​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​ចំនួន​២​កង់​

0


ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​២​កង់ បាន​រង​ការខូចខាត ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត ឡិច​ស៊ី​ស អ​រអិច​៣០០ ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​រថយន្ត​បាន​ព្យាយាម​បើករ​ត់ដល់​ចំណុច​ផ្លូវ​លេខ​៦៣ បាន​ឈប់​និង​ទំនាក់ទំនង​ទៅ​រថយន្ត ស្ទូច​យកទៅ​ដោយ​ខ្លួនឯង មិនមាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ណា​ដឹង​នោះទេ ។3
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស អ​រអិច ៣៣០ ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​ចំនួន​២​កង់ ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើករ​ត់ដល់​ចំណុច​ផ្លូវ​លេខ​៦៣​ទើប​ឈប់ និង​ទំនាក់ទំនង​ទៅ​រថយន្ត ស្ទូច​យកទៅ​ដោយ​ខ្លួនឯង មិនមាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ណា​ដឹង​នោះទេ ។2
​ ​សូមបញ្ជាក់ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​មិនមាន​ឃើញ​វត្តមាន​សមត្ថកិច្ច​ណា​ម្នាក់ ចុះមក​អន្ត រាគ​មន៍​នៅ​កន្លែងកើតហេតុ ឬ​ធ្វើ​ការឃាត់​រថយន្ត​ដែល​បង្ក​នោះទេ ៕