បុរស​ម្នាក់​ជាម​ន្ត្រី​យោធា បាន​បើករថយន្ត​ឡិច​ស៊ី​RX៣៥០ បត់​ឆ្លងផ្លូវ​បំណង​ចូល​ផ្ទះសំណាក់ ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ បើក​បុក​ចំពាក់​កណ្តាល​រថយន្ត បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

0

​ បុរស​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជាម​ន្ត្រី​យោធា​បើករថយន្ត​ឡិច​ស៊ី​RX៣៥០ បត់​ឆ្លងផ្លូវ​បំណង​ចូល​ផ្ទះសំណាក់​ត្រូវបាន​រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​ត្រី មួយគ្រឿង​បើក​បុក​ចំពាក់​កណ្តាល​រថយន្ត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១២​នឹង​២០ នាទី​រំលង​អា​ធ្រា​ត1​ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​សំណាក់ យីហោ​ឬ​ស្សី​កែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​
​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហ៊ីយ៉ានដាយ ដឹក​ត្រី​២​តោន​កន្លះ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0317 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​មុខផ្ទះ​សំណាក់ យីហោ​ឬ​ស្សី​កែវ ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស RX៣៥០ ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-8351 ដែល​បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់ ដែល​គេ ស្គាល់ ថា​ជា មន្ត្រី​យោធា​បើកបរ​ទិសដៅ​បញ្ច្រាសទិស​គ្នា​រួច​ក៏បាន​ស៊ីញ៉ូ​ស្តាំ​ប៉ុន្តែ​បត់​ឆ្វេង​បំណង​ចូល​ផ្ទះសំណាក់ ខាង លើ យ៉ាង​លើ ធ្វើឱ្យ​រថយន្ត​ហ៊ីយ៉ានដាយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុ​ក​បុក​ពេញ ចំពាក់​កណ្តាល​ពេញទំហឹង តែ ម្តង​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​ក្រោយពី​កើតហេតុ​គេ​បានឃើញ​មន្ត្រី​យោធា​ម្នាក់​នោះ​ចុះ​ពីលើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹងស្រា​ផងដែរ ។​2
​ ​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​សម្របសម្រួល​ដល់​ភាគី​ទាំងសងខាង ហើយ​នៅពេលនោះ​ភាគី​ខាង​រថយន្ត​ហ៊ីយ៉ានដាយ បាន​ព្យាយាម​ទៅ​ច​ចា​ជាមួយ​ភាគី ខាង រថយន្ត ឡិច​ស៊ី​ស​ដែរ ប៉ុន្តែ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​RX៣៥០ មិន​ព្រម​និយាយ​ជាមួយ​នោះទេ ទើប​សមត្ថ កិច្ច មូលដ្ឋាន​សម្រេច សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕3