​បា​ទ្បែ​ន​និង​ឆ្លាម​បុក​គ្នា​ឆេះ​ស្លាប់​2​នាក់​ម្នាក់​1​នាក់​ស្លាប់​ឆេះ​ក្នុង​រថយន្ត​សល់​តែ​រលា​ក្បាល់​

0

 

​បន្ទាយមានជ័យ​: គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​បា​ទ្បែ​ន​បុក​និង​រថយន្ត​ឆ្លាម​បណ្តាលអោយ​ឆេះ​ស្លាប់​មនុស្ស​សល់​តែ​រលា​ក្បាល់​ក្នុង​ទ្បាន​កាលពី​ព្រលប់​យប់មិញ​ថ្ងៃទី​១៤ ឧសភា ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​ចំនុច​ស្ពាន​ទឹកថ្លា ៦០០ ម៉ែត្រ​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ នៅ​ខេត្តបន្ទាយមានជ័យ​គឺ​បណ្តាល​អោយស្លាប ់តែ​កុង​ទាំងពីរ​និង​ស្ទះ​ចរាចរ​ជិត​មួយ​ម៉ោង​។​
លោក​តោ សារូ នាយផ្នែក​នៃ​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​ខាងលើ​ក្រោយពេល​កើតហេតុ​ភ្លាមៗ​មិនទាន់​កំណត់​អង្គហេតុ​បានទេ​ដោយសារតែ​រថយន្ត​ម្ខាង​បាន​ឆេះ​ត្រូវការ​ពន្លត់​និង​ធ្វើចរាចរ​តែ​រហូត​ដក់​ព្រឹក​ថ្ងៃទី​15​ឧសភា​2015​នេះ​ទើប​ដឹងថា​កើត​ទ្បើង​រវាង​ឡានតូច​កាមរី​បា​ឡែ​ន​ពណ៍​ប៉ៃ​តង​ពាក់​ស្លាក​លេខ​ភ្នុំពេញ​2AA8771 បើកបរ​ដោយ​ឈ្មោះ​ហេង រស្មី ប្រុស​អាយុ​26​ឆ្នាំមាន​ទីលំនៅ​ឃុំ​សាលា​កម្រើក​ក្រុង​ខេត្តសៀមរាប​បើកបរ​ដឹក​ម៉ូ​ទ័​រ​ច្រើន​គ្រឿង​ពី​ក្រុង​ប៉ោយប៉ែត​សំដៅ​មក​កើត​នៃ​ទី​រួម​ខេត្តបន្ទាយមានជ័យ​លុះ​មកដល់​ចំនុចកើតហេតុ​ក៍​ទ្បើង​ជែង​វ៉ា​រថយន្ត​នៅខាងមុខ​ក៍​ទៅបុក​ជាមួយ​រថយន្ត​កាមរី​ឆ្លាម ពាក់​ស្លាក​លេខ សៀមរាប 2A 4444​ក្នុងទិសដៅ​ផ្ទុយគ្នា ចំ​ទ្វារ​ឆ្វេង​រថយន្ត​បា​ទ្បែ​ង​នៃ​ខាង​ផ្លូវ​រថយន្ត​ឆ្លាម​ធ្វើអោយរ​យន្ត​ឆ្លាម​ខ្ទាត​ចេញពី​ផ្លូវ​ខ្ទេច​មុខ​ឯ​រថយន្ត​បា​ទ្បែ​ងក៍​ផ្ទុះ​ឆេះ​នៅលើ​គន្លង​ផ្លូវ​ខាងគេ​។​
ក្រោយ​ហេតុ​ការ​នេះ​ភ្លាម​រថយន្ត​សង្គ្រោះ​របស់​ប៉ូលិសចរាចរ​បាន​ជួយ​ទាញយក​ជនរងគ្រោះ​ជា​តែ​កុង​រថយន្ត​ឆ្លាម​ដែល​គៀប​ជាប់​និងរ​យន្ត​ទៅកាន់​មន្ទីរពេទ្យ​តែ​ជនរងគ្រោះ​បាន​ស្លាប់​មុន​បញ្ជូន​ដល់​ពេទ្យ​។​ចំណែក​រថយន្ត​បា​ទ្បែ​ង​ដែល​ឆេះ​ត្រូវបាន​រថយន្ត​ព​ន្ល​ត​អគ្គីភ័យ​របស់​ស្នងការ​មក​បាញ់​ព​ន្ល​ត​ទើប​ដឹង​ច្បាស់​ថា​ក្នុង​រថយន្ត​បា​ទ្បែ​ង​មានតែ​តែ​កុង​រថយន្ត​តែ​ម្នាក់​ទេ​ដែល​ត្រូវ​ភ្លើង​ឆេះ​សល់​តែ​រលា​ក្បាល់​។​សរុបទៅ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ខាងលើ​គឺ​រថយន្ត​មួយ​មានតែ​តៃកុង​ម្នាក់​ស្លាប់​ទាំងពីរ​។​
ក្រៅពី​រថយន្ត​ទាំងពី​ដែល​បុក​គ្នា​នៅមាន​ឡានតូច​ប្រភេទ​រត់​ទូរ ១២ កៅអី ១ គ្រឿង​ទៀត ដែល​បើកបរ​គេច​រថយន្ត​បង្ករ​ហេតុ​ទាំងពី បាន​ធ្លាក់​ពី​ផ្លូវ​ទៅខាង​ស្តាំ នៃ​ទិសដៅ​ខ្លួន ប៉ុន្តែ​មិន​បណ្តាលអោយមាន​អ្នកស្លាប់​ឬ​របួស​ទ្បើ​យ​។​IMG_3418

​លោក​តោ សារូ នាយផ្នែក​នៃ​នគរបាល​ចរាចរណ៍​បាន​បន្ត​អោយដឹងទៀតថា ដែល​ប្រចាំ​វេន​គ្រាន់តែ​និយាយថា “​មូល​ហេតុដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ទ្បើង​គឺ​ដោយសារតែ​រថយន្ត​បា​ទ្បែ​ង​បើក​លឿន​ទ្បើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ពេល​មាន​ភ្លៀង​ទើប​ទៅបុក​រថយន្ត​ឆ្លាម​បង្កអោយមាន​គ្រោះថ្នាក់​ស្លាប់​តៃកុង​ទាំងពីរ​។​
បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ស្នងការ​ឯ​សព​ជនរងគ្រោះ​ទាំងពីរ​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​៕IMG_3417 IMG_3416 image2