ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​

0

​ស្ទឹងត្រែង​៖​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កំលាំង​អធិកា​រដ្ឋា​នគរបាល​ស្រុក​សៀម​ប៉ាង ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​រប​ង្គោ​ប់​លេខ​៥៩៦​ចុះ​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៣​របស់​សាលាដំបូង​ខេត្តស្ទឹងត្រែង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្ត​។​IMG-20150510-WA0054​ ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​និង​ការជួញដូរ​គ្រឿងញៀន​ខា​ង​លើ ត្រូវបាន​កំលាំង​អធិកា​រដ្ឋា​ស្រុក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៥​នៅ​ចំនុច​ស្ពាន​អូរ​ខិះ ស្ថិតក្នុង​ភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរសេនីយ៍ទោ​នូវ ហួរ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ស៊ី ម៉ន់​ឡើយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរសេនីយ៍ទោ​បាន​បន្ត​អោយដឹងទៀតថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ​ពាក់ព័ន្ធ​និង​ការ​ជាប់ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារ​ធា​រត​ញៀន​ព្រ​ព្រឹ​ត្ត​នៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែ កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៣​។​IMG-20150510-WA0053ក្រោយពី​ជនសង្ស័យ​គេចខ្លួន​មួយ​រយះ ពេល​ត្រឡប់មកវិញ ក៏ត្រូវ​បា​ជា​អន្ទាក់​សមត្ថកិច្ច​តែម្តង​។​​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​សា​​លា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕