ពលរដ្ឋ​ក្នុង​សហគមន៍​”​បឹង​តា​អឿ​”​សុំអោយ​ខេត្ត​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ​

0

បាត់ដំបង​: នៅមុខ​សាលាខេត្ត​បាត់ដំបង​នា​ព្រឹក​ថ្ងៃទី​11-5-15 មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​60​នាក់​មកពី​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​សុទ្ធសឹង​ជា​អ្នករស់នៅ​ជុំវិញ​បឹង​បុរាណ​ដែលមាន​ឈ្មោះថា​”​បឹង​តា​អឿ​”​បាន​ឡើង​មកសុំ​ជួបនឹង​លោកអភិបាលខេត្ត ក្នុង​គោលបំនង​សុំអោយ​លោក​ជួយ​ព​ន្លឿ​ន​ក្នុង​ការរក​ដំណោះស្រាយ​រឿង​បឹង​បុរាណ​នៅក្នុង​តំបន់​នោះ ដោយសារតែ​រដូវប្រាំង​បាន​ឈានចូល​មកដល់​ហើយ ឯការ​ស្តា​របឹង​ក៏ត្រូវ​អាក់ខាន​ដោយសារ​តែមាន​បុគ្គល​មួយចំនួន​ កំពុង​អង្កន់​ផ្ទៃ​បឹង​ចង់​ច្បាម​យក​ធ្វើជកម្មសិទ្ធិឯកជន​។​គួរ​បញ្ជាក់ដែរថា កន្លងមក​ដី​បឹង​តា​អឿ ដែលជា​បឹង​បុរាណ​របស់​រដ្ឋ ត្រូវបាន​ទទួលស្គាល់​ដោយ​ចាស់ព្រឹទ្ធាចារ្យ​ជាច្រើន​នាក់​នៅក្នុង​ភូមិ ពី​លោក​សួន សា​វ៉េ​ត អភិបាលស្រុក​សង្កែ លោក​ចៅ​គឹម​អូន អតីត​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត និង​មន្ត្រី​នៅក្នុង​មន្ទីរ​នេះ​មួយចំនួន​ផងដែរ បន្ទាប់ពី​បាន​ ចុះ​វាស់វែង និង​បាន​ចងក្រង​ជា​ប្រព័ន្ធ​ចេញ​ប័ណ្ណ​កាន់កាប់​កម្មសិទ្ធិ​ស្របច្បាប់​កាលពី​ឆ្នាំ​2008​រួចមក​image
ដោយ​ក្នុង​ប្លង់​នីមួយៗ​សុទ្ធតែ​បាន​បញ្ជាក់ថា​ដី​ចំនុច​នេះ​គឺជា​”​បឹង​តា​អឿ​”​។​
រហូតដល់​មាន​ចំណារ​ឯកភាព​ពី​លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ដោយ​អនុញ្ញាតិ​អោយ​
ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេះ​ធ្វើការ​ស្តា​របឹង​ឡើងវិញ​ក្នុង​ទំហំ​40​ម៉ែត្រ​គុណ​70​ម៉ែត្រ​ជំរៅ​5​ម៉ែត្រ​ ក្នុងទិសដៅ​ពីរ​យ៉ាង​គឺ​ទីមួយ​រំដោះ​ទឹក​នា​រដូវវស្សា​ដើម្បី​បញ្ជៀ​ស​នូវ​ទឹកជំនន់ ទី​ពីរ​រក្សា​ទឹក​ទុក​ស្រោច​ ស្រព​ផលដំណាំ ពិសេស​គឺ​ស្រូវប្រាំង​នា​រដូវប្រាំង ដោយ​យល់ឃើញ​នូវ​បញ្ហា​ដែល​អាច​ប្រឈមមុខ​នឹង​ផលវិបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដែល​គ្មាន​ប្រភព​តឹក​នេះ​ទើប​លោ​អភិបាលខេត្ត​ធ្វើការ សម្រេច ដែលមាន​លោក​អភិបាលខេត្តរង​ជាម ច័ន្ទ​សោភ័ណ ជា​អ្នកចុះហត្ថលេខា​។​ប៉ុន្តែ​ការស្តា​របឹង​នេះ​ទើបតែ​បាន​ប្រមាណ​40​ភាគរយ​ប៉ុណ្ណោះ ក៏​ស្រាប់​តែមាន​អ្នកមាន​លុយ​ មួយ​ក្តាប់​តូច​បានមក​រារាំង​ថា​ដី​នេះ​ជា​ដី​លំនៅដ្ឋាន​របស់​ពួកគេ​ទៅវិញ ដែល​ធ្វើអោយ​ដំណើរការ នៃ​ការស្តារ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដែល​ជន​ដែល​ចង់​imageទន្ទ្រាន​យក​ដី​បឹង​នោះ​មានឈ្មោះ​ លោក​ហេង ហុង និង​អ្នកស្រី​ម៉ាក់ ចាន់ថន ដែលមាន​អាស័យដ្ឋាន​នៅឯ​ស្រុក​គាស់ក្រឡ​ឯណោះ ព្រមទាំង​មាន​អ្នកចេញ​មុខមក​ចាត់កា​រ​ក្នុង​រឿងនេះ​គឺ​លោក​ឡេង ស្រ៊ុន ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​ថៅកែ​កា​រ៉ា​ស់​សាំង ផងដែរ​។​ បច្ចុប្បន្ន​ដោយសារតែរ​ដូ​វ​វស្សា​កាន់តែ​ខិតជិត​មកដល់​ហើយ​នោះ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បឹង​តា​អឿ​ទាំងមូល កំពុង​រងចាំ​ការរក​ដំណោះស្រាយ​ពី​សំណាក់​អាជ្ញាធរខេត្ត​យ៉ាង​អន្ទះសារ​ ដោយ​ម្នាក់ៗ​មិន​ហ៊ាន​ចេញទៅ​ប្រក​បរបរ​អ្វីដែល​នៅ​ឆ្ងាយៗ​នោះទេ ដោយនៅ​រង់ចាំ​មើល​ការដោះស្រាយ​នេះ ព្រមទាំង​បាន​នៅចាំ​មើល​ខ្លាច​ក្រុម​នេះ​លួច​ចុះទៅ​ធ្វើ​អ្វីមួយ​នៅលើ​ផ្ទៃ​បឹង​នេះ​ផង​។​
ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ស្ងាត់​ទៅៗ ដោយ​គេ​មិនដឹងថា​
តើ​ចំណាត់ការ​របស់លោក​អភិបាលខេត្ត​ឈានដល់​កំរិតណា​ហើយ​នោះទេ ទើប​នៅ​ព្រឹក​ថ្ងៃទី​11​ឧសភា​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​សហគមន៍​បាននាំគ្នា​មក​ប្រមូលផ្តុំ​ខាងមុខ​សាលាខេត្ត​ដើម្បី​សុំ​ជួប​លោក​អភិបាលខេត្ត ក្នុងនោះ​ក៏មាន​ខាង​អង្គការ​អាដហុក ក៏បាន​ចូលរួម​ផងដែរ នៅ​ទីបំផុត​សាលាខេត្ត​បាន​អនុញ្ញាតិ​អោយ​តំណាង​ចំនួន​6​នាក់​ចូលជួប ប៉ុន្តែ​នៅ​ព្រឹក​នោះដែរ​លោក​អភិបាលខេត្ត​ជាប់​មាន​ធុ​រ​:​ប្រជុំ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដូច្នេះ ប្រជាពលរដ្ឋ​បានត្រឹមតែ​ជួបនឹង​តំណាង​ចំនួន​3​រូប​តែប៉ុណ្ណោះ​គឺ​លោក នាង ចាន់​ខា​រ៉ា នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត លោក​ង៉ែត មករា មន្ត្រី​ការិយាល័យ​កិច្ចការ​ច្បាប់​ខេត្ត និង លោក​ឈឹម សា​ប៊ុន អ្នកនាំពាក្យ​សាលាខេត្ត​។​ជំរាបជូន​នៅពេលនោះ​លោក​ហើ​ស គី ប្រធាន​សហគមន៍​បឹង​តា​អឿ​បានប្រគល់​ឯកសារ​ព្រមទាំង​បាន​លើកឡើងថា​រដូវវស្សា​ឈានចូល​មកដល់​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ស្នើសុំ​ដល់​លោក​អភិបាលខេត្ត​មេត្តាជួយ​ព​ន្លឿ​ន​ក្នុង​ការរក​ដំណោះស្រាយ ដើម្បី​បាន​ស្តា​របឹង​នេះ​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​ការទាមទា​នេះ​ពុំមែន​យកទៅ​ធ្វើជា​កម្មសិទ្ធិ​រប​ស់​អ្នកណាម្នាក់​ឡើយ​
ដោយ​គ្រាន់តែ​ទាម​ទាយក​ដី​បឹង​នេះ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​តែប៉ុណ្ណោះ បន្ទាប់ពី​មាន​បុគ្គមួយចំនួន​ចង់បាន​ដី​បឹង​នេះ​ជា​របស់​កម្មសិទ្ធិឯកជន​។​ក្នុងនោះ​ផងដែរ​មន្ត្រី​សាលាខេត្ត​ទាំង​3​រូប​បាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​វិញ​ថា លោក​នឹង​ពាំនាំ​ឯកសារ និង​សំណូមពរ​ទាំងនេះ​ទៅ​ជំរាប​លោក​អភិបាលខេត្ត​អោយ​លោក​បាន​ជ្រាប ព្រមទាំង​ត្រៀម​បង្កើត​ក្រុម​គណ​:​កម្ម​ការជំនាញ​ដើម្បី​ចុះទៅ​ដោះស្រាយ​ក្នុង​រឿងនេះ​។​ ទន្ទឹមនឹងនេះ​ផងដែរ តំណាង​ប្រជាពលរដ្ឋ​បានស្នើ​សុំអោយ​អាជ្ញាធរខេត្ត​ចាត់តាំង​កំលាំង​ ក្នុង​ក្រុម​គណ​:​កម្ម​ការ​នោះ​ដែលមាន​សមាសភាព​ដូចជា​លោក​ងួន រតន​: អតីត​ប្រធាន​មន្ទីរ​រៀបចំ​ ដែនដី​នគរូបនីយកម្ម លោក​ចៅ គឹម​អូន អតីត​អនុប្រធាន​មន្ទីរ​ដែល​បាន​ចូលនិវត្តន៍ និង​មន្ត្រី​មួយចំនួន​ ដែល​ធ្លាប់បាន​ចុះទៅ​សិក្សា​និង​វាស់វែង​ដីធ្លី​នៅក្នុង​តំបន់​នេះ ដោយ​សុំ​បញ្ជៀ​ស​នូវ​លោក​អ៊ូ ដា​រី​ ដែល​លោក​មិនសូវ​បានដឹង​ច្បាស់​ពី​ប្រវត្តិ​ដី​បឹង​តា​អឿ​នេះ​។​ ក្រោយពី​ប្រជាពលរដ្ឋ​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​នោះ ស្រាប់តែ​គេ​បា​នស​ង្គេ​ត​ឃើញ​ ភាគី​ដែលមាន​គំនិត​ទន្ទ្រាន​ដី​បឹង​នេះ​បាន​មកឈរ​នៅខាងមុខ​សាលាខេត្ត​ឆ្ការដៃ ឆ្ការ​ជើង​និង​ស្រែក​ ក្តែ​ងៗ​ដោយបាន​ចោទប្រកាន់ថា​ប្រជាពលរដ្ឋ​ជា​អ្នក​ប្លន់​ដី​របស់គេ​ទៅវិញ ដោយ​គ្មាន​ការ​ខ្មាស់អៀន​ អ្វី​បន្តិច​ទាល់តែសោះ ព្រោះ​ចំនុច​នេះ​អ្នកណា​ក៏​គេ​ស្គាល់​ថា​បឹង​ដែរ តែ​បែរជា​គេ​ហ៊ាន​ពុស​ដី​បឹង​យកមក​ធ្វើជា​កម្មសិទ្ធិឯកជន​បែបនេះ​ទៅវិញ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​ចង់​សំរុក​ចូលទៅ​ជួបនឹង​លោក​អភិបាលខេត្ត​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ដែល​នៅ​យាម​ប្រចាំការ​នៅ​ទីនោះ​មិន​អនុញ្ញាតិ​អោយចូល​ឡើយ​។​ នៅ​ចំពោះមុខ​កម្ពុជា​ថ្មី ប្រជាពលរដ្ឋ​ទាំងអស់​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន​ មេត្តាជួយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​បឹង​តា​អឿ​នេះ​ផង​ព្រោះ​បញ្ហា​កង្វះខាត​ទឹកបាន​កើតឡើង​ ជា​រៀងរាល់ឆ្នាំ​នៅក្នុង​តំបន់​នេះ ឯ​ការទាមទា​ដី​បឹង​នេះ​ក៏​គ្មាន​សំរាប់​បុគ្គល​ណា​ម្នាក់​ដែរ​គឺ​ដើម្បី​ផល​ ប្រយោជន៍​រួម​តែប៉ុណ្ណោះ​សំរាប់​សហគមន៍​”​បឹង​តា​អឿ​” ៕