ប្តី​ប្រពន្ធ​ពី​នាក់​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ឆបោក​ប្រា​ក់ជាង​១០​មឹន​ដុល្លា​នៅ​ក្រុង​បាវិត​

0

​ខេត្តស្វាយរៀងៈ សមត្ថកិច្ច​នគ​បាល​បានធ្វើការ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ពី​នាក់​ពីបទ​ឆបោក​ដោយ​តាម​រូបភាព​ប្រើល្បិច​ខ្ចីប្រាក់​យកទៅ​ចងការ​ប្រាក់​បន្ត​​ពេល​ប្រមូលប្រាក់​បាន​បំរុង​រត់គេចខ្លួន​តែ​អស់​ល​ក្ខ័ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត​ខ្លួន​បាន​បញ្ជូនមក​ស្នងការ​នគ​បាល​ខេត្តស្វាយរៀង​តែម្ដង3​។​​យោងតាម​នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ស្នងការ​នគ​បាល​ខេត្តស្វាយរៀង​លោក គឹម​ឡៃ​បាន​ឲ្យ​ដឹងថា​ជន​ស​ង្ស​យ័​ទី​១​ឈ្មោះ​ជា​សំអាត​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​មុខរបរ​ធ្វើស្រែ​និង​ឈ្មោះ​ចក់​រ៉ុង​អាយុ​៣៣​ឆ្នាំ​មុង​របរ​កម្មករសំណង់​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​មាន​ទីលំនៅ​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​។​
​លោក​កឹម​ឡៃ​បន្តទៀតថា​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ចាប់ខ្លួន​ពីបទ​ឆបោក​គឺ​ធ្វើ​សកម្មភាព​ឆបោក​ដោយ​ប្រើល្បិច​ខ្ចីប្រាក់​ជនរងគ្រោះ​ឈ្មោះ​សំ​វណ្ណៈ​ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រកម្ទេស​ចំនួន​៥​មឺ​ន​៤៦០០​ដុល្លា​យកទៅ​ចងការ​ប្រាក់​បន្ត​ក៏ប៉ុន្តែ​ការពិត​មិនបាន​យកប្រាក់​ទៅ​​ចងការ​បន្ត​នោះទេ​គឺ​បាន​ឃុបឃិត​គ្នា​យកប្រាក់​រត់គេចខ្លួន​ក៏ប៉ុន្តែ​ដោយ​ជនរងគ្រោះ​ដឹង​ទាន់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​បាន​២​នាក់​ប្តី​ប្រពន្ធ​រីឯ​ប្តី​ប្រពន្ធ​មួយគូរ​ទៀត​បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​1
​ប្រភព​ដ៏​ដែល​បន្តទៀតថា​ក្រុម​ជ​នស​ង្ស​យ័​មាន​គ្មា​៥​នាក់​ដោយ​ប្រើល្បិច​ទៅ​ខ្ចីប្រាក់​ជនរងគ្រោះ​ដោយ​ធានា​ទៅវិញទៅមក​ចាប់​ផ្តើមធ្វើ​សកម្មភាព​ដំបូង​ពីថ្ងៃ​ទី​៣​ឧសភា​២០១៥​ជ​នស​ង្ស​យ័​ឈ្មោះ​ជា​សំអាត​ទៅ​ខ្ចីប្រាក់​ឈ្មោះ​សំ​វណ្ណៈ​៤​ពាន់​ដុល្លា​ដោយ​ប្រាប់ថា​យកទៅ​សងរ​រដ្ឋ​ផ្តាច់​ហើយ​ខ្ចី​រដ្ឋ​ជា​​ថ្មី​គឺ​ខ្ចី​តែ​៥​ថ្ងៃ​ទេ​សង​វិញ​ដោយ​ឲ្យ​ការប្រាក់​១០០​ដុល្លា​កា​២០​ដុល្លា​ដោយមាន​ឈ្មោះ​ចាន់​សា​មាត​ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​ជា​អ្នកធានា​និង​ឈ្មោះ​ចាន់​សុខ​ជា​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​និង​ប្តី​ឈ្មោះ​សីហា​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ធ្លក​ជាមួយគ្នា​ជា​អ្នកធានា​។​
​ក្រោយមក​ឈ្មោះ​ចាន់​សុខ​ជា​ក៏​ខ្ចី​ជនរងគ្រោះ​ដែរ​ដោយ​ធានា​ទៅវិញទៅមក​រហូតដល់​ថ្ងៃទី​៩​ឧសភា​០១៥​ឈ្មោះ​ជា​សំអាត​ខ្ចី​សរុប​៣៣៨០០​ដុល្លា​ឈ្មោះ​ចាន់​សុខ​ជា​ខ្ចី​សរុប​២០៨០០​ដុល្លា​(​សរុប​៥៤៦០០​ដុល្លា​)​។​ហើយ​នៅ​ថ្ងៃទី​១០​ឧសភា​២០១៥​ឈ្មោះ​ចាន់​សុខ​ជា​និង​ប្តី​ឈ្មោះ​សីហា​បាននាំគ្នា​រត់គេចខ្លួន​បាត់​ទើប​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​សមត្ថកិច្ច​នគ​បាល​ក្រុង​បាវិត​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ជា​សំអាត​នៅ​ថ្ងៃទី​១២​ឧសភា​២០១៥​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​និង​ចាប់​ឃាត់​​ខ្លួន​ជន​ស​ង្ស​យ័​ជា​ប្តី​ឈ្មោះ​ចក់​រ៉ុង​នៅ​ថ្ងៃទី​១៣​ឧសភា​២០១៥​វេលា​ម៉ោង​៤•០០​រសៀល​និង​តាម​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ​ចាន់​សា​មាត​ត្រូវជា​ម្តាយបង្កើត​របស់​ឈ្មោះ​ជា​សំអាត​ជា​អ្នកធានា​តែ​ជន​ស​ង្ស​យ័​បាន​រត់គេចខ្លួន​បាត់​នៅ​ថ្ងៃទី​១៣​ឧសភា​។​2
​បើតាម​ជនរងគ្រោះ​មានឈ្មោះ​សំ​វណ្ណៈ​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ​ជា​សំអាត​នេះ​មិនមែន​ឆបោក​តែ​រូបគាត់​ទេ​គឺ​ឈ្មោះ​ជា​សំអាត​បាន​ទៅ​ខ្ចីប្រាក់​ឈ្មោះ​ចៅ​គឹ​ន​លីន​ចំនួន​៦៧ ០០០​ដុល្លា ខ្ចី​ឈ្មោះ​ច​ន្ធូ ចំនួន​២​មឺ​ន​២​ពាន់​ដុល្លា​និង​ខ្ចី​ឈ្មោះ​សំ​ធា​ចំនួន​៦​ពាន់​ដុល្លា​
​ហើយ​គឺ​ធ្វើ​សកម្មភាព​ចាប់ពីរ​ថ្ងៃទី​៣​ឧសភា​ដល់​ថ្ងៃទី​៩​ឧសភា​២០១៥​ដោយ​សមត្ថកិច្ច​នគ​បាល​បាន​សា​សួរ​ជន​ស​ង្ស​យ័​ឈ្មោះ​ជា​សំអាត​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ​ចាន់​សុខ​ជា​បាន​យកប្រាក់​ទាំងអស់​រត់គេច​ខ្លួន​បាត់​ហើយ​។​
​ជ​នស​ង្ស​យ័​២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​
​ចាត់​ការបន្ត​តាមច្បាប់​។​