​នារី​វ័យក្មេង​៣​នាក់ ជិះ​ម៉ូតូ​ចេញពី​ដើរលេង​កោះ​ពេជ្រ ត្រូវ​ចោរឆក់​ទូរស័ព្ទ​បាត់ រួច​ចោត​មនុស្ស​ច្រឡំ​

0


​ភ្នំពេញ ៖ នារី​វ័យក្មេង​៣​នាក់​ជិះ​ម៉ូតូ​ស្តុ​ប​ពីមួយ​គ្រឿង ឌុប​គ្នា​ពី​ដើរលេង​នៅក្នុង​កោះ​ពេជ្រ បំណង​ត្រឡប់ទៅផ្ទះ​វិញ ក៏ត្រូវ​ចោរឆក់​ទូរស័ព្ទ​ទៅ​បាត់ ប៉ុន្តែ​បែរជា​ចោត​មនុស្ស​ច្រឡំ​ទៅវិញ បង្កឱ្យមាន​ការ​ភ្ញាក់​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​៣​នឹង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ មុខ​ខារ៉ាអូខេ​គីរីរម្យ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។​
​ ​នារី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបនាង​ជាមួយ​មិត្ត​ភក្ត្រ​ស្រី​២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្តុ​ប​ពី ចេញពី​ដើរលេង​នៅក្នុង​កោះ​ពេជ្រ រួច​បាន​ជិះ​បំណង​ត្រឡប់ទៅផ្ទះ​វិញ ខ​ណះ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​ព្រះសីហនុ ក៏​ត្រូវបាន​ក្រុមចោរឆក់​ទូរស័ព្ទដៃ សាម​សុង​កាឡាក់ស៊ី​ណូ ដែល​កំពុងតែ​កាន់ ។3
​ប្រភព​បន្តថា ភ្លាមនោះ​រូបនាង​បាន​ជិះ​ម៉ូតូ​ដេញតាម ប៉ុន្តែ​ពួកគេ​បាន​គេចខ្លួនបាត់ ប៉ុន្តែ​ពួកគេ​ប្រទះ​ជនសង្ស័យ​២​នាក់ រួច​ស្រែកថា ពួកគេ​ជា​អ្នក​ដែល​ឆក់​ទូរ​សព្ទ័​ដៃ​របស់ខ្លួន ។ ប៉ុន្តែ​បើតាម​ការអះអាង​របស់​អ្នកលក់​មីឆា​ម្នាក់ បានបញ្ជាក់​ឱ្យដឹងថា ពួកគេ​គឺ​បាន​ចូលមក​ទិញ​ទឹកក្រឡុក និង​ជា​អ្នករត់​តុ​គុយទាវ នៅតាម​ចិញ្ចើមផ្លូវ​នោះទេ រួមទាំង​អ្នក​នៅ​ជិត​កន្លែងកើតហេតុ ក៏បាន​បញ្ជាក់​ដូច្នេះ​ដែរ ។ រឿងនេះ​បង្ក​ការភ្ញាក់ផ្អើល នឹង​មានការ​ចោមរោម​មើល​ជាខ្លាំង ព្រោះតែ​មានកា​រិះគន់ថា ចេះតែ​ដើរ​ចោទប្រកាន់​គេ​តែ​ផ្តាស់ ម្យ៉ាងទៀត ពួកគេ​សុ​ត​តែ​ក្មេងៗ ហើយ​តាម​សម្តី​របស់​ពួកគេ ពិតជា​មកពី​ទិញ​ទឹកក្រឡុក​នៅ​ជិត​វត្ត​មហាមន្ត្រី​ពិតមែន ។​
​ ​មួយសន្ទុះ​ក្រោយមក សមត្ថកិច្ច​ក៏បាន​ធ្វើការ​សម្របសម្រួល ដល់​ភាគី​ទាំងសងខាង រួច​ក៏​បែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​បាត់​តែ​ម្ត​ទៅ ដោយសារតែ​អ្នក​នៅ​ជិត​នោះ បាន​អះអាងថា ពួកក្មេងៗ​ទាំង​២​នាក់​ជាម​នុស្ស​ស្អាតស្អំ ៕2 1