របាំង​ថ្ម​ចំនួន​៣​កង់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រូវ​រង​ការខូចខាត ដោយសារតែ​រថយន្ដ​តា​កូ​ម៉ា​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញទំហឹង​

0

​ ​របាំង​ថ្ម​ចំនួន​៣​កង់ បាន​រង​ការខូចខាត​ដោយសារតែ​រថយន្ដ​ម៉ាក​តា​កូ​ម៉ា​១​គ្រឿង បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ខែ ឧសភា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ជិត​នឹង រោងចក្រ​ផាក​ស៊ិន ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ1មានជ័យ​។​តាម​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ដ ១​គ្រឿង ម៉ាក​តា​កូ​ម៉ា ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2F-1972 បើកបរ​ដោយ​បុរស់​ម្នាក់ នឹង​រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូន​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំនុចកើតហេតុ រថយន្ដ​បាន​បែក​កង់​ខាងឆ្វេង ក៏​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល អោយ​បាក់​អស់​ចំនួន​៣​កង់ នឹង​រថយន្ដ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង បន្តដំណើរ​ទៅមុខ​លែង រួច​តែម្ដង តែ​សំណាងល្អ មិន​បណ្ដាលអោយមាន​ន​ណា​ម្នាក់ រងរបួស​នោះទេ ។4
​បើតាម​សាក្សី​ដ៏​ដែល បាន​បន្ត​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ គេ​ឃើញ​មានកំ​លាំង​សម្ថ​ត​កិ​ច្ចមូល​ដ្ធា​ន សហការ​ជាមួយ​កំលាំង​ជំនាញ ចុះ​ធ្វើការ​វាស់វែង នឹង​ស្ទូច​យក​រថយន្ដ​បង្ករ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ ៕3