​ថ្ងៃ​ប្រារព្វ​ខួប​នគ​បាល​ជាតិ​រយះពេល​៧០​ឆ្នាំ​លោក​អាត់​ខែម​បាន​ឲ្យ​នគ​បាល​ទាំងអស់​ត្រូវ​ពង្រឹង​បញ្ហា​សន្តិសុខ​សាធារណ​និង​ត្រូវ​បន្ត​ជួយ​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

0

​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ផែនការ​លើ​ការពង្រឹង​បញ្ហា​សន្តិសុខ​និង​ការពារ​ទប់ស្កាត់ បទល្មើស​ក៏ដូចជា​ការខិតខំ​បម្រើសេវា​សាធារណៈ​និង​ជួយ​អន្តរាគមន៍​គ្រប់​ទីកន្លែង ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត​ទាំងអស់​។​លោក​អាត់​ខែម​បាន​បញ្ជាក់ថា​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​និង​ស្តាប់​បទបញ្ជា​និង​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​ធ្វើ​ឲ្យ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព​សន្តិសុខ​ល្អ​ទាំង​ការរស់នៅ​និង​រកស៊ី ។​ការបង្ហាញ​ផែនការ លើ​ការ​កិច្ចការពារ សន្តិសុខ ខាងលើនេះ បានធ្វើ​ឡើង ដែល នគរបាលជាតិ បាន​ប្រារព្ធ​ខួប​ថ្ងៃ​បង្កើត នគរបាលជាតិ រយះពេល​៧០​ឆ្នាំ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៥)​។​លោក អាត់ ខែម បានបញ្ជាក់ យ៉ាង​ដូច្នេះ​ទៀតថា «​រយះពេល​ជាង​១​ឆ្នាំ​មក​នោះ​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​បាន​អនុវត្ត​និង ស្តាប់​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់រ​ថ្នាក់លើ​បាន​យ៉ាង​ល្អ​។​លោក​បាន​និយាយ​បន្តទៀតថា​ការពង្រឹង​បញ្ហា​សន្តិសុខ​និង​សណ្តាប់ធ្នាប់ សាធារណៈ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ប្រសើ​ឡើង នៅ​ទូទាំង​ខេត្ត​នាពេល​កន្លងទៅ​កម្លាំង​នគរបាល​បាន​ចូលរួម ចំណែក​យ៉ាងច្រើន​លើ​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដូចជា ករណី​ចោរកម្ម គ្រឿងញៀន ការ​លួច​ដែន ខុសច្បាប់ គ្រោះ​អគ្គិភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ និង​គ្រោះថ្នាក់ ចរាចរណ៍ ជាដើម ក្នុងនោះ រាប់ទាំង​ការផ្តល់ សេវាសាធារណៈ​ជូន ប្រជាពលរដ្ឋ​តាម ភូមិ​-​ឃុំ ទៀតផង ដែលមាន​ការកោតសរសើ ពី​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន យ៉ាងខ្លាំង​ទៀតផង​។​លោក​បាន​បន្តទៀតថា​ជាមួយនឹង​ការបន្ត​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​នោះ​លោកស្នងការ​នឹង​បន្ត​ខិតខំ ជំរុញ​ឲ្យ​កង​នគរបាល​នៅ​ខេត្តបន្ទាយមានជ័យ ទាំងអស់ ទាំង​ស្នងការរង ប្រធានការិយាល័យ អធិការ ក្រុង​-​ស្រុក វរ​ការពារ ព្រំដែន​ទាំង​៤ ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ និង​ប៉ុស្តិ៍​តាម​ព្រំដែន ជាដើម ត្រូវ​ចេះ អនុវត្ត​ដូច អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដូចជា «​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និង​ព្យាបាល​» ឲ្យ​បាន ជាប្រចាំ ។​ក្រៅពី​ការចូលរួម ចំណែក លើ​ការងារ​ក្នុង វិស័យ​អាណាចក្រ ប៉ុន្តែ​ទន្ទឹម​នោះ កម្លាំង​នគរបាល​ទាំងអស់ បាន​ចូលរួម ចំណែក​ជួយ​យ៉ាងច្រើន ក្នុង​វិស័យ​ពុទ្ធ​ច្រក​ផងដែរ ។​បើតាម​លោកស្នងការ ចំពោះ​ការងារ​ពង្រឹង​បញ្ហា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជា​ប្រធាន​ក្រុមimage (1)ការងារ​ថ្នាក់ជាតិ បានធ្វើ​ការជំរុញ​ជា​បន្តបន្ទាប់ និង​ជាប្រចាំ​ធ្វើយ៉ាងណា​ឲ្យ ប្រជាពលរដ្ឋ​មាន សន្តិសុខ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត លើ​ការរស់នៅ និង​រកស៊ី​។​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​រយះ ពេល​ថ្មីៗ​នេះ​ពោល​សម្រាប់​គ្រោះធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​នៅតាម​បណ្តា​ស្រុក​ក្រុង​នោះ​កម្លាំង​នគរបាល​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត បាន​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ លើ​ការជួយ​រុះរើ ដឹកជញ្ជូន ជួសជុល និង​សាង​សង់ផ្ទះ​ជូន ប្រជាពលរដ្ឋ​ទាំងនោះ​ឡើងវិញ​នៅតាម​ស្រុក​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ផងដែរ​៕image image (3) image (2)