ ដៃ​មែន​ស៊ី​ធី តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​មាក​កាមរី​សេរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-7163 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​បត់​ទៅក្រោយ​វិញ ខណៈ​មកដល់​ពាក់​កណ្តាលផ្លូវ ក៏ត្រូវ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-9342 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ចាំ​ហ្វ្រាំង​មិនទាន់ ក៏​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រ​ការខូចខាត និង​របួសស្រាល ។​4
​ ​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត ចេញថ្លៃ​ខូចខាត​ទៅលើ​ម្ចាស់​ម៉ូតូ ចំនួន​១២០​ដុល្លារ ដើម្បី​បញ្ជ​ប់​រឿង​នៅ​កន្លែងកើតហេតុ ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច ៕3 2 1