​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពង្រ​មានការ​ព្រួយ​បារ​ម្យ​គ្រោះថ្នាក់​ដល់​កូនចៅ​ព្រោះ​ក្រុមហ៊ុន​២​កំពុង​កាយ​យក​អាចម៍ដី​លក់​ក្នុងភូមិ​របស់គាត់​យ៉ា ង​អាណាធិបតេយ្យ​

0

​ខេត្តបន្ទាយមានជ័យ​
​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ជាច្រើន​គ្រួសារ​មានការ​ព្រួយ​បារ​ម្យ​យ៉ាងខ្លាំង​ខ្លាច​កូនចៅ​របស់គាត់​ធ្លាក់​ក្នុង​រណ្តៅ​ស្លាប់​ជាយថាហេតុ​ព្រោះ​មាន​ក្រុន​ហ៊ុន​២​កំពុង​កាយ​អាចម៍ដី​យក​លក់​យ៉ាង​អាណាធិបតេយ្យ​នៅជាប់​និង​របង​ផ្ទះ​ពួកគាត់​។​ប្រជាពលរដ្ឋ​បាន​និយាយថា​ក្រោយពេល​ខេត្ត​បិទ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​មិនអោយ​កាយ​ភ្នំ​បន្ត​នោះ​មាន​ក្រុមហ៊ុន​២​គ្មាន​ច្បាប់​កំពុង​យក​ម៉ៃ​ខូ​យកទៅ​ជីកដី​ជ្រៅៗ​ហើយ​ដី​បាក់​ជា​បន្តបន្ទាប់​ធ្វើ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្យ​ខ្លាច​គ្រោះថ្នាក់​ដល់​កូនចៅ​គាត់​សុំអោយ​អភិបាលខេត្ត​មាន​វិធាន​តាមច្បាប់​បញ្ឈប់​ការជីក​កកាយ​លើដី​របស់​ពួកគាត់​បន្ត​។​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា​កាលពី​កន្លងមក​មាន​ក្រុមហ៊ុន​ចំនួន​៤​បាន​កាយ​ភ្នំ​យក​ដី​លក់​ធ្វើជា​អាជីវកម្ម​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​បណ្តាលអោយ​ភ្នំ​៤​នៅ​ចំ​កណ្តាល​ក្រុង​សិរីសោភ័ណ​ត្រូវបាន​បំផ្លាញ​អស់​មួយចំនួនធំ​។​ក្រោយពេល​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ទើប​កាន់តំណែង​ខេត្ត​ថ្មី​បានស្នើរ​សុំ​ឲ្យ​ក្រសួង​រ៉ែ​និង​ផាម​ពល​បិត​អាជ្ញា​ប័ន​បញ្ឈប់​ឲ្យ​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​លក់​បន្ត​ដើម្បី​រក្សា​ទុកជា​តំបន់រ​ម្មណី​យ៍​ដ្ឋា​ន​ធម្មជាតិ​។​ក្រោយ​ពេលដែល​ខេត្ត​បិត​អាជ្ញា​ប័ន​មិន​ឲ្យ​កាយ​ដីភ្នំ​កណ្តាល​ក្រុង​សិរីសោភ័ណ​ក្នុងចំណោម​ក្រុមហ៊ុន​៤ មាន​ក្រុមហ៊ុន​១​បាន​លួច​កាយ​នៅ​ចំណុច​ភ្នំ​បាក់​សង្កាត់​ទឹក​ផ្លា​។​ហើយ​មាន​ក្រុមហ៊ុន​២​ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ដី​នៅ​ចំណុច​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​មាន​ក្រុមហ៊ុន ឡា​ច​ហុក ដែល​កាយ​ខាងត្បូង​ចាក់សម្រាម​ដែល​កាយ​អស់​ប្រមាណ​បណ្តោយ​ជាង​២.០០​ម៉ែត្រ​ទទឹង​៥០​ម៉ែត្រ​ជម្រៅ​ជិត​១០​ម៉ែត្រ​ក្រុមហ៊ុន​ភ្ល​ន់​ហង្ស​កាយ​ខាងលិច​គ្នា​ប្រមាណ​ជាង​១០០​ម៉ែត្រ​ដែល​ទំហំ​ធំ​ហើយ​ជម្រៅ​ជិត​១០​ម៉ែត្រ​។​ប្រជាពលរដ្ឋនៅក្នុង​ភ​មិ​ពង្រ​សុំ​ឲ្យ​លោក​អភិបាលខេត្ត​ត្រូវមាន​វិធាន​ចំពោះ​ក្រុមហ៊ុន​កាយ​ដី​លក់​ដែល​បណ្តោយ​ឲ្យ​បាក់​ដី​ចូល​ដី​របស់គាត់​ហើយ​ជាការ​ព្រួយ​បារ​ម្យ​គ្រោះថ្នាក់​កើតមាន​ដល់​មនុស្ស​និង​សត្វ​។​លោក ភ្ល​ន់​តារា​ម្ចាស់​ក្រុមហ៊ុន​ភ្ល​ន់​ហង្ស​បាន​ប្រាប់ថា​៖​ដី​ដែល​កាយ​គឺ​ដី​ដែល​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​កាយ​យក​ដី​លក់​និង​មានច្បាប់​ឲ្យ​កាយ​។​image (4)នៅ​ចំណុច​ខាងកើត​គ្នា​នេះ​គឺ​ក្រុមហ៊ុន​ឡា​ច​ហុក​ដែល​កាយ​រណ្តៅ​សម្រាប់​ចាក់សំរាម​។ លោក វៃ គេង​លី អភិបាលរងក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា​ក្រុមហ៊ុន​ឡា​ច​ហុក​ដែល​កាយ​ខាងត្បូង​កន្លែង​ចាក់សំរាម​ដែលជា​ដី​សាលាក្រុង​ដែល​ឲ្យ​ក្រុម​កាយ​យក​ដី​លក់​តែ​រណ្តៅ​ជា​កន្លែង​ចាក់សំរាម​តែ​បុ​ណ្ណោះ​។​ចំណែក​ក្រុមហ៊ុន​ភ្ល​ន់​ហង្ស​ដែល​កាយ​ខាងលិច​គ្នា​ប្រមាណ​១០០​ម៉ែត្រ​គឺ​ក្រុមហ៊ុន​ជា​អ្នកទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ​ហើយ​កាយ​រយះពេល​ជិត​១​ខែ​ហើយ​ទើប​រត់​មកសុំ​ច្បាប់​តែ​សាលាក្រុង​មិនទាន់​សម្រេច​ចេញ​ច្បាប់​ឲ្យ​ក្រុមហ៊ុន​ភ្ល​ន់​ហង្ស​នៅឡើយ​ទេ​៕image image (3) image (2) image (1)