​ ​ រថយន្ត​គ្មាន​អត្តសញ្ញាណ​បុក​ស្លាប់​ពីរ​នាក់​ហើយ​គេចខ្លួនបាត់​ទាំងយប់​

0

បាត់ដំបង​: ជនរងគ្រោះ​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ​មកា​លពី​វេលា​ម៉ោង​11,30នាទី យប់​ថ្ងៃទី​8-5-15 នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​5 ត្រង់ចំនុច​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណ​:​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ ហើយ​ត្រូវបាន​រថយន្ត​ធំ​មួយគ្រឿង​ដែល​ពុំមាន​នរណាម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា បណ្តាលអោយ​ជន​ទាំងពីរ​នាក់​ដួល​ដេក​ក្នុង​ថ្លុកឈាម​ទាំង​កណ្តាល​អា​ធ្រា​ត​។​
តាម​ការចុះ​ត្រួតពិនិត្យ​ពី​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ជនរងគ្រោះ​ទាំងពីរ​
បាន​ប្រើប្រាស់​ម៉ូតូ​ម៉ាក​ស្មាស់​រី​វ៉ូ ព៌​ណ​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ម្នាក់ៗ​ទំនង​ដូចជា​ស្រ​វុ​ឹ​ង បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​អ្នកបើកបរ​មានឈ្មោះ​រឿង សាវង្ស ភេទ​ប្រុស អាយុ​43​ឆ្នាំ និង​អ្នក​រួម​ដំណើរ​មានឈ្មោះ​សៀង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​25​ឆ្នាំ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល មានមុខរ​បរជាកសិក​រ​។​
សមត្ថកិច្ច​បានលើកឡើង​នូវ​សំដី​របស់​ប្រភព​ដែល​នៅ​ជិត​នោះ​ថា បន្ទាប់ពី​បានឮ​សំលេង​
នៃ​ការប៉ះទង្គិច​គ្នា​រួចមក គឺ​ពួកគេ​បានឃើញ​មានតែ​រថយន្ត​ធំ​មួយគ្រឿង​ប៉ុណ្ណោះ​ដែល​imageព្យាយាម​បើក​គេច​ចេញពី​ចំនុចកើតហេតុ​សំដៅទៅ​កាន់​ក្រុង​បាត់ដំបង​រហូតដល់​បាត់ស្រមោល​តែម្តង លុះ​ពេលដែល​ពួកគេ​ចេញមក​មើល​គឺ​ឃើញតែ​មនុស្ស​ចំនួន​ពីរ​នាក់​តែប៉ុណ្ណោះ​ដែល​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​ជិត​កណ្តាល​ទ្រូង​ថ្នល់ ទើប​ពួកគាត់​បាននាំគ្នា​រាយ​ការ​រណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចាត់ការ​ក្នុង​រឿងនេះ​។​បើតាម​ការពិនិត្យ​គឺ​សមត្ថកិច្ច​បានបញ្ជាក់​ថា ទំនងជា​រថយន្ត​មានការ​ងងុយដេក​បាន​ជា​ស្នាម​កង់​ដែល​បុក​ជនរងគ្រោះ​គឺ​បាន​ឆ្លង​គំនូស​លឿង​ចូល​ទៅលើ​ដែន​ខាង​ម៉ូតូ​ជាង​មួយ​ម៉ែត្រ​ទៅហើយ​ចំណែក​ម៉ូតូ​វិញ​ក៏​ជិះ​មិនបាន​នៅក្បែ​ចិញ្ចើមថ្នល់​ដែរ​គឺ​គេ​បាន​ជ្រែ​មក​ជិត​ដល់​ទ្រូង​ថ្នល់​ទើប​បណ្តាល​
អោយមាន​គ្រោះថ្នាក់​បែបនេះ​។​ម្យ៉ាងវិញទៀត​បើតាម​ការរៀប​រាប់រប​ស់​អ្នកភូមិ​ដែល​បាស្គាល់​ច្បាស់​ទៅលើ​ជនរងគ្រោះ​បាន​និយាយថា ស្ទើរតែ​រាល់ថ្ងៃ​ទៅហើយ​ដែល​ជន​ទាំងពីរ​នាក់​នេះ​តែងតែ​ផឹក​សុ​ី​ឡើង​ស្រ​វុ​ឹ​ង​ជោកជាំ ដូច្នេះ​ការគ្រោះថ្នាក់​នេះ​ប្រហែលជា​ជន​ទាំងពីរ​ស្រ​វុ​ឹ​ង​ដែរ​។​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះដែរ ក៏មាន​សមត្ថកិច្ច​ជាច្រើន​បាន​រិះគន់ថា លោក​អធិការ​ស្រុក​ថ្មគោល​មិនគួរណា​ធ្វើ​ព្រងើយ​មិន​ព្រម​រាយការណ៍​យ៉ាងនេះ​សោះ ព្រោះ​ក្រោយពេល​កើត ហេតុ​ភ្លាមៗ​បើ​កំលាំង​ស្រុក​រាយការណ៍​មក​ខេត្ត​ម្ល៉េះ​ក៏​ប្រហែលជា​អាច​ឃាត់​រថយន្ត​នោះបាន​បាត់ទៅ​ហើយដោយ​មិនអាច​គេចផុត​បានឡើយ​ព្រោះ​រថយន្ត​ធំ​គឺ​មិន​ងាយ​រត់​បាន​ស្រួល​នោះទេ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​បញ្ចប់​ដោយសារតែ​គ្មាន​អ្នករាយការណ៍ ឬមួយ​ក៏​គេ​គិតថា សព​ជនរងគ្រោះ​គឺជា​ខ្មោច​ឆ្កែ​?ដូច្នេះ​គួរតែ​លោក​អធិការ​ពិចារណា​ឡើងវិញ ធ្វើយ៉ាងណា​កុំ​បុ​ិ​ន​យកតម្រាប់​តាម​លោក​អធិការ​មុន​អោយសោះ ដែលមាន​គំនិត​ចង់តែ​លាក់លៀម​ដើម្បី​សុ​ី​ឡាក់ ព្រមទាំង​មិន​អនុវត្តតាម​បទបញ្ជា​របស់​លោកស្នងការ​ទាល់តែសោះ បើទោះបី​ជាមាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​អោយមាន​មនុស្ស​ស្លាប់​ក៏ដោយ​ក៏​គេ​លាក់ទុក​ដើម្បី​រក​វិធី​ដោះស្រាយ​សិន​ដែរ ដូច្នេះ​គួរ​លះបង់​ទម្លាប់​នេះ​ចោល​ប្រហែលជា​អាច​ប្រសើរឡើង​៕image (1)