​កំលាំង​នគរបាល​ប្រឆាំង​និង​គ្រឿន​ញៀន​ចាប់ខ្លួន​ជន សង្ស័យ​៣​នាក់​នៅ ផ្ទះសំណាក់​ភ្នំ​ពេជ្រ ដកហូត​ថ្នាំញៀន​៥​កញ្ចប់​

0

​ខេត្តបន្ទាយមានជ័យ​៖ ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ពាក់ព័ន្ធ​និង​image (1)សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​សំណាក់​ភ្នំ​ពេជ្រ​បាន​ដកហូត​ថ្នាំញៀន​បាន​មួយចំនួនធំ​។​ការចាប់​ខួ​ន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៥​នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​សី​ុ​វ​សុជាតិ​អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា ក្រោយ ពី​ទទួល បាន​ព័ត៌មាន​អំពី​សកម្មភាព​ចែកចាយ​និង​ជក់​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​ខាងលើ រួចមក​នោះ​លោក​បាន​សុំ​គោលការណ៍​និង​បទបញ្ជា​ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់​ខែម​ហើយ​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ស្រាវជ្រាវ រហូត​ឈាន ទៅដល់​ការបង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ព្រមទាំង​ដកហូត​ថ្នាំញៀន​បាន​មួយកញ្ចប់​តូច​។​លោក​ជាតិ​បាន​បន្តទៀតថា​ក្រោយ​ការសួរនាំ​ជនសង្ស័យ​ទាំង​២​នាក់​កម្លាំង​នគរបាល​របស់លោក​បាន​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​និង​ដកហូត​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​បន្តទៀត​។​បើតាម​របាយការណ៍ របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ បាន​បង្ហាញថា​ជនសង្ស័យ​ទី​១​មានឈ្មោះ ផន​ពន្លក អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​រស់នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ទី​២​ឈ្មោះ សាន មករា អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​កររ​ស់​នៅ​ភូមិ​១​សង្កាត់​ព្រះ​ពន្លា​និង​ទី​៣​ឈ្មោះ​លី​សុ​គី​ណា​អាយុ​២៥​ឆ្នាំ មុខរបរ ជាង​ជួសជុល ទូរស័ព្ទ រស់នៅ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​។​image
​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​សួរនាំ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំណុំរឿង ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​បានដាក់​ផែនការ​ឲ្យ​នគ​បាល​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សង្គម​ជាតិ យ៉ាងធ្ងន់ធ្ងរ​បន្តទៀត​៕​