​​បុរស​ជនជាតិ​ចេញពី​ក្លឹប​បើករថយន្ត​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បាក់​អស់​ចំនួន​១០​ផ្ទាំង​រាយប៉ាយ​ពេញ​ផ្លូវ​

0

​ភ្នំពេញ​៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង បាន​រង​ការខូចខាត​រាយប៉ាយ​ពេញ​ផ្លូវ ខណៈ​បុរស​ជនជាតិ​ភី​លី ពី​ន​ម្នាក់​ចេញពី​ក្លឹប​ស្រវឹងស្រា​ជោគជាំ បើករថយន្ត​ក្នុង​ល្បឿន​លឿន​បុក​រៈ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាប់ភ្លឺ ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រសួង​ការពា​ជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ា​កតា​កូ​ម៉ាក ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​1Y-4768 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រ៉េ​ចង្កូត​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បណ្តាល​ឲ្យ​បាក់​រាយប៉ាយ​ពេញ​ផ្លូវ​រង​ការខូចខាត​។​3
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​គេ​ស្គាល់ឈ្មោះ យែ​រ អាយុ​៣៦ ឆ្នាំ ស្នាក់នៅ​ម្តុំ​វត្ត​ទឹកថ្លា ។​
​ ​តា​មកា​រៀបរាប់​ពី​បុរស​ជា​ម្ចាស់​រថយន្ត​បង្ក​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រួប​គេ​បាន​បាន​ចេញពី​ក្លឹប​ស៊ី​ធី​ម៉​ល ដោយ​ស្រវឹងស្រា​ខ្លាំងពេក​ក៏បាន​បើករថយន្ត​ក្នុង​បំណង​ទៅផ្ទះ​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រ៉េ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​តែម្តង​។​2 4
​ ​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​រួមទាំង​ម្ចាស់ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​សហការ​ជាមួយ​ជំនាញ ស្ទួ​ច​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕